មិនចង់ជឿទេ ត្រឹម១៤ខែ Boy ស្ទើរតែក្លាយជា ប្រុស​១០០​ភាគរយ

//s5.kh1.co/12/12e0495b45abb137b4f20240bb551deef4671cc9.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បងប្អូនTomboy កុំអស់សង្ឃឹម! មើលភាពប្រែប្រួលរបស់ Boy Bachelor ក្រោយពីបានប្រើប្រាស់ថ្នាំអ័កមូន ផ្លាស់ប្ដូរសឹងតែ១០០ភាគរយហើយ

ភ្នំពេញ៖ ជឿជាក់ថា មិត្តៗយុវវ័យដែលនិយមប្រើប្រាស់បណ្ដាញសង្គម ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ពី Boy Bachelor ផ្ទុះការគាំទ្រ តាមរយៈបទចម្រៀង« ស្រលាញ់អូនមិនមែនត្រឹមជាសង្សារ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Boy ក៏ជាTomboy អាចហៅថា ស្រីស្រលាញ់ស្រីដូចគ្នាមួយរូប ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈសកម្មភាពប្រចាំថ្ងៃ ព្រមទាំងស្ទាយ៍សម្លៀកបំពាក់ទាន់សម័យ ត្រូវចិត្តមិត្តៗយុវវ័យគ្រប់គ្នា។

លើសពីនេះ Boy បានបង្កភាពភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីមានរូបរាង និងមុខមាត់ផ្លាស់ប្ដូរពីមនុស្សស្រី ទៅជាមនុស្សប្រុស សឹងតែ១០០ភាគរយ។ ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ Boy បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីបម្រែបម្រួល ក្រោយពីរូបគេ បានព្យាយាមផ្លាស់ប្ដូរមកជាមនុស្សប្រុស តាមរយៈការប្រើប្រាស់ថ្នាំអ័រមូន អស់រយៈពេល១ឆ្នាំ២ខែរួចមក។

ទន្ទឹមនឹងនេះ បើមើលតាមរូបភាពទាំងនោះ បានធ្វើឲ្យអ្នករាល់គ្នា ចំណាំមិនចង់បានថាជា Boy ទេ ដោយមានសម្លេងជាមនុស្សប្រុស មានរូបរាងធាត់ជាងមុន ហើយដុះរោមជើងច្រើន ដូចមនុស្សប្រុសបេះដាក់។

តាមរយៈការបង្ហោះមួយនេះដែរ Boy ក៏បានចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តដល់បងប្អូនដែលជា Tomboy Lesbian ទាំងអស់គ្នាផងដែរ៕

ចង់ដឹងថា Boy មានការប្រែប្រួកពី មនុស្សស្រី ទៅជាមនុស្សប្រុសបែបណា ទស្សនារូបភាពខាងក្រោម៖

 Boy Bachelor ពេលមុន
 Boy Bachelor ពេលមុន
 Boy Bachelor ពេលមុន
 Boy Bachelor ពេលមុន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
 Boy Bachelor បច្ចុប្បន្ន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T