ព្រឹត្តិការណ៍​ប្រដាល់តាមខេត្ត​​ដ៏​កក្រើក​ដំបូង​បំផុត​នៅ​កម្ពុជា​ ប្រកាស​បន្ត​រដូវកាល​ទី២ របស់​ខ្លួន!

//s5.kh1.co/8f/8f06d1ea771ba5030e060424ad0355015a6a0743.jpg
សង្គម

 ១៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គោជល់ បានរៀប​ចំ​សន្និសីទ​សារព័ត៌​មាន​មួយ​ ដើម្បី​ប្រកាស​ជាផ្លូវ​ការនូវ​ការ​ចាប់​ផ្តើម​ព្រឹត្តិការណ៍​ប្រដាល់ អ្នកតស៊ូ​គុនខ្មែរ គោជល់ ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត​រដូវកាលទី២។

រាជធានីភ្នំពេញ៖ ឆ្លើយតប​ទៅនឹង​ការគាំទ្រ​ដ៏​​ច្រើន​លើសលប់​ពីសំណាក់​អ្នក​គាំទ្រ​គុនខ្មែរ​ចំពោះ​ព្រឹត្តិការណ៍​ប្រដាល់​ អ្នកតស៊ូគុនខ្មែរ គោជល់ ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​រដូវកាលទី១កន្លង​មក គោជល់ កាលពី​ថ្ងៃទី១១ មករា ២០២០ បានរៀប​ចំ​សន្និសីទ​សារព័ត៌​មាន​មួយ​ ដើម្បី​ប្រកាស​ជាផ្លូវ​ការនូវ​ការ​ចាប់​ផ្តើម​ព្រឹត្តិការណ៍​ប្រដាល់ អ្នកតស៊ូ​គុនខ្មែរ គោជល់ ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត​រដូវកាលទី២ ក្រោម​អធិបតីភាព​ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ​ លោក មាន សំអុល នាយកចាត់ការ​ទូទៅ​ក្រុមហ៊ុន គោជល់ ប្រចាំ​ប្រទេស​កម្ពុជា និងលោក ហួរ រតនៈ ប្រធានផ្នែក​ទីផ្សារ​​នៃ​ស្ថានីយ៍​ទូរទស្សន៍ ស៊ីអិនស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់
ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់

ដោយ​មានបំណង​ពង្រីក​សក្តានុពល​ និងធនធាន​គុនខ្មែរ ព្រមទាំងស្វែងរក​ជើងឯក​ថ្មីសម្រាប់​វិស័យកីឡាប្រដាល់​គុនខ្មែរ គោជល់ បានសហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ និង​ស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ជ្រើសរើស​កីឡាករតាម​ខេត្ត​​វ័យ​ក្មេង ដែល​មាន​ទឹកចិត្ត​ក្លៀវក្លា និងមុះមុតដើម្បីធ្វើការ​ប្រកួត​ដណ្តើម​តំណែង​ជើងឯក ដែលនឹង​ចាប់ផ្តើម​ប្រកួតជំរុះ​ដំបូង​នៅខេត្ត​កំពង់ចាម ថ្ងៃទី ១៨ មករា ២០២០ ខេត្តបាត់ដំបង ថ្ងៃទី១៥ កុម្ភៈ ២០២០ និងរាជធានីភ្នំពេញ​សម្រាប់​វគ្គ ៨នាក់ចុងក្រោយ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅសង្វៀនស៊ីអិនស៊ីឬស្សីកែវ។

ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់
ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់

ក្រៅពីការប្រកួតដ៏ជក់ចិត្ត​រវាងកីឡាករ​ប្រដាល់វ័យ​ក្មេង​ទាំង​១៦នាក់ ក៏មាន​ការប្រកួត​លក្ខណៈ​មិត្តភាពអន្តរជាតិ​ដ៏កក្រើក​ផងដែរ​រវាងជើងខ្លាំងប្រចាំប្រទេសកម្ពុជាជាមួយនឹង​កីឡាករ​​ជើងខ្លាំង​អន្តរជាតិ។ លើសពីនេះទៅទៀត ដើម្បីញ៉ាំង​បរិយាកាស​ឱ្យកាន់​តែ​មាន​ភាព​ទាក់​ទាញ និង​រីករាយ​ ព្រឹត្តិការណ៍​នេះ​ក៏​​មាន​ការ​ប្រគំតន្ត្រី​ដែល​ចូលរួម​ដោយ​តារាល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជាផងដែរ។

មិនត្រឹម​តែការប្រកួត​ទេ​ដែល​កក្រើក សូម្បី​តែប្រាក់រង្វាន់​ក៏​អស្ចារ្យដែរ។ កីឡាករ ជើង​ឯក​​នឹង​ទទួល​បានខ្សែក្រវាត់ ពាន់រង្វាន់ និង​ប្រាក់រង្វាន់​រហូតដល់ទៅ ៥,០០០ ដុល្លារ ខណៈ​ដែលជើងឯករងនឹង​ទទួលបានពានរង្វាន់ រួមជាមួយប្រាក់​រង្វាន់​រហូតដល់ ២,០០០ ដុល្លារ។

ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់
ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់

ការរង់ចាំជិតត្រូវបានបញ្ចប់ហើយ! សូម​ត្រៀម​ខ្លួន​ទស្សនាព្រឹត្តិកាណ៍​ប្រដាល់​ដ៏​កក្រើក​​ដំបូង​គេ​នេះ។ សូមចូលរួម​គាំទ្រកីឡាករ​ប្រដាល់​ដែល​អ្នក​ពេញចិត្ត​ដោយផ្ទាល់​នៅ​តាមខេត្ត​របស់​លោកអ្នក ឬ​តាមរយៈ​ការផ្សាយ​ផ្ទាល់​របស់ស្ថានីយ៍​ទូរទស្សន៍ ស៊ីអិនស៊ី ពីម៉ោង ៥៖៣០ នាទីល្ងាច រហូតដល់ម៉ោង ៨៖០០ យប់ ព្រមទាំងទំព័រហ្វេសប៊ុកផ្លូវការរបស់ CNC និង Red Bull Cambodia។

ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់
ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរគោជល់

ភេសជ្ជៈគោជល់ត្រូវ​បាន​ផលិតឡើង​ដោយ T.C. Pharmaceutical Industries Co., Ltd. ក្នុង​ប្រទេស​ថៃ និងនាំចូល​ផ្តាច់​មុខ​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន Hero King Co., Ltd.។ បើយោងទៅតាម​អាជ្ញាធរ​ទទួលបន្ទុក​​ផ្នែក​សុវត្ថិភាព​ចំណីអាហារ​អឺរ៉ុប (EFSA) កម្រិត​ Taurine និង Glucuronolactone ​​នៅ​ក្នុង​ភេសជ្ជៈគោជល់ គឺមានសុវត្ថិភាព​សម្រាប់​សុខភាព៕

សម្រាប់​ព័ត៌​មាន​បន្ថែមសូម​ទាក់ទងទូរស័ព្ទ៖ 017 380 038

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T