អស្ចារ្យមែន! Rodtang ផ្ដួលជើងខ្លាំងអង់គ្លេស ការពារខ្សែក្រវាត់ពិភពលោកនៅសង្វៀន ONE ឡើងកក្រើក

//s5.kh1.co/30/305316b2a06f5833c83982fdf625eda7144eb9bb.jpg
កីទ្បា

 ១១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Rodtang ផ្ដួល Haggerty ការពារខ្សែក្រវាត់ពិភពលោក

បាងកក៖ ការប្រកួតប្រដាល់របស់ស្ថាប័ន ONE Championship ក្នុងកម្មវិធី A NEW TOMORROW កាលពីយប់មិញ អ្នកប្រដាល់ជើងខ្លាំងថៃ Rodtang Jitmuangon បានការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Championship របស់ខ្លួនបានសម្រេចផ្ដួលកីឡាករជើងខ្លាំងមកពីប្រទេសអស់គ្លេស Jonathan Haggerty ឲ្យសន្លប់នៅក្នុងទឹកទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Rodtang និង Haggerty
ការប្រកួតរវាង Rodtang និង Haggerty

គ្រាន់តែគោះជួងចូលទឹកទី១មិនទាន់បានប៉ុន្មានផង Rodtang បានប្រើកណ្ដាប់ដៃមហាទម្ងន់របស់ខ្លួនវាយទៅលើ Haggerty ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង។ ការប្រកួតនៅតែបន្ត ខណៈកីឡាករទាំងពីរសម្រុកគ្នាទៅវិញទៅមកយ៉ាងកក្រើក រហូតចូលដល់ទឹកទី៣ Rodtang បានសម្រុកធ្ងន់ៗរហូតធ្វើឲ្យ Haggerty បែកនិងត្រូវលោកអាជ្ញាកណ្ដាលរាប់ចំនួន ២ដង មុននឹងសម្រេចចិត្តបញ្ឈប់ការប្រកួតនៅចុងទឹកទី៣តែម្ដង។

ការប្រកួតរវាង Rodtang និង Haggerty
ការប្រកួតរវាង Rodtang និង Haggerty

តាមពិតដំបូងឡើយខ្សែក្រវាត់នេះជារបស់ Haggerty នោះទេ ប៉ុន្តែត្រូវ Rodtang ដណ្ដើមបានកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ ខណៈការប្រកួតកាលពីយប់មិញ គឺជាការប្រកួតសងសឹកនិងដណ្ដើមខ្សែក្រវាត់យកមកវិញរបស់ Haggerty។  

គួរឲ្យដឹងដែរថា អ្នកប្រដាលរហស្សនាម The Iron Man របស់ថៃ Rodtang Jitmuangon ទាន់ស្គាល់ពាក្យថាចាញ់នៅក្នុងកម្មវិធីរបស់ ONE Championship នៅឡើយ ហើយរូបគេក៏ធ្លាប់យកឈ្នះកីឡាករកម្ពុជា សុខ ធី នៅលើសង្វៀនដ៏ធំមួយនេះផងដែរ៕

កីឡាករ  Rodtang Jitmuangon
កីឡាករ  Rodtang Jitmuangon

ចង់ឃើញថា  Rodtang ផ្ដួល Haggerty ការពារខ្សែក្រវាត់ពិភពលោកកក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T