បងប្អូននាំគ្នា ស្រែករកយុត្តិធម៌ចាប់ជនដៃដល់ ក្រោយពីDJ Mini ត្រូវបានគេបាញ់សម្លាប់៣ថ្ងៃហើយ

//s5.kh1.co/07/07b4cdcf8957a9df53aa802dff5bb9b03fb5c24c.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសមានច្បាស់! បងប្អូន មិត្តភក្ដិ DJ Mini ប្រកាសស្វែងរកយុត្តិធម៌ ស្របពេលដែល មរណភាពបានកន្លងផុតទៅ៣ថ្ងៃហើយ មិនទាន់ចាប់ជនដៃដល់ បាននៅឡើយ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពី៣ថ្ងៃមុន មានព័ត៌មានផ្ទុះយ៉ាងកក្រើកពេញប្រទេសកម្ពុជា​ បន្ទាប់ពីបុរសដែលគេស្គាល់ថា ជាឌីជេប្រចាំក្លឹបកម្សាន្តមួយរូប ឈ្មោះថា DJ Mini ត្រូវបានគេសម្លាប់ភ្លាមៗ ស្រស់ៗទាំងព្រឹកព្រលឹម ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយចំពោះមរណភាពរបស់ Dj Mini បានធ្វើឲ្យបងប្អូនមិត្តភក្ដិ និងអ្នកស្គាល់ទាំងអស់សោកស្ដាយស្រណោះជាពន់ពេក ព្រោះថារូបលោក ជាបុគ្គលមួយរូប ដែលមានការតស៊ូក្នុងជីវិត ព្រមទាំងជាមនុស្សស្លូតត្រង់ មានអ្នកស្រលាញ់រាប់អានជាច្រើន មិនដែលបង្កជម្លោះជាមួយអ្នកណាទេ។

ដោយសារតែបែបនេះហើយ ទើបបណ្ដាលឲ្យអ្នករាល់គ្នា មិនសុខចិត្តចំពោះទង្វើអយុត្តិធម៌កើតមានលើ Dj Mini ដែលបើគិតមកដល់ថ្ងៃនេះ រូបលោក បានលាចាកលោក រយៈពេល៣ថ្ងៃទៅហើយ តែនៅមិនទាន់ទទួលបានយុត្តិធម៌ ចាប់ជនដៃដល់នៅឡើយ។

ក្នុងនោះដែរ ក៏មានមិត្តភក្ដិ បងប្អូនក្នុងហ្វេសប៊ុកជាច្រើន នៅមិនសុខ នាំគ្នាផ្ទុះការតវ៉ា និងស៊ែរតគ្នា សំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយស្វែងរកនិងចាប់ជនដៃដល់ មកដោះស្រាយតាមផ្លូវច្បាប់ឲ្យបានឆាប់ៗផង៕

Dj Mini ពេលត្រូវគេបាញ់សម្លាប់
Dj Mini ពេលត្រូវគេបាញ់សម្លាប់
Dj Mini 
Dj Mini 
សារដែលបងប្អូន មិត្តភក្ដិបានបង្ហោះ
សារដែលបងប្អូន មិត្តភក្ដិបានបង្ហោះ
សារដែលបងប្អូន មិត្តភក្ដិបានបង្ហោះ
សារដែលបងប្អូន មិត្តភក្ដិបានបង្ហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T