អីយ៉ាស់! កែវ ចាន់និមល Surprise ខួបកំណើតឲ្យស្វាមីឡើងស្វីត មិនចាញ់គូស្នេហ៍ថ្មីថ្មោង (មានវីដេអូ)

//s5.kh1.co/b6/b6b67bd280185955ea2ac615d533297de976bd6c.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើទោះបីអ្នកទាំងពីរបានរៀបការនឹងគ្នាយូរយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរនៅតែបង្ហាញពីសុភមង្គលគ្រួសារឲ្យគ្រប់គ្នាបានឃើញដែរ

ភ្នំពេញ៖ កែវ ចាន់និមល អ្នកណាដែលថាមិនស្គាល់ អ្នកនាងគឺជាពិធិការិនីមួយរូបដែលប្រិយមិត្តតែងតែបានស្គាល់នាងតាមរយៈ ការធ្វើជាពិធីការិនី ពោរពេញដោយសមត្ថភាព និងវោហារ ចាក់ទឹកមិនលិច ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី កែវ ចាន់និមល នឹងស្វាមី មានភាពមមាញឹកជាមួយការងាររៀងៗខ្លួនក៏ដោយ ក៏ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាជីវិតគូរបស់តារាស្រី អ្នកនាង កែវ ចាន់និមល កាន់តែមានក្តីសុខខ្លាំងឡើងៗ ស្របពេលដែលស្វាមីជាទីស្រលាញ់តែងតែផ្តល់ភាពកក់ក្តៅ និងក្តីសុខយ៉ាងខ្លាំងចំពោះនាង ក៏ដូចជាកូនស្រីសំណព្វចិត្តផងដែរ។

យើងបានដឹងហើយថា​ អ្នកនាង កែវ ចាន់និមល មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការធ្វើជាពិធីការិនី តែមិនថាជារវល់យ៉ាងណា ក៏អ្នកនាងមិនបានភ្លេចនូវថ្ងៃខួបកំណើតស្វាមីរបស់អ្នកនាងឡើយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងក៏បាន Surprise ខួបកំណើតឲ្យស្វាមីបណ្ដូលចិត្ត ក្រោមការចូលរួមពីសំណាក់មិត្តភក្តិ និងបងប្អូនសាច់ញាតិយ៉ាងច្រើនកុះករផងដែរ។

ដោយមើលតាមរូបភាព គ្រួសាររបស់អ្នកនាង ហាក់ដូចជាមានសុភមង្គល នឹងផ្អែមល្ហែមមិនចាញ់គូស្នេហ៍ដែលបានរៀបការថ្មោងថ្មីទេ។

នៅក្នុងនោះដែរ អ្នកនាង​ ចាន់និមល ក៏បានសរសេរសារជូនពរទៅកាន់ស្វាមីដែរថា៖

  រីករាយថ្ងៃកំណើតលោកប្តី សូវ៉ាត សីលា ជូនពរបងសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ ជំនួញជួញដូរ អូនស្មគ្រ័ចិត្តធ្វើជាបេឡាសម្រាប់បងជារៀងរហូតអរគុណបងប្អូនដែលបានចូលរួមនិងជួយរៀបចំកម្មវិធីនេះដោយជោគជ័យ។

កែវ ចាន់និមល

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កែវ ចាន់និមល និង​ ស្វាមី 
កែវ ចាន់និមល និង​ ស្វាមី 
កែវ ចាន់និមល និង​ ស្វាមី
កែវ ចាន់និមល និង​ ស្វាមី
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T