កំហុសមិនគួរកើតសោះ! អ្នកចាំទី Napoli សាងកំហុសធំមួយនៅក្នុងការប្រកួតយប់មិញ (មានវីដេអូ)

//s5.kh1.co/11/117dce29c8633560025d233342b437e7d28ccaaa.jpg
កីទ្បា

 ១២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

David Ospina សាងកំហុសធំមួយធ្វើឲ្យបាល់ចូលទី

អ៊ីតាលី៖ Napoli បានត្រឹមខកចិត្តនៅចុងម៉ោង បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះ Lazio ស៊ុតយកឈ្នះ ១ទល់នឹង០ នៅចុងម៉ោង ក្រសោបបាន៣ពិន្ទុពីការប្រកួតក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាប់បាល់មួយគ្រាប់នោះកើតឡើងនៅនាទីទី៨២ បន្ទាប់ពីអ្នកចាំទីរបស់ Napoli កីឡាករ David Ospina បង្កើតកំហុសដោយមិនព្រមផ្ដាច់បាល់ចេញរហូតដល់ត្រូវខ្សែប្រយុទ្ធរបស់ Lazio កីឡាករ Ciro Immobile ឆក់បាល់បាន និងទាត់បញ្ចូលទីតែម្ដង។ កំឡុងពេលនោះមានកីឡាករខ្សែការពាររបស់ Napoli មួយរូបព្យាយាមទៅទាត់បាល់ចេញដែរ ប៉ុន្តែមិនចេញនោះទេ បែរទៅជាចូលទៅវិញ។

David Ospina ធ្វើឲ្យបាត់បាល់
David Ospina ធ្វើឲ្យបាត់បាល់
David Ospina ធ្វើឲ្យបាត់បាល់
David Ospina ធ្វើឲ្យបាត់បាល់

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Gennaro Gattuso បច្ចុប្បន្ន Napoli កំពុងឈរនៅចំណាត់ថ្នាក់លេខ៩នៅក្របខណ្ឌ Serie A ចំណែកឯ Lazio ឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈ Inter Milan ឈរនៅកំពូលតារាង៕

ចង់ឃើញថា អ្នកចាំទីរបស់ Napoli កីឡាករ David Ospina បង្កើតកំហុសយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T