ពេលនេះ អ៊ីរ៉ង់សារភាពហើយ ជុំវិញករណីធ្លាក់យន្ដហោះរបស់អ៊ុយក្រែនកាលពីថ្ងៃមុន

//s5.kh1.co/4c/4c628bfcb1c04fcd217fea98a1c8076b8ab7cfac.jpg
សង្គម

 ១១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ៊ីរ៉ង់ទទួលស្គាល់កំហុសហើយ ចំពោះករណីធ្លាក់យន្ដហោះរបស់អ៊ុយក្រែន

បរទេស៖ លោកអ្នកប្រាកដជាបានជ្រាបរួចខ្លះៗមកហើយ ជុំវិញករណីនៃឧបទ្ទវហេតុធ្លាក់យន្ដហោះដ៏គួរឲ្យរន្ធត់មួយរបស់អ៊ុយក្រែនកាលពីថ្ងៃពុធ កន្លងទៅ ដែលបានសម្លាប់ជីវិតមនុស្សចំនួន ១៧៦ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីហេតុការណ៍ដ៏ក្រៀមក្រំមួយនេះបានកើតឡើង ក៏មានប្រទេសលោកខាងលិចធំៗមួយចំនួនបានដាក់ការសង្ស័យ មកលើប្រទេសអ៊ីរ៉ង់ជុំវិញករណីនេះផងដែរ។

ករណីធ្លាក់យន្ដហោះនៅ អ៊ីរ៉ង់
ករណីធ្លាក់យន្ដហោះនៅ អ៊ីរ៉ង់

យ៉ាងណាមិញ នៅថ្ងៃសៅរ៍ ទី១១ មករា នេះ អ៊ីរ៉ង់ក៏បានប្រកាសថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែន ដែលបានធ្លាក់នៅដើមសប្តាហ៍នេះពិតប្រាកដមែន ក្រោយពីរដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់របស់ប្រទេសលោកខាងលិច។

យន្តហោះប៊ូអ៊ីងមួយគ្រឿងនេះ ត្រូវបានបាញ់ទម្លាក់នៅព្រឹកថ្ងៃពុធ ប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីលបំផ្លោង ទៅលើមូលដ្ឋានយោធាចំនួន ២ របស់សហរដ្ឋអាមេរិកដែលមានទីតាំងនៅអ៊ីរ៉ាក់។ វាគឺជាការបាញ់សងសឹកចំពោះការស្លាប់របស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ដោយការវាយប្រហារតាមអាកាសរបស់អាមេរិកនៅទីក្រុងបាកដាត។

ករណីធ្លាក់យន្ដហោះនៅ អ៊ីរ៉ង់
ករណីធ្លាក់យន្ដហោះនៅ អ៊ីរ៉ង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ដោយសារតែយន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលបានធ្វើការហោះហើរឆ្ពោះទៅកាន់ទីក្រុងតូរ៉ុនតូ កាណាដា បានឆ្លងកាត់ដែនអាកាសដ៏ចម្រូងចម្រាសរវាងអាមេរិក និងអ៊ីរ៉ង់ ដែលជាហេតុធ្វើឲ្យអ៊ីរ៉ង់មានការភ័ន្ដច្រឡំថាជាយន្ដហោះរបស់អាមេរិក។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់រូហានី ក៏បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាញ់ទម្លាក់យន្ដហោះដោយចៃដន្យនេះ នៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកដោយបានសរសេរថា៖

“សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសដ៏មហន្តរាយមួយនេះ” ។

គួររម្លឹកផងដែរថា ជុំវិញករណីខាងលើនេះ មិនមានអ្នកដំណើរណាម្នាក់នៅរស់រៀនមានជីវិតឡើយ ហើយអ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុនោះ រួមមានជនជាតិអ៊ីរ៉ង់ ៨២ នាក់ជនជាតិកាណាដា ៦៣ នាក់ ជនជាតិអ៊ុយក្រែន ១១ នាក់ ជនជាតិស៊ុយអែត ១០ នាក់ ជនជាតិអាហ្វហ្គានីស្ថាន នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនជាតិអាល្លឺម៉ង់ នាក់​​​​​​​​​​​​ និងជនជាតិអង់គ្លេស នាក់ផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T