ភ្នំពេញៈ បុរសម្នាក់ និងស្ដ្រីត្រូវជាបងជីដូនមួយ ត្រូវបានក្រុមចោរ បាញ់ប្លន់យកម៉ូតូ សេ១២៥ស៊េរី ២០១៣ បណ្ដាលអោយបុរស ជាប្អូនត្រូវចោរ បាញ់ចំ០២គ្រាប់ ធ្លាយកំភួនដៃ និងមួយគ្រាប់ ទៀតចំ ប្រឆិតពោះ ចំណែក ស្ដ្រីជាបង ត្រូវក្រុមចោរវាយ និងស្នាប់កាំភ្លើងខ្លី បែកក្បាល។ ទោះជាយ៉ាងណាក៍ដោយ ក្រុមចោរនៅតែមិន អាចយកម៉ូតូ ពីជនរងគ្រោះ បានទេ ព្រោះអ្នកឃើញ ហេតុការណ៍បានជួយ ស្រែកឆោឡោ ទើបក្រុមចោរ ចាក ចេញទៅបាត់។ តាមសេចក្ដី រាយការណ៍ ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ទើបតែចេញ មក ពីសំរាកនៅ ផ្ទះបងប្អូន នៅក្បែរកន្លែងកើតហេតុ ហើយប្រញាប់ចេញ ទាំងព្រឹកដើម្បីទៅធ្វើការ ។

សេចក្ដីរាយការណ៍ពីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ហេតុការនេះបាន កើតឡើងកាលពីវេលា ម៉ោង០៦ និង០០នាទី ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣ នៅចំណុចផ្លូវបំបែក ទៅភូមិច្រេះ ខាងលិច សាលាដន់បូស្កូ ស្ថិត ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះ មានឈ្មោះ សំណាង រក្សា ហៅ ពេទ្យ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាឡាង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ មានស្រុកកំណើត នៅភូមិស្ដុកក្រោម ឃុំវាលពង់ ស្រុកឧត្ដុង ខេត្ដកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ បាន ណាន អាយុ៣២ឆ្នាំ ត្រូវជាបងស្រី ជីដូនមួយ ស្នាក់នៅផ្ទះជួលដូចគ្នា និងមានស្រុកកំណើត ជាមួយគ្នា ហើយ អ្នកទាំងធ្វើការ នៅរោងចក្រកាត់ដេរ យីហោ ខាយខាយ។

ទាក់ទងដល់ករណីប្លន់ប្រដាប់អាវុធទាំងព្រឹកនេះ សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះ បានដឹកបង ស្រី ចេញពីផ្ទះបងប្អូន ដោយម៉ូតូដែលជិះឌុបគ្នានោះ ម៉ាកសេ១២៥ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1611 មកដល់ចំណុចផ្លូវ បំបែកចូលភូមិច្រេះ ក្បែសួនចំការ ព្រីងស្រាប់តែមាន បុរស០៣នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ពីមុខ ហើយដកកាំភ្លើងខ្លី បាញ់ ចំនួន០៦គ្រាប់ ក្នុងនោះមានមួយគ្រាប់ បាញ់មិន ផ្ទុះត្រូវក្រុមចោរ អាម៉េទម្លាក់ចោល បណ្ដាល ឲ្យគ្រាប់កាំភ្លើង ត្រូវបុរសជាប្អូនចំនួន០២គ្រាប់ ដួលទៅនឹងដី ។ សមត្ថកិច្ចបញ្ជាក់ទៀត ថា ដោយសារតែក្រុមចោរ បាញ់អស់គ្រាប់ ទើបពួកគេយកស្នាប់កាំភ្លើង វាយលើជនរង គ្រោះនារី ជាបង បណ្ដាលឲ្យបែកក្បាល។

ពេលកើតហេតុធ្វើឲ្យមហាជន ឆោឡោ ទើបក្រុមចោរបានឡើងបើកម៉ូតូ ជិះគេចទៅបាត់ ចំណែកជនរងគ្រោះ សមត្ថកិច្ចបានហៅរថយន្ដ ដឹកយកទៅសង្គ្រោះនៅ គ្លីនិកឯកជន ក្នុងខណ្ឌ ទួលគោក ។

បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល សង្កាត់ភ្នំពេញថ្មី ដើម្បីរងចាំ ប្រគល់ឲ្យ ជន រងគ្រោះវិញ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]