កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ស្រ្តីម្នាក់ត្រូវបានជនពាលចំនួន ៨នាក់ ចាប់រំលោភ នៅមុខប្តីរបស់នាងតែម្តង ដែលហេតុការណ៏នេះ បានកើតឡើងក្នុងទីក្រុង Gwalior ប្រទេសឥណ្ឌា ហើយស្រ្តីរងគ្រោះ ត្រូវបានក្រុមប៉ូលីស បញ្ចូលទៅកាន់មន្ទីរពេទ្យ ក្រោយពេលជួបហេតុការណ៏នេះ។

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា ស្រ្តីរងគ្រោះគឺជាជនជាតិស្វីស មានអាយុ ៣៦ឆ្នាំ ត្រូវបានក្រុមជនពាលដែលមានគ្នា ៨នាក់ចាប់រំលោភ នៅមុខប្តីរបស់នាងតែម្តង ខណៈពេលពួកគេកំពុងតែបោះជំរុំ។ ដូចគ្នានេះដែរ បន្ទាប់ពីជនពាលទាំង ៨នាក់ រំលោភនារីរងគ្រោះរួច ក៏បានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ថែមទៀតផង ទើបរត់គេចខ្លួន។

ទោះបីជាយ៉ាងនេះក៏ដោយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ក្រុមប៉ូលីសនៅក្នុងទីក្រុង Gwalior ប្រទេសឥណ្ឌា បានធ្វើការឃាត់ខ្លួន ជនពាលទាំង ៨នាក់នោះ ហើយកំពុងតែធ្វើការស៊ើបអង្កេតបន្ត ព្រោះក្រុមប៉ូលីសសង្ស័យថា គ្នារបស់ជនពាលទាំងនោះ មានច្រើនទៀតដែលមានការជាប់ទាក់ទង។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៣ ស្រ្តីជនជាតិស្វីសរូបនេះ ធ្លាប់ត្រូវបានបុរសពីរនាក់ចាប់រំលោភ ម្តងរួចមកហើយ ខណៈពេលនាងចេញពីមើលភាពយន្ត នៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]