រកឃើញហើយ! អ្នកឈ្នះពានកីឡាករឆ្នើមប្រចាំខែធ្នូនៅ Premier League បានទៅលើ…

//s5.kh1.co/73/73fd1d344de22af73861614a50ee761e6f339b69.jpg
កីទ្បា

 ១១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្សែការពារ Liverpool ឈ្នះពានកីឡាករឆ្នើមប្រចាំខែធ្នូនៅ Premier League

អង់គ្លេស៖ ខ្សែការពារស្លាបឆ្វេងរបស់ក្រុមហង្សក្រហម​ Liverpool កីឡាករ Trent Alexander-Arnold បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំខែធ្នូក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Trent Alexander-Arnold
  កីឡាករ Trent Alexander-Arnold

ខ្សែការពារវ័យ២១ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោកំឡុងពេលរដូវ Christmas កាលពីខែមុន ជាពិសេសក្នុងការប្រកួតយកឈ្នះក្រុមលេខ២ Leicester City ៤-០ ក្នុងថ្ងៃ Boxing Day ។

ក្នុងការប្រកួតនោះ Arnold ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង ដូច្នេះបើគិតជារួមរូបគេរួមចំណែកបង្កើតគ្រាប់បាល់ឲ្យក្រុមបាន៣គ្រាប់។

  កីឡាករ Trent Alexander-Arnold
  កីឡាករ Trent Alexander-Arnold

លើសពីនេះទៅទៀត ជម្រើសជាតិអង់គ្លេសរូបនេះ ក្នុងនាមជាខ្សែការពារបានរួមចំណែកជួយរក្សាសំណាញ់ទីក្រុម Liverpool មិនឲ្យរបូត (clean Sheet) បាន៤ដង ក្នុងចំណោម៥ប្រកួតនៅ Premier League ក្នុងខែធ្នូ។

Arnold ជាកីឡាករ Liverpool ទីពីរហើយ ដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែនៅ Premier League រដូវកាលនេះ ដោយមិត្តរួមក្រុម​ Sadio Mane ធ្លាប់ឈ្នះកាលពីខែវិច្ឆិកា។

Sadio Mane 
Sadio Mane 

ជាមួយគ្នានេះដែរ អ្នកចាត់ការទូទៅក្រុមហង្សក្រហមលោក Jurgen Klopp ក៏បានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមប្រចាំខែធ្នូផងដែរ ដោយលោកបានឈ្នះចំនួនបីលើករួចមកហើយក្នុងរដូវកាលនេះ។

លោក Jurgen Klopp 
លោក Jurgen Klopp 

គួរឲ្យដឹងដែរថា Liverpool បច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League រក្សាគម្លាត១៣ពិន្ទុពីក្រុមលេខ២ Leicester City ខណៈយប់នេះវេលាម៉ោង១២:៣០ រំលេងអាធ្រាត្រ ពួកគេនឹងធ្វើដំណើរទៅកីឡដ្ឋាន Tottenham Stadium តតាំងជាមួយនឹងក្រុមមាន់ខ្នាយមាស Spurs ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T