ខ្លាំងបាត់! អង្គុយចាំម្ចាស់ក្នុងឡានយូរពេក ចុចស៊ីផ្លេហៅតែម្ដង (មានវីដេអូ)

//s5.kh1.co/aa/aa7bd0e659c1ecf50611523d0a63b4c2ce1a6177.jpg
សង្គម

 ១២-មករា-២០២០ ១ល្ងាច · ៦ ឆ្នាំមុន

ឆ្កែមួយក្បាលចុចស៊ីផ្លេឡាន ដើម្បីឲ្យម្ចាស់ត្រលប់មកបើកទ្វារឲ្យវាចេញ។

អូស្ត្រាលី៖ ថ្មីនេះ មហាជនអ្នកលេងបណ្ដាញសង្គមអ៊ិនស្ដាក្រាម ជាច្រើនបានសម្ដែងនូវការអស់សំណើច និងហួសចិត្តយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយអំពីសកម្មភាព ឆ្កែមួយក្បាលជាប្រភេទពូជ Shar Pei អង្គុយចុចស៊ីផ្លេឡាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូនោះត្រូវបានថតឡើងដោយអ្នកជិះកង់ម្នាក់ ក្នុងទីប្រជុំជន Mornington និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះគេឃើញឆ្កែមួយក្បាលកំពុងអង្គុយក្នុងឡានលើកៅអីអ្នកបើកបរ និងចុចស៊ីផ្លេយ៉ាងឮៗ ខណៈឯម្ចាស់របស់វាបានរត់ចេញពីហាងលក់ទំនិញ។ នៅពេលដែលម្ចាស់របស់វាបានមកដល់ ក៏បើកទ្វារឡានឲ្យវាចេញទៅ។

ជុំវិញវីដេអូខាងលើនេះ ត្រូវបានមហាជនមួយចំនួនលើកឡើងជាមតិរិះគន់ផងដែរថា មិនគួរណាទុកឆ្កែចោលឲ្យនៅក្នុងឡានតែឯងឡើយ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើងបាន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្កែមួយក្បាលនោះនៅក្នុងឡាន
ឆ្កែមួយក្បាលនោះនៅក្នុងឡាន
ឆ្កែមួយក្បាលនោះនៅក្នុងឡាន
ឆ្កែមួយក្បាលនោះនៅក្នុងឡាន
ម្ចាស់របស់វាបានមកដល់
ម្ចាស់របស់វាបានមកដល់
ម្ចាស់របស់វាបានមកដល់
ម្ចាស់របស់វាបានមកដល់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T