ចំនួនដំរីដែលបានស្លាប់ក្នុងប្រទេសស្រីលង្កាកាលពីឆ្នាំ២០១៩មានកំណើនខ្ពស់

//s5.kh1.co/ba/ba6b7dfa6307b731a1ddd914d484cb69e40d23ac.jpg
សង្គម

 ១២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការស្លាប់របស់សត្វដំរីក្នុងប្រទេសស្រីលង្កាភាគច្រើនកើតឡើងដោយសារសកម្មភាពរបស់មនុស្សតែម្ដង។

ស្រីលង្កា៖ ក្រុមបរិស្ថានបាននិយាយថា អំឡុងឆ្នាំ២០១៩ ចំនួនតួលេខនៃការស្លាប់របស់សត្វដំរីក្នុងប្រទេសស្រីលង្កាបានកើនឡើងរហូតដល់៣៦១ក្បាល។ នេះជាតួលេខខ្ពស់បំផុតនៃការស្លាប់របស់សត្វដំរីដែលត្រូវបានគេរាយការណ៍ ចាប់តាំងពីប្រទេសស្រីលង្កាបានទទួលឯករាជ្យនៅឆ្នាំ១៩៤៨។ បើតាមសម្ដីរបស់ក្រុមអ្នកអភិរក្សបានឲ្យដឹងថាភាគច្រើននៃការស្លាប់របស់សត្វដំរីគឺកើតឡើងដោយសារតែមនុស្ស។ គេប៉ាន់ស្មានថាក្នុងប្រទេស​ស្រីលង្កាអាចនៅសល់សត្វដំរីព្រៃជាង៧,៥០០ក្បាលទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គេប៉ាន់ស្មានថាក្នុងប្រទេស​ស្រីលង្កាអាចនៅសល់សត្វដំរីព្រៃជាង៧,៥០០ក្បាលទៀត
គេប៉ាន់ស្មានថាក្នុងប្រទេស​ស្រីលង្កាអាចនៅសល់សត្វដំរីព្រៃជាង៧,៥០០ក្បាលទៀត

ការសម្លាប់សត្វប្រភេទនេះគឺជារឿងខុសច្បាប់ ប៉ុន្តែសត្វទាំងនេះច្រើនតែមានរឿងរ៉ាវជាមួយប្រជានក្នុងសហគមន៍ជនបទ។ នៅក្នុងប្រទេសស្រីលង្កា សត្វដំរីទាំងឡាយត្រូវបានគេអភិរក្ស។ ប៉ុន្តែក្នុងក្រសែភ្នែករបស់កសិករមួយចំនួន សត្វដំរីត្រូវបានគេចាត់ទុកជាសត្វចង្រៃ ដែលជារឿយៗពួកវាដើរបំផ្លាញច្បារដំណាំរបស់គាត់។ លោក Sajeewa Chamikara ដែលជាអ្នកបរិស្ថានមកពីចលនាដើម្បីកំណែទម្រង់ដីធ្លីនិងកសិកម្មបានប្រាប់ BBC ថា ចំនួនដំរី៨៥%ដែលបានស្លាប់កាលពីឆ្នាំមុនអាចបណ្តាលមកពីសកម្មភាពមនុស្ស។

ការស្លាប់របស់សត្វដំរីក្នុងប្រទេសស្រីលង្កាភាគច្រើនកើតឡើងដោយសារសកម្មភាពមនុស្ស
ការស្លាប់របស់សត្វដំរីក្នុងប្រទេសស្រីលង្កាភាគច្រើនកើតឡើងដោយសារសកម្មភាពមនុស្ស

លោកបានបន្តទៀតថា សហគមន៍បានប្រើប្រាស់របងអគ្គិសនី ថ្នាំពុល និងគ្រឿងផ្ទុះជាដើមដើម្បីសម្លាប់ប្រភេទសត្វផ្សេងៗ ដែលតែងតែមកយាយីដំណាំរបស់ពួកគាត់។ កាលពីខែកញ្ញា ក្រុមមន្ត្រីបានរកឃើញសត្វដំរី៧ក្បាលងាប់នៅក្នុងតំបន់អភិរក្សមួយ ហើយគេបានសង្ស័យថាដោយសារតែការបំផ្លាញដំណាំ ក្រុមអ្នកស្រុកបានបំពុលពួកវា។ ក្រុមមន្ត្រីបានសន្យាថានឹងធ្វើការដោះស្រាយជម្លោះ ដោយដាក់របងខណ្ឌចែកជម្រកសត្វដំរីនិងសហគមន៍ជនបទ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T