រំជួលចិត្ត! ប្តីប្រពន្ធវ័យចំណាស់ស្រលាញ់គ្នាដល់ចាស់កោងខ្នង នៅតែបន្តកាន់​ដៃគ្នា រហូតដល់អស់ដង្ហើម​ក្នុងថ្ងៃតែមួយ

//s5.kh1.co/54/54af9444895790cb2db8c5006e020e982cab9afe.jpg
សង្គម

 ១១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍វ័យចំណាស់ រៀបការនិងរស់នៅជាមួយគ្នា៦៤ឆ្នាំ ចាប់កាន់ដៃគ្នា និងស្លាប់ទៅវិញក្នុងថ្ងៃតែមួយ។

អាមេរិក៖ គូស្វាមីភរិយាវ័យចំណាស់ ​ដែលបានរៀបការនិងរស់នៅជាមួយគ្នាអស់រយៈពេលជាង៦៤ឆ្នាំ បានស្លាប់​មុននឹងក្រោយគ្នាប្រមាណប្រាំម៉ោងនៅថ្ងៃបុណ្យណូអែល ដោយពួកគាត់ទាំងពីរនាក់​បានកាន់ដៃគ្នា​និងលាគ្នាក្នុងដង្ហើមចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bill Schafrath អាយុ ៨៨ ឆ្នាំបានទទួលមរណភាពនៅម៉ោងប្រហែល ៧ ព្រឹក ខណៈប្រពន្ធរបស់គាត់អាយុ ៨៥ឆ្នាំ ឈ្មោះ Nancy បានស្លាប់នៅម៉ោងប្រហែល ១១ព្រឹក​ នៅ​មណ្ឌលថែទាំចាស់ជរាមួយក្នុង​រដ្ឋ Ohio សហរដ្ឋអាមេរិក។ ​

ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ
ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ

ក្មួយស្រីរបស់លោកឈ្មោះ Pat Cornelius បានពន្យល់ប្រាប់សារព័ត៌មានថា ​ក្នុងរយៈពេលពីរសប្តាហ៍ចុង​ក្រោយនៅពេលដែលពួកគាត់លែងអាច​ក្រោកពីលើគ្រែ​បាន​ ពួកយើង​បានរុញគ្រែ​ពួកគាត់មកដាក់ក្បែរគ្នានៅកណ្តាលល្វែងបន្ទប់​ ធ្វើ​ដូច្នេះ​គាត់អាចបានកាន់ដៃគ្នា​នៅវេលាចុងក្រោយនៃជីវិតរបស់ពួក​គាត់បាន។

ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ
ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ

ក្មួយប្រុសរបស់ពួក​គាត់គឺលោក John Moritz បាននិយាយថា“ ​មើលទៅពួកគាត់ហាក់បីដូចជាបានសម្រេចចិត្តជាមួយគ្នារួចហើយថា បើមានម្នាក់ទៅ ម្នាក់ទៀតក៏មិនអាចរស់នៅបន្តទៀតបានដែរ”។ ​ពួកគាត់ទាំងពីមិនមានកូនទេ ប៉ុន្តែលោក  Bill គឺជាបងប្អូនម្នាក់ក្នុងចំណោមបងប្អូន ១២នាក់ វាមានន័យថា ពួក​គាត់មានក្មួយស្រីជាច្រើនរួមជាមួយសមាជិកគ្រួសារប្រមាណ ២០០ នាក់ផ្សេងទៀត។

ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ
ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ

ក្រុមគ្រួសារដ៏ធំបានជួបជុំគ្នានៅឯពិធីបុណ្យសពរបស់គូស្វាមីភរិយាវ័យចំណាស់នៅថ្ងៃទី ២ ខែមករា នៅឯព្រះវិហារ ម៉ារីកាតូលិក ហើយវាក៏ជាកន្លែងដែលអ្នកទាំងពីរ​​បានរៀបការដំបូងដែរ។ មនុស្សជាច្រើនបានចូលរួមក្នុងពិធីបុណ្យរបស់ពួកគាត់ព្រមទាំងបានសរសើរចំពោះភក្តីភាពរបស់គូស្នេហ៍វ័យចំណាស់នេះ បើទោះតោះបីដឹងខ្លួនថា ជិតឃ្លាតហើយក៏នៅតែមិនលែងដៃគ្នា៕

ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ
ប្តីប្រពន្ធទាំងពីរ​នាក់ស្រលាញ់រហូតថ្ងៃអស់ដង្ហើមក្នុងថ្ងៃតែមួយ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T