ចុមម៉េច មុខYang Mi ប្រែទៅជាបែបនេះ?

//s5.kh1.co/29/29da70c016d0d39ccb2686d0104216b50c5e9e17.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វាហាក់ដូចជាមានមតិយោបល់រិះគន់ជាច្រើន ដែលនិយាយទាក់ទងនឹងមុខមាត់របស់ Yang Mi ក្រោយពីនាងបានថតផ្សាយពាណិជ្ជកម្មឲ្យម៉ាកស្បែកជើងមួយ

ចិន៖ អ្នកណាមិនស្គាល់ តារាសម្ដែងចិនដ៏ល្បី Yang Mi ដែលថ្មីៗនេះមានមតិយោបល់អវិជ្ជមានជាច្រើននៅលើបណ្តាញសង្គមនិយាយទាក់ទងពីនាង។ ហើយកាលពីពេលថ្មីៗនេះដែរ នាងទើបតែបានថតផ្សាយពាណិជ្ជកម្មរបស់ម៉ាកស្បែកជើងមួយ ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាកយីហោស្បែកជើងនេះ ក៏ទើបតែបញ្ចេញវីដេអូខ្លីមួយ ដែលនៅក្នុងនោះ Yang Mi បានស្លៀកពាក់ស្ទាយបែបក្មេង និងមើលទៅមានភាពស្វាហាប់ តែទោះជាយ៉ាងណាក៏ដោយ មុខមាត់របស់នាង ក៏បានក្លាយទៅជាប្រធានបទនៃការវែកញែក។

យ៉ាងណាមិញ វាពិតជាមានភាពងាយស្រួលក្នុងការមើលចំណាំថា Yang Mi គឺមានភាពខុសគ្នាបន្តិចបន្តួចពីរូបភាពមុនៗ។ ប៉ុន្តែមានមនុស្សជាច្រើនយល់ឃើញថាមុខរបស់នាងមិនសូវមានលក្ខណៈធម្មជាតិទេ សូម្បីតែរន្ធភ្នែកក៏មានលក្ខណៈខូងជ្រៅដែរ ហើយអ្នកខ្លះទៀតបាននិយាយថា Yang Mi មានស្នាមជ្រីវជ្រួញនៅជ្រុងភ្នែករបស់នាងផងដែរ។

លើសពីនេះទៅទៀត អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនបានបញ្ចេញមតិថា មុខមាត់ផ្សាយពាណិជ្ជកម្មថ្មីរបស់ Yang Mi គឺមានលក្ខណៈរឹងៗដូចជារូបសំណាក ។​ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រមួយចំនួន ក៏បានការពារ Yang Mi ដោយបាននិយាយថា មុខរបស់នាងផ្លាស់ប្តូរបែបនេះ គឺដោយសារតែការតុបតែងមុខ បានធ្វើឱ្យនាងមើលទៅលែងងមានលក្ខណៈបែបធម្មជាតិ ៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ ?

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T