នោះៗ! ក្រោយចាញ់ At Madrid ក្លិប Barcelona ចង់យកអតីតកីឡាករបស់ខ្លួនរូបនេះ មកជំនួសតំណែងលោក Valverde

//s5.kh1.co/79/797923e14914451727ff7e8bb67be80c58f87811.jpeg
កីទ្បា

 ១១-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

Barca សម្លឹងឃើញអតីតខ្សែបម្រើរបស់ខ្លួន១រូប មកជំនួសលោក Valverde

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ FC Barcelona បានជួបពិភាក្សាជាមួយនឹងអតីតខ្សែបម្រើរបស់ខ្លួនលោក Xavi Hernández ជុំវិញការជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Ernesto Valverde

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Xavi Hernández
  លោក Xavi Hernández

ជាមួយនឹងលទ្ធផលដ៏គួរឲ្យខកចិត្ត ក្រោយ Barca ធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup បន្ទាប់ពីចាញ់ក្រោមថ្វីជើងក្រុម Atlectico Madrid ក្នុងលទ្ធផល៣-២ បានធ្វើឲ្យកៅអីរបស់លោក Valverde កាន់តែឡើងកម្ដៅ។

https://s5.kh1.co/__image/w=650,h=368,q=100/1b/1bf0c0046281f253f7e7eeb00365d01e68fc0e3c.png

យ៉ាងណាតាមរយៈរបាយការណ៍របស់កាសែត​ AS ប្រធានផ្នែកអភិវឌ្ឍន៍កីឡារបស់ក្លិប Barcelona លោក Eric Abidal និងនាយកប្រតិបត្តិលោក Óscar Grau បានជួបពិភាក្សារយៈពេល២ម៉ោងជាមួយនឹងខ្សែបម្រើជើងចាស់លោក Xavi នៅទីក្រុង Doha ប្រទេសកាតា កាលពីថ្ងៃសុក្រម្សិលមិញ មុនធ្វើដំណើរត្រឡប់មកប្រទេសអេស្ប៉ាញវិញ។

ប្រភពខាងលើបានបន្ថែមទៀតថា ក្នុងកិច្ចពិភាក្សានោះ ថ្នាក់ដឹកនាំក្រុម Barca បានផ្ដល់នូវកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំកន្លះទៅដល់លោក Xavi ក្នុងការមកជំនួសតំណែងលោក Valverde។

 លោក Xavi Hernández
 លោក Xavi Hernández

គួរឲ្យដឹងដែរថា បើទោះបច្ចុប្បន្ន Barcelona កំពុងឈរកំពូលតារាង​ La Liga ក៏ដោយ ប៉ុន្តែត្រូវបានគេមើលឃើញថា ពួកគេធ្វើមិនសូវបានល្អនោះទេ ជាក់ស្ដែងក្នុង៥ប្រកួតចុងក្រោយ លោក Valverde ដឹកនាំក្រុមស្វែងរកជ័យជម្នះបានតែ១ដងប៉ុណ្ណោះ ក្រៅពីនោះ ស្មើ៣ដង និងចាញ់១ដង៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T