OMG កម្ពុជា ចេញដំណើរទៅជួប BlackPink ជាមួយប្រតិភូសាមសុង នៅប្រទេសឥណ្ឌូណេស៊ី!

//s5.kh1.co/3d/3d5d66077d3b83a5b77aa4875308f04506641bf1.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អីយ៉ា! ស្រីស្អាត OMG របស់កម្ពុជា និងទៅចូលរួមកម្មវិធី Galaxy A 2020 AWESOME LIVE នៅប្រទេសឥណ្ឌូណេស៊ី!

ភ្នំពេញ ៖ ដើម្បីជាការអបអរ និងជាសក្ខីភាព នៃការដាក់សម្ពោធជាផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung គឺ Galaxy ស៊េរី A ប្រចាំឆ្នាំ ២០២០ នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ នេះប្រតិភូតំណាងផលិតផល សាមសុង របស់កម្ពុជា បានធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍អន្តរជាតិមួយ នៅឯក្នុងទីក្រុងចាហ្គាតា ប្រទេសឥណ្ឌូនេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព OMG 
រូបភាព OMG 

ព្រឹត្តិការណ៍អន្តរជាតិមួយនេះ មានឈ្មោះថា Galaxy A 2020 AWESOME LIVE ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

រូបភាព OMG 
រូបភាព OMG 

ក្នុងនោះដែរ ប្រតិភូតំណាងផលិតផល សាមសុងកម្ពុជា ដែលនឹងទៅចូលរួមព្រឹត្តិការណ៍ Galaxy A 2020 AWESOME LIVE  មានដូចជា ក្រុមរាំ OMG និងតារាតំណាងផលិតផលសាមសុង គឺកញ្ញា មាន សុនីតា រួមទាំងគណៈគ្រប់គ្រងសាមសុងជាច្រើនរូបទៀតផងដែរ។

រូបភាព OMG 
រូបភាព OMG 
រូបភាព OMG 
រូបភាព OMG 
រូបភាព OMG 
រូបភាព OMG 

ដោយសារតែទឹកចិត្តគាំទ្រ និងសេចក្ដីស្រលាញ់ ដែលមានចំពោះ OMG កាលពីព្រឹកមិញនេះ ខណៈពេលដែល OMG ចេញដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី មានក្រុមអ្នកគាំទ្រជាច្រើន បានមកជូនដំណើរពួកគេ ថែមទាំងថតរូបជាមួយគ្នាយ៉ាងរីករាយ ដោយមិនភ្លេចបង្ហោះសារជូនពរ ពួកគេនៅលើបណ្ដាញសង្គមជាហូរហែទៀតផង។

រូបភាព OMG 
រូបភាព OMG 
រូបភាព OMG និង ហ្វេនៗ
រូបភាព OMG និង ហ្វេនៗ
https://s5.kh1.co/__image/w=650,h=488,q=100/6d/6d7e00b3a90a9c2315a00ef63309ad4bf1084974.jpg

ជឿជាក់ថាអតិថិជនទាំងអស់ ពិតជាអន្ទះសារ ចង់ដឹងណាស់ថា តើនឹងមានអ្វីដែលកាន់តែពិសេស ទំនើប និងអស្ចារ្យ នៅក្នុងព្រឹត្តិការណ៍ Galaxy A 2020 AWESOME LIVE  នេះ?

ដូច្នេះសូមអតិថិជនទាំងអស់ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ការផ្សាយបន្តផ្ទាល់តាមរយៈ channel យូធូបរបស់ សាមសុងឥណ្ឌូនេស៊ី www.youtube.com/samsungindonesia ៕

ដាណែត( OMG Dance Girl)
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T