អ៊ីស្រាអែល រកឃើញ​​វិធីសាស្ត្រ​ក្នុងការផលិតអាវុធឡាស៊ែរថ្មី ដែលអាច​បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក​ និង​មីស៊ីល (មានវីដេអូ)

//s5.kh1.co/b2/b2d648ddbba5084a43c77828e72a72bfd2719451.png
បច្ចេកវិទ្យា

 ១១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេសអ៊ីស្រាអែលជោគជ័យក្នុងការរកឃើញអាវុធឡាស៊ែរថ្មី ដែលទប់ទល់ពីការវាយប្រហារតាមដែនអាកាស។

អ៊ីស្រាអែល៖ ប្រមុខនៃកងកម្លាំងយោធា​អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសាកល្បងប្រព័ន្ធអាវុធឡាស៊ែរថ្មី ដែលអាច​ការពារពីការវាយប្រហារដោយ​យន្តហោះគ្មានមនុស្សបើក (ដ្រូន) ​និងមីស៊ីល​បានដោយជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគំរូរបស់ប្រព័ន្ធអាវុធឡាស៊ែរថ្មី
រូបគំរូរបស់ប្រព័ន្ធអាវុធឡាស៊ែរថ្មី

​លោក Yaniv Rotem ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ក្រសួងការពារជាតិបាននិយាយថា អ៊ីស្រាអែលស្ថិតក្នុងចំណោមប្រទេសឈានមុខគេក្នុងការបង្កើតប្រព័ន្ធអាវុធឡាស៊ែរដែលមានថាមពលខ្លាំង។

យោងតាម​សារព័ត៌មាន The Jerusalem Post បានរាយការណ៍ថា ក្រសួងការពារជាតិអ៊ីស្រាអែលបានធ្វើការ​ស្រាវជ្រាវបច្ចេកវិទ្យា​នេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ​ដោយគេមើលឃើញថា វាជាមធ្យោបាយមួយដែលអាច​ការពារពីការវាយប្រហារដោយអាវុធពីលើអាកាស។

រូបគំរូរបស់ប្រព័ន្ធអាវុធឡាស៊ែរថ្មី
រូបគំរូរបស់ប្រព័ន្ធអាវុធឡាស៊ែរថ្មី

រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Naftali Bennett បានលើកឡើងពីការរកឃើញនេះ​ដែរថា “យើងនឹងបន្ថែម​ប្រព័ន្ធអាវុធឡាស៊ែរ​ ​ដើម្បីឆ្លើយតបជាមួយនឹងការគំរាមកំហែងពីសំណាក់
ភាគគីខាងជើងឬខាងត្បូង”។ លោក Bennett បានបន្តទៀតថា“ សត្រូវរបស់អ៊ីស្រាអែល មិនគួរ​ចង់សាកល្បងសមត្ថភាពនៃអាវុធថ្មី ឬមានបំណងចង់ឈ្លានពានយើងទេ” ។

រូបគំរូរបស់ប្រព័ន្ធអាវុធឡាស៊ែរថ្មី
រូបគំរូរបស់ប្រព័ន្ធអាវុធឡាស៊ែរថ្មី

គួររម្លឹកផងដែរថា បច្ចុប្បន្ននេះអ៊ីស្រាអែលប្រើប្រព័ន្ធការពារ ​“Iron Dome” ដែលវាប្រើប្រាស់គ្រាប់
មីស៊ីល​ក្នុងការទប់ទល់ពីការវាយប្រហាររបស់សត្រូវពីលើដែនអាកាស។ អ៊ីស្រាអែលបានប្រើប្រព័ន្ធការពារ​មួយនេះកាលពីសម័យសង្គ្រាម​ ដែលពេលនោះ​រ៉ុក្កែតរាប់ពាន់គ្រាប់ត្រូវបានបាញ់ចេញ​តំបន់ហ្គាហ្សាស្ទ្រីប តែត្រូវ​ប្រព័ន្ធការពារដែនអាកាស Iron Dome ​នេះបាន​​បាញ់ទម្លាក់អស់ជាច្រើន។

ប្រព័ន្ធការពារដែលអាកាសបច្ចុប្បន្នរបស់អ៊ីស្រាអែល
ប្រព័ន្ធការពារដែលអាកាសបច្ចុប្បន្នរបស់អ៊ីស្រាអែល

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្នុងពេលបច្ចុប្បនេះប្រទេសអ៊ីស្រាអែលកំពុង​បង្កើត​ប្រព័ន្ធអាវុធឡាស៊ែរនេះជា ​៣ប្រភេទគឺ ​ទីមួយប្រព័ន្ធអាវុធឡាស៊ែរដាក់ជាប់នឹងដីក្នុងមូលដ្ឋាន​ ទីពីរអាវុធឡាស៊ែរដែល​អាចដាក់​នៅលើនាវា ឬរថក្រោះសម្រាប់កងទ័ពក្នុងសមរភូមិ និងទីបី​អាវុធឡាស៊ែរដែលអាចដាក់នៅលើអាកាស​បាន៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T