អូស្ត្រាលី៖ លោក Tibby Dixon វ័យ៤០ឆ្នាំជាអ្នកចំការនៅទីប្រជុំជន Sarina Beach ក្នុងតំបន់ Far North Queensland បានសម្រេចចិត្តដាំផ្លែគូលែនគ្មានគ្រាប់ ក្រោយពីចំណាយពេលជាង២០ឆ្នាំ។

លោក Tibby Dixon បានឲ្យដឹងថា ដំបូងឡើយ គាត់បានចំណាយទឹកប្រាក់អស់ចំនួន៥ពាន់ដុល្លារអាមេរិកទិញដើមផ្លែគូលែនមួយដើមមកពីប្រទេសចិន។ គាត់បានបង្កាត់ពូជផ្លែគូលែនគ្មានគ្រាប់ ដោយប្រមូលលម្អងផ្កាធាតុឈ្មោល ហើយផ្ទេរទៅកាន់លម្អងផ្កាធាតុញី។ គាត់ធ្វើបែបនេះដដែលៗតាំងពីវាមានគ្រាប់តូច រហូតដល់គ្មានគ្រាប់ទាល់តែសោះ ហើយចំណែកឯរសជាតិស្រដៀងនឹងផ្លែម្នាស់តិចតួច។

បើទោះបីជាឥឡូវនេះគាត់បានសម្រេចថាដាំផ្លែគូលែនគ្មានគ្រាប់ ក៏គាត់ត្រូវចំណាយពេលប្រមាណពី២ ទៅ៣ឆ្នាំទៀត ដើម្បីទទួលបានផលគ្រប់គ្រាន់និងគុណភាពខ្ពស់ដើម្បីលក់ចេញទៅលើទីផ្សារដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្លែគូលែនគ្មានគ្រាប់
លោក Tibby Dixon
លោក Tibby Dixon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ