តារាវិទូកំពុងសិក្សាពីប្រហោងខ្មៅរបស់កាឡាក់ស៊ីតូចៗ ដើម្បីងាយស្រួលក្នុងការស្វែងយល់ពីការវិវឌ្ឍន៍របស់ពួកវាឲ្យកាន់តែស៊ីជម្រៅ

//s5.kh1.co/34/34990e5503e9756a9905d1a145acca24d4dcdd17.jpg
បច្ចេកវិទ្យា

 ១២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការសិក្សាប្រហោងខ្មៅក្នុងកាឡាក់ស៊ីតូចៗ អាចជួយឲ្យក្រុមតារាវិទូស្វែងយល់ពីការវិវឌ្ឍន៍របស់ពួកវាតាំងពីដំណាក់កាលដំបូង។

អាមេរិក៖ យើងដឹងហើយថានៅចំកណ្ដាលកាឡាក់ស៊ីជាច្រើនគឺមានប្រហោងខ្មៅដ៏ធំសម្បើម ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែចោទជាសំណួរថា ក្នុងអំឡុងពេលចក្កវាឡទើបតែកកើតដំបូង តើប្រហោងខ្មៅកើតឡើងយ៉ាងដូចម្ដេច? ឥឡូវនេះក្រុមអ្នកវិទ្យាសាស្ត្រមានតម្រុយថ្មីសម្រាប់សំណួរដ៏ពិបាកមួយនេះ ដោយពឺងផ្អែកលើការរកឃើញប្រហោងខ្មៅចំនួន១៣នៅក្នុងកូនកាឡាក់ស៊ីមួយចំនួនដែលនៅជិតភពផែនដីរបស់យើង។ កូនកាឡាក់ស៊ីទាំងនោះមានចម្ងាយតិចជាងមួយប៊ីលានឆ្នាំពន្លឺពីយើង ហើយពួកវាមានទំហំតូច បើប្រៀបធៀបជាមួយកាឡាក់ស៊ីមីលគីវ៉េរបស់យើង។ ជាទូទៅ កូនកាឡាក់ស៊ីនឹងមានប្រហោងខ្មៅដែលតូចនិងសាកសមជាមួយទំហំរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាឡាក់ស៊ីតូចអាចនឹងមានប្រហោងខ្មៅតូចដែលសាកសមនឹងទំហំរបស់វា
កាឡាក់ស៊ីតូចអាចនឹងមានប្រហោងខ្មៅតូចដែលសាកសមនឹងទំហំរបស់វា

ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្រចង់បានប្រហោងខ្មៅដែលមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើង៤០០,០០០ដង ពីព្រោះប្រហោងខ្មៅ Sagittarius A ដែលនៅចំកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ មានម៉ាស់ធំជាងព្រះអាទិត្យរបស់យើងរហូតដល់២,៦០០,០០០ដង។ ដូច្នេះ ការសិក្សាពីប្រហោងខ្មៅតូចៗផ្ដល់ភាពងាយស្រួលក្នុងការសង្កេតពីការវិវឌ្ឍន៍របស់ពួកវាតាមពេលវេលា។

ចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េដែលគេឲ្យឈ្មោះថា  Sagittarius A មានប្រហោងខ្មៅមួយយ៉ាងធំ
ចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េដែលគេឲ្យឈ្មោះថា  Sagittarius A មានប្រហោងខ្មៅមួយយ៉ាងធំ

លោក Amy Reines ដែលជាអ្នកស្រាវជ្រាវមួយរូបរបស់សាកលវិទ្យាល័យរដ្ឋម៉ុនតាណាបាននិយាយនៅក្នុងសេចក្ដីថ្លៃងការណ៍មួយថា៖​ «យើងសង្ឃឹមថាការសិក្សាប្រហោងខ្មៅតូចៗនិងកាឡាក់ស៊ីរបស់ពួកវា អាចផ្ដល់ឲ្យពួកយើងនូវការយល់ដឹងអំពីការវិវឌ្ឍន៍របស់ប្រហោងខ្មៅ ជាមួយការកកើតនៃចក្កវាឡតាំងពីដំណាក់កាលដំបូង។ បន្ទាប់ពីការប្រែប្រួលជាលំដាប់អស់រយៈពេលរាប់ពាន់លានឆ្នាំ ប្រហោងខ្មៅមានទំហំកាន់តែធំទៅ ដូចអ្វីដែលអ្នកវិទ្យាសាស្ត្របានឃើញនៅក្នុងកាឡាក់ស៊ីជាច្រើន»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T