កីឡាករឆ្នើមរូបនេះ ចេញមុខបដិសេដដាច់ខាតរឿងផ្លាស់ទៅ Man UTD

//s5.kh1.co/86/866c97a33421569250d0aa85089902de60c5813b.jpg
កីទ្បា

 ១២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Van de Beek ថាមិនផ្លាស់ទៅ​ Man UTD នោះទេ

កាតា៖ ខ្សែបម្រើឆ្នើមរបស់ Ajax កីឡាករ Donny van de Beek បានចេញមុខច្រានចោល និងបដិសេធទៅលើព័ត៌មានដែលថាគេអាចនឹងទៅចូលរួមជាមួយ Manchester United និងបានបញ្ជាក់ថាគេនឹងនៅបន្តជាមួយក្លិបជើងឯកហូឡង់រហូតដល់បញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Donny van de Beek
កីឡាករ Donny van de Beek

លោក Ole Gunnar Solskjaer មានបំណងនាំយក Van de Beek ទៅកាន់កីឡដ្ឋាន Old Trafford នៅទីផ្សាររដូវរងាខែមករាលើកនេះ ប៉ុន្តែខ្សែបម្រើជម្រើសជាតិហូឡង់រូបនេះបានចេញមុខមកបញ្ជាក់ប្រាប់កាសែតកីឡា Fox Sport ក្រោយបញ្ចប់ការប្រកួតមិត្តភាពជាមួយ Club Brugge ក្នុងប្រទេសកាតា ថាគេនឹងមិនចាកចេញពី Ajax នោះទេ។

“ច្បាស់ណាស់ខ្ញុំនឹងនៅបន្តជាមួយ Ajax រហូតដល់បញ្ចប់រដូវកាលនេះ ហើយនឹងបន្តនៅរដូវកាលបន្ទាប់ទៀត។ ខ្ញុំធ្លាប់បាននិយាយហើយខ្ញុំនឹងនៅ Ajax ហើយខ្ញុំក៏សប្បាយចិត្តដែរដែលមានក្លិបផ្សេងៗចាប់អារម្មណ៍មកលើខ្ញុំ។”

Van de Beek
កីឡាករ Donny van de Beek
កីឡាករ Donny van de Beek

គួរឲ្យដឹងដែរថា សុពលភាពនៃកុងត្រារវាង Van de Beek និង Ajax មានរហូតដល់ខែមិថុនា ឆ្នាំ២០២២ ហើយកាលពីរដូវក្ដៅកន្លងទៅគេក៏ជាគោលដៅយ៉ាងសំខាន់របស់លោក Zidane ក្នុងការនាំយកទៅ Real Madrid ផងដែរ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T