តោះ! ទៅទស្សនាគ្រាប់បាល់ដែល កែវ សុខផេង រកបាននៅលីគកំពូលម៉ាឡេស៊ី (មានវីដេអូ)

//s5.kh1.co/d1/d135eb0d2954ca20114bd1600fb4987586b668d9.jpg
កីទ្បា

 ១២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្រាប់បាល់ កែវ សុខផេង ស៊ុតចូលឲ្យ PKNP

មានកីឡាករកម្ពុជាយើងចំនួន ៤រូបដែលធ្លាប់ប្រកបអាជីពនៅលីគកំពូលបាល់ទាត់ម៉ាឡេស៊ី (Malaysia Super League) ក្នុងនោះរួមមានដូចជា ចាន់ វឌ្ឍនាកា, ធារី ចន្ថាប៊ីន, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយដោយឡែក កែវ សុខផេង បានផ្លាស់ពីភ្នំពេញក្រោន ទៅចូលរួមជាមួយក្លិប PKNP របស់ម៉ាឡេស៊ីកាលនៅរដូវកាល ២០១៨។ ចំណាយរយៈពេលកន្លះរដូវកាលនៅលើទឹកដីប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ សុខផេង រកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ។

កីឡាករ កែវ សុខផេង 
កីឡាករ កែវ សុខផេង 

មួយគ្រាប់នោះរកបានពីបង្ហាញខ្លួនផ្លូវការលើកដំបូងឲ្យ PKNP និងជាការប្រកួតបើកឆាក Malaysia Super League 2018 ផងដែរ ដោយពេលនោះ PKNP បានយកឈ្នះ Negeri Sembilan ក្នុងលទ្ធផល ១ទល់នឹង០។ ខ្សែប្រយុទ្ធមានដើមកំណើតពីខេត្តក្រចេះ បានស៊ុតប្រឡោះជើងអ្នកចាំទីរបស់ Negeri Sembilan ចូលទីយ៉ាងល្អបន្ទាប់ពីទទួលបាល់បញ្ជូនពីមិត្តរួមក្រុមតាំងពីនៅភ្នំពេញក្រោនជាមួយគ្នា Gi-Sung។

កីឡាករ កែវ សុខផេង 
កីឡាករ កែវ សុខផេង 
កីឡាករ កែវ សុខផេង 
កីឡាករ កែវ សុខផេង 

យ៉ាងណាមិញ រួមរស់ជាមួយ PKNP បានត្រឹមតែពាក់កណ្ដាលរដូវកាល កែវ សុខផេង ក៏បានត្រឡប់មកកាន់កម្ពុជាវិញ ដោយចូលរួមជាមួយក្លិបបាល់ទាត់វិសាខាមកដល់បច្ចុប្បន្ន ហើយខណៈពេលនេះ សុខផេង កំពុងតែមានវត្តមាននៅក្នុងប្រទេសថៃដើម្បីចូលរួមការប្រកួត Pre-Season របស់វិសាខា៕

ចង់ឃើញថា គ្រាប់បាល់តែមួយគ្រាប់របស់ កែវ សុខផេង នៅលីគកំពូលម៉ាឡេស៊ី ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T