មកមើលវីដេអូទាំងនេះរបស់ Jun Ji Hyun ទើបដឹងថានាងក្រមិចក្រមើម នឹងគួរឲ្យស្រលាញ់យ៉ាងណា (មានវីដេអូ)

//s5.kh1.co/c1/c13816bc742cb516483df062180198cd734fc5de.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែជាតារាស្រីល្បីល្បាញប៉ុណ្ណោះទេ តែ​ Jun Ji Hyun ក៏មានសម្រស់ស្រស់ស្អាត និងទេពកោសល្យផងដែរ

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមតាមដានរឿងភាគរបស់ប្រទេសកូរ៉េ ច្បាស់ជាបានស្គាល់រួចមកហើយ ពីតារាសម្ដែងស្រី Jun Ji Hyun បើទោះបីជានាងមានអាយុច្រើនក៏ពិតមែន តែនាងនៅតែមានសន្ទុះនៃការគាំទ្រជាច្រើនពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Jun Ji Hyun នៅតែជាតារាស្រីឆ្នើម លំដាប់ជួរមុខរបស់កូរ៉េខាងត្បូង ដោយសារតែ នាងមានទេពកោសល្យជាច្រើននូវការងារពាក់ព័ន្ធនឹងសិល្បៈ ដែលគ្រាប់គ្នាតែងតែចូលចិត្ត និងកោតសរសើរពីស្នាដៃរបស់នាង រាល់ពេលសម្ដែងរឿងម្ដងៗ។

ទន្ទឹមនឹងនេះ បើងាកមកចាប់អារម្មណ៍នឹងសម្រស់របស់នាងវិញ ឃើញថា តារាស្រីវ័យ ៣៨ឆ្នាំ Jun Ji Hyun រូបនេះ នៅតែផូរផង់ក្មេងស្អាត មិនចាញ់ក្មេងស្រីវ័យខ្ទង់ ២០ឆ្នាំនោះឡើយ។

ដោយឡែក ថ្មីៗនេះក៏មានការបង្ហោះចែកចាយនូវវីដេអូឃ្លីបមួយ ដែលត្រូវបានគេប្រមាញ់បាន បង្ហាញឲ្យឃើញពីសកម្មភាពសម្ដែង និងការលេងសើចដ៏សែនក្រមិចក្រមើម គួរឲ្យក្នាញ់របស់នាង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ធ្វើឲ្យហ្វេនៗទស្សនាហើយទប់សំណើចមិនបាន៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T