នៅចាំក្មេងប្រុស ចេះនិយាយ១៥ភាសា ទេ? ពេលនេះ សាលិ បានត្រឡប់មកប្រទេសកំណើត អមដោយភាពអស្ចារ្យនឹកស្មានមិនដល់មួយ

//s5.kh1.co/54/544270578b12f83403eb0f8f44b9bccea8a7e25c.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូនខ្មែរមានសមត្ថភាពពិសេស ចេះនិយាយ១៥ភាសា ធុច សាលិ បានមកដល់ខ្មែរ ហើយពាំនាំយកភាពជោគជ័យមួយ ជូនប្រទេសខ្មែរទៀត

ភ្នំពេញ៖ ជឿជាក់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ច្បស់ជាបានជ្រាបយ៉ាងច្បាស់ អំពីកុមារាកម្ពុជាមួយរូប ឈ្មោះថា ធុច សាលិ ដែលមានសមត្ថភាពពិសេស អាចនិយាយបានរហូតដល់ទៅ១៥ភាសា ធ្វើឲ្យផ្ទុះភាពល្បីល្បាញយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ដោយសារតែ ធុច សាលិ មានភាពវ័យឆ្លាត និងមានទេពកោសល្យពិសេសផងនោះ ទីបំផុតរូបគេ ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសាលា ដ៏ល្បីមួយ នៅប្រទេសចិនភ្លាមៗ ក្រោមការជួយឧបត្ថម្ភពីសាលាអន្ដរជាតិមួយ។

យ៉ាងណាមិញ បន្ទាប់ពីពេលវេលានៃការសិក្សា បានកន្លងផុតទៅមួយឆមាសរួចមក សាលិ ក៏ដល់ពេលវិស្សមកា និងបានត្រឡប់មកលេងប្រទេសកំណើត ដើម្បីមានការជួបជុំឱពុកម្ដាយ និងក្រុមគ្រួសារផងដែរ ក្រោយចាកឆ្ងាយមួយរយៈ។

លើសពីនេះ កាលពីយប់មិញនេះដែរ សាលិ ក៏បានបង្ហាញវត្តមាននៅ អាកាសយានដ្ឋានភ្នំពេញ​ដោយមានអ្នកចាំទទួលជាច្រើន ហើយអ្វីដែលពិសេស ចំពោះការសិក្សានៅប្រទេសចិននេះ រូបគេ ខិតខំណាស់ ដោយទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆមាស ឈ្នះសិស្សមកពីប្រទេសផ្សេងៗទៀត ដែលនេះពិតជាមោទនភាពខ្លាំងណាស់៕

ធុច សាលិ 
ធុច សាលិ 
ធុច សាលិ 
ធុច សាលិ 
ធុច សាលិ មកដល់ខ្មែរ 
ធុច សាលិ មកដល់ខ្មែរ 
ធុច សាលិ មកដល់ខ្មែរ 
ធុច សាលិ មកដល់ខ្មែរ 
ធុច សាលិ មកដល់ខ្មែរ 
ធុច សាលិ មកដល់ខ្មែរ 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T