ខួបកំណើតចូលវ័យ ២៧ របស់ Zayn Malik មកដឹងអំពីប្រវត្តិពិតរបស់ Zayn

//s5.kh1.co/37/3755c5d4df8cc2452580c092992b1b6baf77a1eb.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃនេះ ជាថ្ងៃខួបកំណើត Zayn ទាំងនេះគឺជាប្រវត្តខ្លះៗរបស់តារាចម្រៀង និង តារាបង្ហាញម៉ូត លោក Zayn

អាមេរិក៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយពី Zayn ដែលលោកគឺជាតារាល្បីល្បាញម្នាក់ ដែលគ្រប់គ្នាបានស្គាល់លោក តាមរយៈ ការច្រៀង និង ជាតារាបង្ហាញម៉ូត ។ មានហ្វេនជាច្រើននាក់ណាស់ ដែលចូលចិត្តពីទេពកោសល្យរបស់ Zayn តាំងពីលោកចូលសិល្បៈដំបូងរហូតដល់ពេលបច្ចុប្បន្ននេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកដឹងពី ប្រវត្តិខ្លះៗរបស់ Zayn ទាំង ៤១ចំណុចនេះ ៖

១). Zayn មានឈ្មោះពេញ Zain Javadd Malik កើតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩៣ គាត់ជាតារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង ជនជាតិអង់គ្លេស។

២) . Zayn កើតនៅទីក្រុង Bradford រដ្ឋ West Yorkshire ប្រទេស England

៣) . ឳពុកឈ្មោះ Yaser Malik គឺជនជាតិ British Pakistani និងម្ដាយឈ្មោះ Tricia Brannan Malik គឺជនជាតិអង់គ្លេស ហើយម្តាយរបស់គាត់បានប្តូរទៅជាសាសនាអ៊ីស្លាម នៅពេលរៀបការ។ Zayn មានបងស្រីម្នាក់ឈ្មោះ Doniya និងប្អូនស្រីពីរនាក់ ម្នាក់ឈ្មោះ Waliyha និងម្នាក់ទៀតឈ្មោះ Safaa

៤). Zayn បច្ចុប្បន្នមានអាយុ ២៧ ឆ្នាំ ហើយមានកម្ពស់ដូចនឹង Justin Bieber ដែលគឺ ១.៧៥cm ។

៥) . Zayn បានចូលរៀននៅសាលាបឋមសិក្សា និងវិទ្យាល័យនៅ Bradford

៦). Zayn បាននិយាយថាលោកចាប់ផ្តើមមានមោទនភាពចំពោះខ្លួនឯង បន្ទាប់ពីលោកបានផ្លាស់ប្តូរសាលារៀននៅអាយុ 12ឆ្នាំ ហើយក្នុងវ័យនោះ Zayn បានចូលរួមវគ្គសិក្សាសិល្បៈ ហើយបានបង្ហាញខ្លួននៅក្នុងផលិតកម្មរបស់សាលា។

៧). Zayn ចាប់ផ្តើមសរសេរសំណេរពេលគាត់រៀននៅសាលា ហើយបានច្រៀងនៅលើឆាកជាលើកដំបូង នៅពេលដែលតារាចម្រៀង Jay Sean បានទៅសាលារៀនរបស់គាត់។

៨). Zayn បានហឹ្វកហាត់ជាអ្នកប្រដាល់អស់រយៈពេលពីរឆ្នាំ ពីអាយុ ១៥ ទៅ ១៧ ឆ្នាំ។

១០). មុនពេលដែល Zayn ចាប់អាជីពជាអ្នកសិល្បៈ ដំបូង Zayn មានគម្រោងបន្តអាជីពជាគ្រូបង្រៀនភាសាអង់គ្លេស។

១១). ក្នុងឆ្នាំ ២០១០ Zayn អាយុ ១៧ឆ្នាំ បានធ្វើតេស្តនៅទីក្រុង Manchester សម្រាប់ការប្រកួតតាមទូរទស្សន៍ក្នុងកម្មវិធី The X Factor ។ Zayn បានច្រៀងបទ "Let Me Love You" របស់ Mario ជាបទដែលគាត់សម្តែងហើយ Zayn ត្រូវបានទទួលយកទៅប្រកួតជុំបន្ទាប់។ Zayn ត្រូវបានគេជម្រុះមុនពេលការប្រកួតជុំចុងក្រោយ ប៉ុន្តែចៅក្រម Nicole Scherzinger និង Simon Cowell បានរើសគាត់ជាមួយដៃគូប្រកួតប្រជែង Harry Styles, Niall Horan, Liam Payne និង Louis Tomlinson ដើម្បីបង្កើតការសម្ដែងថ្មី សម្រាប់កម្មវិធីដែលនៅសេសសល់។

១១). គិតគិតមកត្រឹមបច្ចុប្បន្ននេះ Zayn មាន​រូបសាក់សឹងតែគ្រប់កន្លែងលើដងខ្លួនទៅហើយ។

១២). Zayn និង Gigi បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ ហើយបាន​មក​ដល់​ផ្លូវ​បំបែក​ ក្រោយ​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​២​ឆ្នាំ។​ Zayn បាន​បញ្ជាក់​ពី​ការ​បែក​បាក់​នៅ​បណ្ដាញ​សង្គម Twitter ថា៖

" Gigi និង​ខ្ញុំ​មាន​សេចក្ដី​ស្នេហា​និង​ ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​គ្នា ហើយ​ខ្ញុំ​ក៏​គោរព​និង​ស្រលាញ់​នាង​ជា​ស្រ្ដី​និង​មិត្តភ័ក្ដិ​ល្អ​ម្នាក់។ នាង​ពិត​ជា​មាន​ចិត្ត​ល្អ​ណាស់។ ខ្ញុំ​អរគុណ​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់​ ដែលគោរព​ក៏​ដូច​ជា​ផ្ដល់​ពេល​វេលា​ផ្ទាល់​ខ្លួន​សម្រាប់​ពួក​យើង​​នៅ​ពេល​នេះ ហើយ​ព័ត៌មាន​នេះ​គួរ​តែ​ចេញ​ពី​ពួក​យើង​ផ្ទាល់។​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា"  

Zayn

តារា​ម៉ូដែល​ Gigi Hadid ក៏​បង្ហាញ​អារម្មណ៍​លើ Twitter ថា​៖

" សេចក្ដី​ថ្លែង​ការ​ពី​​ការ​បែក​បាក់​ស្នេហា​មើល​ទៅ​ដូច​ជា​មិន​សូវ​សម​សោះ ពី​ព្រោះ​មិន​មាន​អ្វី​អាច​បង្ហាញ​តាម​រយៈ​ពាក្យ​ពេចន៍​អំពី​ទំនាក់​ទំនង​នៃ​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ... មិន​មែន​ត្រឹម​តែ​ទំនាក់​ទំនង​ស្នេហា គឺ​ទំនាក់​ទំនង​គ្រប់​យ៉ាង។ ខ្ញុំ​នៅ​តែ​សប្បាយ​រីករាយ​ចំពោះ​អ្វី​ដែល​យើង​ធ្លាប់​មាន សេចក្ដី​ស្រលាញ់​ ពេល​វេលា​និង​មេរៀន​ជីវិត​ដែល​ខ្ញុំ​និង Zayn បាន​​ចែក​រំលែក​ជាមួយ​គ្នា​។ ខ្ញុំ​មិន​ចង់​បាន​អ្វី​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ​ Zayn ល្អ​និង​បន្ត​គាំទ្រ​លោក​រហូត​ក្នុង​នាម​ជា​មិត្ត​ម្នាក់​ ដែល​ខ្ញុំ​គោរព​និង​ស្រលាញ់​ខ្លាំង "

Gigi

បើ​តាម​​ប្រភព​មួយ​ប្រាប់​សារព័ត៌មាន​ The Sun បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​បែក​គ្នា​ដោយ​សារ​តែ​រវល់​រៀងៗ​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​មាន​សម្ពាធ​ខ្លាំង​ពេក។

១៣. បើ​ទោះ​បី​ជា​ Zayn និង Gigi បាន​និយាយ​ថា​ពួកគេ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដោយ​សន្តិវិធី​ក៏​ដោយ។ មានព័ត៌មានបានបង្ហាញ​ពី​ហេតុផល​ពិត​ ដែលធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ផ្លូវ​បញ្ចប់​នេះ។តាម​ទស្សនាវដ្ដី Closer បាន​ឲ្យ​ដឹង​ថា Zayn បាន​​រក្សា​គម្លាត​ឆ្ងាយ​ពី​ Gigi ព្រោះ​តែ​ពួក​គេ​មាន​គំនិត​មិន​ចុះ​សម្រុង​គ្នា។ តាម​ប្រភព​មួយ​បាន​និយាយ​ថា៖

" Zayn ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ស្ដី វា​គឺ​ផ្ទុយ​គ្នា​ពី Gigi។ ​​ជា​ទូទៅ Zayn ​ទាក់ទង​តែ​ជាមួយ​មនុស្ស​ខាង​ក្រៅ និង​ចូលចិត្ត​ការងារ​សិល្បៈ។ លោក​មិន​សូវ​ត្រូវ​ជាមួយ​មិត្ត​របស់ Gigi ក្នុង​​សិល្បៈ​ទេ ហើយ​ទាំង​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជម្លោះ​ជាមួយ​គ្នា។ Zayn ជា​អ្នក​ចង់​បញ្ចប់​មុន​ ក្រោយ​ពី​មាន​ជម្លោះ​ជាច្រើន​រួច​មក ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ Gigi មិន​សប្បាយ​ចិត្ត ទោះ​បី​ជា​នាង​និយាយ​ថា​ លា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ក៏​ដោយ។ មួយវិញទៀត Zayn មាន​បញ្ហា​ច្រើន​ពេក​ធ្វើ​ឲ្យ Gigi មិន​អាច​ចំណាយ​ពេល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​នេះ​ស្រស់​បំព្រង​បាន។ Gigi បាន​ចំណាយ​ពេល​ច្រើន​ជ្រុលជាមួយ​ Zayn ធ្វើ​ឲ្យ​នាង​បាត់​បង់​ឱកាស​ជួប​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​ ប៉ុន្តែ​អ្វីៗ​នៅ​តែ​មិន​អាច​ប្រសើរ​ឡើង "

ប្រភពមិនច្បាស់

១៤. ​Zayn ​បានប្រើពេល ៨ខែ ដើម្បីនិពន្ធបទ "Let Me” ពេល​នោះ​គឺ​ Zayn នៅ​កំពុង​តែ​ទាក់ទង​ជាមួយ​ Gigi Hadid នៅ​ឡើយ។ ​Zaynនិយាយ​ទៅ​កាន់​កម្មវិធី On Air With Ryan Seacrest ថា​​ "ពេល​ខ្ញុំកំពុងតែនិពន្ធបទចម្រៀងនេះ ខ្ញុំកំពុងតែមានសេចក្ដីស្នេហាពេញខ្លួន។ ខ្ញុំចង់ចំណាយពេលមួយជីវិតដើម្បីស្រលាញ់ Gigi ប៉ុន្តែ​អ្វីៗ​មិន​អាច​ធ្វើ​តាម​ចិត្ត​ចង់​បាន​។ ពេល​វេលា​ផ្លាស់​ប្ដូរ​ ទឹក​ចិត្ត​មនុស្ស​ក៏​ផ្លាស់​ប្ដូរ​តាម​នោះ​ដែរ ដូច្នេះ​យើង​​ត្រូវ​តែ​សម្រប​តាម​កាលៈ​ទេសៈ​និង​ធ្វើ​អ្វី​ដែល​គួរ​តែ​ធ្វើ។"

១៥. Zayn បាន​បញ្ជាក់​ថា​បទ​ចម្រៀង "Let Me” នេះ​គឺ​ជា​​បទ​ចម្រៀង​ដែល​បញ្ចូល​មនោសញ្ចេតនា​បំផុត​របស់​លោក។

១៦. ក្រោយបែកពី Gigi រយៈពេល ១ខែរួចមក Zayn ត្រូវអ្នកគ្រប់គ្រង បណ្ដាញចេញទៀត។ប្រភព​មួយ​បាន​អះអាង​ប្រាប់​វេប​សាយ The Sun ថា÷

"ចរិត Zayn គឺ​កាន់​តែ​យ៉ាប់​យ៉ឺន ចាប់​តាំងពី​លោក​បាន​បែក​ពី​តារា​ម៉ូដែល Gigi Hadid មក។ ហើយ​អ្នក​គ្រប់​គ្រង​របស់​លោក​ក៏​សម្រេច​ចិត្ត​ប្រលែង​លោកចោល ហើយក្រុមហ៊ុន​លែង​ខ្វល់​ទៀត​ហើយ។ អ្នក​តំណាង​​របស់ Zayn បាន​ព្យាយាម​ជួយ​លោក​​អស់​រយៈពេល​២​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ជោគជ័យ។ Zayn គឺ​ឆេវឆាវ និង​រឹងរូស​ណាស់។ គឺ​កាន់​តែ​យ៉ាប់​យ៉ឺន ចាប់​តាំងពី​លោក​បាន​បែក​ពី​តារា​ម៉ូដែល Gigi Hadid មក។ ហើយ​អ្នក​គ្រប់​គ្រង​របស់​លោក​ក៏​សម្រេច​ចិត្ត​ប្រលែង​លោកចោល ហើយក្រុមហ៊ុន​លែង​ខ្វល់​ទៀត​ហើយ។ អ្នក​តំណាង​​របស់ Zayn បាន​ព្យាយាម​ជួយ​លោក​​អស់​រយៈពេល​២​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ជោគជ័យ។ Zayn គឺ​ឆេវឆាវ និង​រឹងរូស​ណាស់ "

The Sun

១៧. Zayn បាន​បង្ហោះ​រូប​ថត​លោកមួយដែលមានអក្សរ Cambodia ជា​ Background។ នៅ​លើ​ផុស​នោះដែរ Zayn សរសេរថា "អរគុណ​កម្ពុជា​ ដែល​បាន​ធ្វើ​ឲ្យ​បទ LetMe ក្លាយ​ជា​បទ​ចម្រៀង​លេខ​១​លើ​ iTunes ”។ iTunes គឺ​ជា​សេវាកម្ម​លក់​បទ​ចម្រៀង​តាម​អ៊ីនធើណែត​ ដែលមានសម្រាប់តែអ្នកប្រើប្រាស់ Apple

១៨. ចុងឆ្នាំ ២០១៨ បណ្ដា​សារព័ត៌មាន​ជា​ច្រើន​កំពុង​ផ្ទុះ​ព័ត៌មាន​អាស្រូវ​រវាង​ Zayn ជាមួយស្ត្រីម៉ាស្សាវ័យ ៤១ឆ្នាំ​មួយ​រូប ពេលនាង​បាន​ទម្លាយ​ថា​ធ្លាប់​បាន​គេង​ជាមួយ​ Zayn អំឡុង​ពេល​បែក​គ្នា​ជាមួយ Gigi Hadid ។ ស្ត្រី​ម៉ាស្សា​រូប​នោះ​មាន​ឈ្មោះ​ថា Enrica Petrongari។ នាងបាននិយាយថា÷

  " Zayn មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ពេល​ដែល​លោក​បែក​គ្នា​ជាមួយ Gigi ។ Zayn ​ចូលចិត្ត​ស្រី​មាន​ត្រគាក​ធំ ហើយ​ក៏​បាន​សុំ​ខ្ញុំឲ្យថតរូបជាមួយគ្នា ខណៈ​ខ្ញុំកំពុងម៉ាស្សាឲ្យលោក។ ពួកយើងទាំងពីរបាន​គេង​ជាមួយ​គ្នា​ម្ដង នៅ​ឯ​កន្លែង​ស្នាក់​នៅ​ផ្ទាល់​របស់ Zayn ក្នុង​ក្រុង​ញូវយ៉ក។ Zayn បាន​ប្រាប់​ខ្ញុំថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ហើយ​សុំ​អង្វរ​ខ្ញុំឲ្យត្រឡប់ទៅកន្លែងស្នាក់នៅលោកវិញ ដោយ​បញ្ជាក់​ថា លោក​កំពុង​រស់​នៅ​ជីវិត​ម្នាក់​ឯង ហើយចូលចិត្តគេងជាមួយខ្ញុំ "

ស្រ្តម៉ាស្សា

រឿង​អាស្រូវ​ពួកគេ កើត​ឡើង​ទើប​តែ ២សប្ដាហ៍​តែ​ប៉ុណ្ណោះ ក្រោយ​ Zayn ​បែក​គ្នា​​ពី Gigi Hadid ។ សម្រាប់ Zayn នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ។

១៩. Zayn និង Gigi បានទាក់ទងគ្នាតាំងពីឆ្នាំ​២០១៥ មក​ម្ល៉េះ​ ហើយ​ក៏​បែក​គ្នា​កាល​ពី​​ខែ​មីនា​ ឆ្នាំ​២០១៧​ ប៉ុន្តែ ២ខែក្រោយអ្នកគាំទ្រក៏បានឃើញពួកគេមកជួបជុំគ្នា ដើរលេងនៅខាងក្រៅនិងដើរកាន់តែថឺបគ្នាតាមសាធារណៈ។

២០. Zayn បានចូលរួមជាក្រុម One Direction កាលពីឆ្នាំ២០១០ ហើយលោកបានចំណាយពេលរយៈពេល៥ឆ្នាំ នៅជាមួយនឹងក្រុម One Direction ។ ក្នុងខែមីនា ឆ្នាំ២០១៥ Zayn បានសម្រេចចិត្តចាកចេញពីក្រុម 1D

២១.Zayn ជាសមាជិកម្នាក់ ដែលមានភាពលេចធ្លោជាងគេ ក្នុងចំណោមក្រុម One Direction

២២. Zayn បានសម្រេចចិត្តចាកចេញពីក្រុម One Direction ក្នុងឆ្នាំ២០១៥ ពេលនោះ Zayn បាននិយាយថា៖

 "រយៈពេល៥ឆ្នាំមកហើយ ដែលខ្ញុំបាននៅជាមួយនឹងក្រុម One Direction ហើយក្នុងពេលនេះ វាគួរតែដល់ពេលដែលខ្ញុំគួរតែចាកចេញពីក្រុមហើយ។ ជាពិសេស ខ្ញុំក៏សូមអភ័យទោសទៅអ្នកគាំទ្រទាំងអស់ សម្រាប់ការចាកចេញរបស់ខ្ញុំ ហើយចំពោះមូលហេតុដែលខ្ញុំធ្វើបែបនេះ ព្រោះថាខ្ញុំចង់ក្លាយជាមនុស្សធម្មតាម្នាក់ ដែលអាចសម្រាក និងមានពេលវេលា ផ្ទាល់ខ្លួនខ្លះ។ ខ្ញុំដឹងថាខ្ញុំមានមិត្តបួននាក់ទៀតគឺ Louis, Liam, Harry និង Niall ដែលពួកគេនឹងបន្ត ធ្វើឲ្យក្រុម One Direction កាន់តែល្អបំផុត នៅលើពិភពលោក "

Zayn

ក្រោយការចាកចេញនេះ សមាជិកទាំង៤នាក់ ក្នុងក្រុម One Direction បានសោកស្តាយ ចំពោះការចាកចេញរបស់ Zayn Malik ដោយនិយាយថា "ពួកយើងពិតជាកើតទុក្ខដែលឃើញ Zayn Malik ទៅបែបនេះ។ ប៉ុន្តែពួកយើងគោរពនូវការសម្រេចចិត្តរបស់គាត់ និងផ្ញើរក្តីស្រឡាញ់របស់ពួកយើង ទៅគាត់ផងដែរ។ រយៈពេល៥ឆ្នាំ ដែលពួកយើងបាននៅជាមួយគ្នា វាពិតជាមានភាពអស្ចារ្យខ្លាំងណាស់ ។

២៣. តាំងពី Zayn បានចំណាយពេលរយៈពេល ៥ឆ្នាំ នៅក្នុងក្រុម One Direction លោកបានចេញអាល់ប៊ុមចំនួន 4 នៅក្នុងក្រុមនេះ។

២៤. Zayn បាន​បើក​កកាយ​ខ្ទេចខ្ទី​ថា លោក​គ្មាន​មិត្ត​សូម្បី​ម្នាក់ ក្នុង​រយៈពេល ៥ឆ្នាំ ដែល​លោក​នៅ​ជា​សមាជិក​ក្រុម One Direction Zayn ​បាន​ឆ្លើយ​ប្រាប់​ទៅ​នឹង​កិច្ច​សម្ភាស​ន៍ជាមួយ​ទស្សនាវដ្ដី British Vogue ថា÷

"​ខ្ញុំមិន​ដែល​បាន​ជួប​ជាមួយ​សមាជិក​ណា​មួយ​ក្នុង​ក្រុម​ជា​យូរ​ណាស់​មក​ហើយ និង​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ ក៏​បាន​បែក​ខ្ញែក​គ្នា តាំង​ពី​ពេល​ដែល​លោក​បាន​ចាកចេញ​ពី​ក្រុម​ក្នុង​ឆ្នាំ ២០១៥​មក​ម្ល៉េះ។ ខ្ញុំ​តែង​តែ​បែប​នេះ​ តែង​តែ​ចូលចិត្ត​នៅ​ម្នាក់​ឯង។ ខ្ញុំ​មិន​ចូលចិត្ត​ទាក់ទង​ជាមួយ​មនុស្ស​ច្រើន​ពេក​នោះ​ទេ។ និយាយ​តាម​ត្រង់​ទៅ​ចុះ ខ្ញុំ​មិន​ធ្លាប់​បាន​ទាក់ទង​ពួកគេ​សោះ​ក្នុង​ពេល​ដ៏​យូរ​មក​នេះ រឿង​គឺ​វា​បែប​នេះ។ មាន​រឿង​បាន​កើត​ឡើង ហើយ​រឿង​ដែល​បាន​និយាយ​ចេញ​ទៅ ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​ក្រុម។ រឿង​បោះ​ពាក្យ​សម្ដី​ឲ្យ​ខ្ញុំ។ ខ្ញុំ​មិន​ដែល​រំពឹង​ទុក​ថា រឿង​តូច​អ៊ីចឹង​អាច​នឹង​កើត​មាន​ឡើង​ចំពោះ​ខ្ញុំ​សោះ។ ខ្ញុំគិតថាការផ្លាស់ប្ដូរបែបនេះបែប​នេះ គឺ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ជា​ពិសេស​គឺ​នៅ​ពេល​ដែល​យើង​ស្ថិត​ក្នុង​វ័យ ១៧ ទៅ ១៨ឆ្នាំ វា​រៀង​​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​យើង​បន្តិច​ដែរ។ មនុស្ស​គិត​ក្នុង​ផ្លូវ​ផ្សេង​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​ ៥នាក់ មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ទាំង ៥​នាក់។ ទំនាក់ទំនង​ក៏​បាន​បែកបាក់​ទៅ​តាម​ហ្នឹង​ដែរ។ ជីវិត​គឺ​បែប​នេះ។ មនុស្ស​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ ចាប់​ផ្ដើម​ចែក​ផ្លូវ​គ្នា​ដើរ និង​ចាបនិងចាប់ផ្ដើមរីកចម្រើនដោយខ្លួនឯង ​"

ទស្សនាវដ្ដី British Vogue

២៥. Zayn ទម្លាយពីច្បាប់តឹងរឹងហួសហេតុ ក្នុងក្រុម One Direction មុនពេលលោកសម្រេចចិត្តចាកចេញ។ Zayn បាននិយាយថា៖

 "មានច្បាប់តឹងរឹងជាច្រើន ក្នុងគោលបំណងដើម្បីឲ្យពួកគេបង្ហាញតែភាពយុវវ័យ នៅពេលចេញមុខតាមសារធារណៈ។ មានរឿងមួយ ដែលឥឡូវនេះវាបានធ្វើឲ្យខ្ញុំឡូយជាងមុន គឺខ្ញុំបានទុកពុកចង្ការ ដែលពីមុនឡើយខ្ញុំមិនអាចធ្វើវា ក៏ដូចជាការធ្វើសក់បះៗ នៅពេលដែលខ្ញុំនៅក្នុងក្រុមនោះទេ "

Zayn

២៦. Zayn បាននិយាយប្រាប់ឲ្យដឹងពីមូលហេតុធំដែលធ្វើឲ្យលោក ចាកចេញពីក្រុម One Direction គឺមកពីកាលនោះ លោកមិនអាចបញ្ចេញអ្វី ដែលជាធាតុពិតរបស់លោកបាន។

២៧. បច្ចុប្បន្ន Zayn កំពុងជោគជ័យនឹង បទចម្រៀងទោលរបស់ខ្លួន ដែលវាជាគឺជាការបង្ហាញពីអ្វីដែលលោកមាន ក៏ដូចជាការច្នៃប្រឌិតរបស់លោកផងដែរ។

២៨. ក្រុម One Direction បានកើតចេញពីការប្រឡងចម្រៀង ក្នុងកម្មវិធី The X Factor UK ក្នុងឆ្នាំ២០១០ ។

២៩. Zayn បាន​បញ្ចេញ​អាល់ប៊ុម​បទ​ចម្រៀងផ្ទាល់ខ្លួនរបស់លោកក្នុងពីឆ្នាំ ២០១៥ ។

៣០)ទចម្រៀងទោលដំបូងរបស់ Zayn មានចំណងជើងថា I Wont Mind

៣១). បទចម្រៀងទោលរបស់ Zayn សរុបទាំងអស់មានចំនួនជាង 70បទ

៣២). តាំងពី Zayn ចាកចេញពី One Direction ធ្វើជាតារាចម្រៀងទោល Zayn មានអាល់ប៊ុមចំនួន ២។ • អាល់ប៊ុមទី១ ចេញក្នុងឆ្នាំ២០១៦ មានចំណងជើងថា "Mind of Mine" • អាល់ប៊ុមទី២ ចេញក្នុងឆ្នាំ២០១៨មានចំណងជើងថា "Icarus Falls"

៣៣). បច្ចុប្បន្ន Zayn មិនទាន់មានសង្សារទេ ក្រោយពីបែកគ្នាជាមួយ Gigi Hadid រួចមក។

៣៤). ក្រុម​ចម្រៀង One Direction ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ដោយ​ឆ្លង​កាត់​ការ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​នៅ​អង់គ្លេស​មាន​ឈ្មោះ "The X Factor”។ ដំបូង​សមាជិក​ទាំង​៥​រូប រួម​មាន Niall Horan, Zayn Malik, Liam Payne, Harry Styles, និង Louis Tomlinson ​បាន​ដាក់​ពាក្យ​ចូល​ប្រឡង​ជា​តារា​ចម្រៀង​ទោល ប៉ុន្តែ​ដោយ​យល់​ថា​ពួក​គេ​មិន​​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជា​តារា​ទោល ហើយ​ក៏​មិន​ចង់​ឲ្យ​ពួក​គេ​ជ្រុះ​ចេញ​ពី​កម្មវិធី គណៈកម្មការ​៣​រួប​រួម​មាន Simon Cowell, Nicole Scherzinger, និង Louis Walsh ក៏​បាន​រៀប​ចំ​ឲ្យ​ពួក​គេ​ប្រឡង​ជា​ក្រុម​​ដើម្បី​ចូល​រួម​ប្រកួត​នៅ​វគ្គ​បន្ត និង​ដាក់​ឈ្មោះ​ក្រុម​របស់​ពួក​គេ​ថា One Direction។ ទី​បំផុត One Direction បាន​​បន្ត​ដល់​វគ្គ​ចុង​ក្រោយ និង​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ សម្រាប់​រដូវ​កាល​ទី​៧ នៃ​កម្មវិធី​នេះ។ ក្រោយ​ពី​ចប់​ការ​ប្រកួត One Direction បាន​ចុះ​កុងត្រា​ចូល​ក្នុង​ផលិតកម្ម​ Syco Records របស់​លោក Simon Cowell។ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ​នៅ​ជុំ​វិញ​ពិភពលោក​ អាល់ប៊ុម​៣​ដំបូង​របស់​ពួក​គេ រួម​មាន​អាល់ប៊ុម "Up All Night” (២០១១), “Take Me Home” (២០១២), និង “Midnight Memories” (២០១៣) បាន​ទទួល​ជោគជ័យ​ដូច​ៗ​គ្នា ដោយ​អាល់ប៊ុម​នីមួយ​ៗ​លក់​ដាច់​មិន​ក្រោម ៤​លាន​បន្ទះ និង​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​ចម្រៀង​ល្បី​ៗ​ជា​ច្រើន។ លុះ​ដល់​ឆ្នាំ​២០១៤ One Direction បាន​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​​កំណត់ត្រា​ពិភពលោក ជា​តារា​ចម្រៀង​ដំបូង ដែល​អាច​ទទួល​ជោគជ័យ​ខ្លាំង​បន្ត​បន្ទាប់​បែប​នេះ។

សមិទ្ធផល​សំខាន់​ៗ​របស់​ពួក​គេ​រួម​មាន ពាន​រង្វាន់​ពី​កម្មវិធី Brit Awards ចំនួន ៤ និង​ពាន​រង្វាន់​ពី​កម្មវិធី MTV Video Music Awards ចំនួន ៤​ ក្នុង​ចំណោម​ពាន​រង្វាន់​ជា​ច្រើន​ទៀត។ បើ​យោង​តាម​បញ្ជី​របស់​ទស្សនាវដ្ដី Sunday Times កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹង​ថា​សមាជិក​ម្នាក់​ៗ​របស់​ 1D មាន​ទ្រព្យ​សម្បត្តិ​ជា​មធ្យម​ចំនួន ៤១,២​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ជា​តារា​ចម្រៀង​អង់គ្លេស​មាន​ទ្រព្យ​ច្រើន​បំផុត​ ស្ថិត​ក្រោម​អាយុ ៣០​ឆ្នាំ។ ក្រោយចេញអាល់ប៊ុមុម "Midnight Memories” One Direction បាន​ក្លាយ​ជា​តារា​ចម្រៀង​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាល់ប៊ុម​ទាំង ៣​ដំបូង​អាច​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​លើ​តារាង Billboard 200 របស់​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ​អាល់ប៊ុម​នេះ​បាន​ក្លាយ​ជា​អាល់ប៊ុម​លក់​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ កាល​ពី​ឆ្នាំ​២០១៣។ បទ​ចម្រៀង​ល្បី​ៗ​របស់​ពួក​គេ​មាន​ដូច​ជា​បទ "What Makes You Beautiful”, “Live While We're Young”, និង “Story Of My Life”

៣៥). Zayn Malik បាន​បង្ហើប​រឿង​មួយ​កាលពី​មុន​ ពេលដែលត្រូវ​បានឃាត់​ខ្លួន​ នៅ​ប្រលានយន្តហោះ​អស់​រយៈ​ពេល​ជាង​ ៣​ម៉ោង​ ដោយសារ​មូលហេតុ​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ឈ្មោះ​របស់​លោក។ Zyan ត្រូវ​បាន​មហាជន​ស្ទើរ​ទាំង​អស់​ស្គាល់​ថា​ ជា​កូន​កាត់​អង់គ្លេស-ម៉ូស្លីម​ម្នាក់​ដែល វិវត្តខ្លួនចូលក្នុង​វិស័យ​សិល្បៈ។ បញ្ហា​មួយ​ចំនួន​បាន​លើក​ឡើង​ ចំពោះ Zayn​ ទាក់ទង​នឹង​សាសនា​ឥស្លាម​ដែល​លោក​គោរពជាពិសេស​លោក​ក៏​បាន​បកស្រាយ​ពី​បញ្ហា​ដែល​ជួប​ប្រទះ​ពេល​ ដែល​ខ្លួន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដំបូងដែរ។

Zayn បានថ្លែង​ទៅកាន់​វិបសាយ​ Evening Standard ដោយរំលឹក​ថា៖

 "ពី​ដំបូង​មាន​គេ​ប្រាប់​ខ្ញុំ​ថា​ ឈ្មោះ​របស់​ខ្ញុំ​មាន​បញ្ហា ហើយ​ពេល​ទៅដល់​អាមេរិក​ ក្រុមការងារ​នៅ​ប្រលាន​យន្តហោះ បានទុកខ្ញុំចោល៣ម៉ោង និង​សួរ​សំណួរ​ជា​ច្រើន ហាក់​ដូច​ជា​ចង់​រើសអើង​ជាតិសាសន៍​ខ្ញុំ"។ ក្នុងដំណើរនោះក្រៅពី Zyan ក៏មានមិត្តរួមក្រុម One Direction ផ្សេងទៀត​ដូចជា៖ Liam Payne, Harry Styles, Louis Tomlinson និង Niall Hora ប៉ុន្តែ​មិនមាន​អ្នកណាត្រូវបាន​ឃាត់ ដូច Zayn ទេ "

Zayn

៣៦). Mind of Mine គឺជា​អាល់​ប៊ុ​ម​ចំរៀង​ទោល​ដំបូងបង្អស់​ក្នុង​អាជីព​របស់ Zayn បន្ទាប់​ចាកចេញ​ក្រុម​ចំរៀង Pop ដ៏​ល្បីល្បាញ​មួយ​របស់​ចក្រភព​អង់គ្លេសOne Direction កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ​។​

៣៧). យោងតាម​ទីភ្នាក់ងារ​ចែកចាយ​បទ​ចំរៀង Official Charts Company បទ Pillowtalk របស់ Zayn ត្រូវ​ចាត់ទុកជា​បទ​ចំរៀង​ទោល​លក់ដាច់​លឿន​បំផុត ក្នុង​ឆ្នាំ​២០១៦​ ដោយ​លក់បាន​រហូតដល់​ទៅ ១១២​ពាន់​បទ និង​ការចូល​ស្តាប់​លើ​ទីផ្សារ​ចំរៀង​អន​ឡាញ​រហូតដល់​ទៅ ៤.៩៧​លាន​ដង​។​

៣៨). តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Zayn Malik បាន​និយាយ​តាម​ត្រង់​ថា " មិន​ដែល​បាន​និយាយ​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​នោះ​ទេ ក្រោយ​ពី​បាន​បែកក្រុម​។ មាន​ពាក្យ​និយាយ​ក្រោយខ្នង​មិនល្អ​មួយ​ចំនួន ក្រោយ​ពី​ខ្ញុំបានចាកចេញ។ ​បើ​ប្រាប់​តាម​ត្រង់​ទៅ គឺ​ខ្ញុំ​មិន​ដែល​បាន​និយាយ​ជាមួយ​ពួក​គេ​ជា​យូរ​មក​ហើយ​។ នេះ​គឺជា​អ្វី​ដែល​បាន​កើតឡើង​។ មាន​ពាក្យ​មិនល្អ​មួយ​ចំនួន ដែល​បាន​លើក​ឡើង​ក្រោយ​ការ​ចាកចេញ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ដែល​គិត​ថា​វា​ដូច្នោះ​ទេ​ " ។

៣៩). Zayn បាន​បង្ហាញ​បទ​សម្ភាសន៍​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ចាក​ចេញ​ពី​ក្រុម​ One Direction​ Zayn​ បាន​និយាយ​ទៅ​កាន់​ទស្សនាវដ្តី ​Fader អំពីមូលហេតុដែលខ្លួនចាកចេញពីក្រុម ហើយ​នឹង ​អ្វី​ដែល​គាត់​រំពឹង​ពី​អាល់​ប៊ុម​ថ្មី​របស់​គាត់​ ។ ​ " អាល់ប៊ុមចម្រៀងទោលរបស់ខ្ញុំ កើតចេញពីបទពិសោធន៍នៃជីវិតពិតរបស់ខ្ញុំ និង​រឿង​រ៉ាវ​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ក្នុង​រយៈ​ពេល ៥ឆ្នាំ​កន្លង​ទៅ​នេះ វា​គឺ​ជា​អាល់​ប៊ុម​និយាយ​ពី​ជីវិត​ផ្ទាល់​ខ្លួន។ វាគឺជាអារម្មណ៍ដ៏ល្អមួយនៅពេលដែលអ្នក​អាច​ចាក​ចេញ​ពី​ទី​កន្លែង​មួយ​ដែល​អ្នក​ត្រូវ​ស្តាប់​តាម​ការ​បង្គាប់បញ្ជា​របស់​គេ ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​រៀប​រយ​គ្រប់​ពេល ត្រូវ​ធ្វើ​​អ្វី​​ដែល​សាធារណ​ជន​រំពឹង​ចង់​ឃើញ។ នេះ​គឺ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​ខ្ញុំ​ប៉ុណ្ណោះ ហើយ​វា​ពិត​ជា​អារម្មណ៍​ដែល​ទទួល​បាន​សេរីភាព​ពេញ​ទី “ ។

៤០). នៅអាយុ ១៧ឆ្នាំ Zayn បានក្លាយជាសមាជិកម្នាក់នៃកម្មវិធី " The X Factor " ដែលពេញនិយមនៅចក្រភពអង់គ្លេស។ បន្ទាប់ពីការសម្តែងបទចម្រៀងរបស់គាត់ Zayn ត្រូវបានផ្ទេរទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។

៤១). កាលពីនៅក្មេង Zayn តែងតែមានអាការៈវង្វេងស្មារតី គាត់ញឹកញាប់មានអារម្មណ៍មិនសូវល្អឆាប់ខឹង ។

ប្រភពហ្វេនផេក៖ Justin Bieber-CAMBODIA

សូមទស្សនារូបភាពខាងក្រោម៖

Zayn
Zayn
Zayn
Zayn
Zayn
Zayn
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T