អីយ៉ាស! ស្ងាត់ៗភ្នាក់ងាររបស់ Bruno Fernades ធ្វើដំណើរមកប្រទេសអង់គ្លេសស្កាត់ជួបពិភាក្សាជាមួយក្លិបយក្សមួយនៅ Premier League

//s5.kh1.co/fb/fb9b9fc21596e191e4229d27d95b83e61b118269.jpg
កីទ្បា

 ១១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នាក់ងាររបស់​ Bruno Fernandes ធ្វើដំណើរមកទីក្រុងឡុងដ៍ពិភាក្សាជាមួយ​ Man UTD

អង់គ្លេស៖ យោងតាមរបាយការណ៍បានឲ្យដឹងថា ភ្នាក់ងាររបស់ខ្សែបម្រើ Bruno Fernandes បានធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីស្កាត់ជួបពិភាក្សាជុំវិញការផ្ទេរជម្រើសជាតិព័រទុយហ្កាល់រូបនេះ មកកាន់​ក្លិប Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Bruno Fernandes
  ខ្សែបម្រើ Bruno Fernandes

ភ្នាក់ងាររបស់​ Bruno បានជួបជាមួយនឹងប្រធានក្លិប Sporting Lisbon លោក Frederico Varandas និងនាយកប្រតិបត្តិក្លិប Man UTD លោក Ed Woodward និងលោក Matt Judge នៅទីស្នាក់ការ Mayfair របស់ក្រុមក្រុមបិសាចក្រហមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មុនចុងសប្ដាហ៍នេះ។

កាសែត The Mail បានចុះផ្សាយថា United មានបំណងដាក់សំណើ៥៥លានផោន (ឬប្រហែល៧១,៨លានដុល្លារ) ទៅដល់ក្លិប Sporting បន្ទាប់ពីជួបវិបត្តិនៅតំបន់បម្រើ ក្រោយខ្សែបម្រើសំខាន់ក្នុងក្រុមដូចជាកីឡាករ Paul Pogba និង Scott McTominay របួស។

កីឡាករ Paul Pogba និង Scott McTominay រ
កីឡាករ Paul Pogba និង Scott McTominay រ

Man UTD និង Tottenham បានតាមទិញ Bruno តាំងទីផ្សារដោះដូររដូវក្ដៅឆ្នាំមុនមកម្ល៉េះ ដោយពេលនោះខាង Sporting បានដាក់តម្លៃខ្លួនកីឡាករវ័យ២៥ឆ្នាំរូបនេះរហូតដល់៧០លានផោន (ឬប្រមាណ ៩១លានដុល្លារ) ។

https://s5.kh1.co/__image/w=650,h=501,q=100/9c/9c21f237621e85f7083e2599049184a9cccf6159.png

យ៉ាងណា កាលពីពេលថ្មីៗនេះ គ្រូបង្វឹកក្រុម Sporting លោក Silas ក៏បានត្រៀមចិត្តនឹងបាត់បង់​ Bruno ផងដែរដោយលោកបាននិយាយថា៖

"ខ្ញុំចាប់ផ្តើមគិតពីជម្រើសផ្សេងទៀតនៅក្នុងក្រុមរបស់យើង ប្រសិនបើ Bruno គាត់មិននៅជាមួយពួកយើង។ ខ្ញុំសង្ឃឹមថាវានឹងមិនកើតឡើងទៅចុះ។ ជាក់ស្ដែង នៅព័រទុយហ្កាល់កម្រនឹងរក្សាកីឡាករឆ្នើមៗបានយូរណាស់ ខណៈ Bruno គឺជាកីឡាករល្អបំផុតនៅក្នុងលីគ។"

 លោក Silas

គួររម្លឹកផងដែរថា ក្នុងរដូវកាលនេះ Bruno នៅតែបង្ហាញទម្រង់លេងបានល្អ ដោយគិតត្រឹម២៤ប្រកួតកន្លងទៅរូបគេ ស៊ុតបញ្ចូលទីបានរហូតដល់ ១៣គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១៣ដង ក្នុងនាមជាខ្សែបម្រើកណ្ដាល៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T