Pep ចូលខ្លួនមកប្រជែងក្លិបយក្ស២ ដើម្បីនាំយកកីឡាករកំពុងតែលេចធ្លោខ្លាំងមួយរូប

//s5.kh1.co/4d/4d1cfffbb2dd6514c8c137e26926b0694af594d9.jpg
កីទ្បា

 ១២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Man City ចាប់អារម្មណ៍ចង់បាន Jack Grealish ខណៈ Man UTD និង Spurs ជាអ្នកមកមុន

អង់គ្លេស៖ មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថាបានចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយកប្រធានក្រុមរបស់ Aston Villa កីឡាករ Jack Grealish។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៤ឆ្នាំដែលនៅសល់កុងត្រា៣ឆ្នាំទៀតនៅកីឡដ្ឋាន Villa Park រកបាន ៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ៦ដងពីការបង្ហាញខ្លួនឲ្យ Aston Villa ចំនួន២២ប្រកួតនៅរដូវកាលនេះ។

កីឡាករ Jack Grealish
កីឡាករ Jack Grealish

ក្លិប Aston Villa ទំនងជាលំបាករក្សាទុក Jack Greahlish ឲ្យឆ្លងដល់ទៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយណាស់ ខណៈពេលដែល Manchester United និង Tottenham Hotspur កំពុងតែតាមអន្ទងកីឡាកររូបនេះជាខ្លាំង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Metro ក្លិបជើងឯក Premier League រដូវកាលមុនក៏ដាក់ការចង់បានមកលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះដូចគ្នា បន្ទាប់ពីលោក Pep Guardiola បានកត់សម្គាល់គេតាំងពី Aston Villa ប្រកួតជាមួយ Man City កាលពីខែតុលា ឆ្នាំមុន។

កីឡាករ Jack Grealish
កីឡាករ Jack Grealish

គួរឲ្យដឹងដែរថា ខ្សែបម្រើប្រយុទ្ធមានទីកន្លែងកំណើតនៅទីក្រុង Birmingham រូបនេះរកបានឲ្យ Aston Villa ចំនួន ២៣គ្រាប់ ពីការបង្ហាញខ្លួនសរុប ១៦៨ប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T