មួយជើងឆ្វេងនេះល្អណាស់! Firmino ស៊ុត១គ្រាប់ជួយ Liverpool បន្តភាពមិនទាន់ចាញ់ (មានវីដេអូ)

//s5.kh1.co/da/dadffc7fdd5cf54a8bb32d9e8c31159a09ab8486.jpg
កីទ្បា

 ១២-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Firmino ស៊ុតជួយ Liverpool បន្តភាពមិនស្គាល់ពាក្យថាចាញ់ និងឈរកំពូលតារាង

អង់គ្លេស៖ ការប្រកួតក្នុងក្របខណ្ឌ Premier League កាលពីយប់មិញក្រុមហង្សក្រហម Liverpool បានបន្តភាពមិនទាន់ចាញ់របស់ខ្លួនក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ០ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Spurs និង Liverpool
ការប្រកួតរវាង Spurs និង Liverpool

គ្រាប់បាល់តែមួយគ្រាប់នៅក្នុងការប្រកួតកើតឡើងដោយការស៊ុតជើងឆ្វេងយ៉ាងល្អរបស់ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នៅនាទីទី៣៧។ គ្រាប់បាល់មួយគ្រាប់នោះបានជួយក្រុមរបស់លោក Jurgen Klopp យកបាន ៣ពិន្ទុ បន្ទាប់ពីលទ្ធផល ០-១ បានបន្តរហូតដល់បញ្ចប់ការប្រកួត ៩០នាទី។

ស្ថិតិនៃការប្រកួតបង្ហាញឲ្យឃើញថាក្រុមទាំងពីរមានឱកាសទាត់ទី១១លើកដូចគ្នា ដោយ Spur ចំគោលដៅ៤លើក និងខុស៧លើក ខណៈ Liverpool ត្រូវគោលដៅ៦លើក និងខុស៥លើក។ ចំពោះឱកាសនៃការគ្រប់គ្រងបាល់វិញ Liverpool មានភាគរយខ្ពស់ជាងពោលគឺដល់ទៅ ៦៨% ចំណែកឯ Spurs មានត្រឹម ៣២% ប៉ុណ្ណោះ។

ការប្រកួតរវាង Spurs និង Liverpool
ការប្រកួតរវាង Spurs និង Liverpool
Firmino អបអរគ្រាប់បាល់
Firmino អបអរគ្រាប់បាល់

ក្រោយចប់ការប្រកួតនោះ Liverpool បន្តឈរនៅកំពូលតារាងដដែលដោយលេង២១ប្រកួត ឈ្នះ២០ ស្មើ១ មាន៦១ពិន្ទុ រីឯ Spurs ឯណេះវិញធ្លាក់មកឈរនៅលេខ៨ លេង២២ប្រកួត ឈ្នះ៨ ស្មើ៦ និងចាញ់៨ មានត្រឹម ៣០ពិន្ទុ៕

ចង់ឃើញថា មួយគ្រាប់របស់ Firmino ធ្វើឲ្យក្រុមរបស់លោក Jose Mourinho ចុកឈាមយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T