អីយ៉ាស់! ជិតចូលឆ្នាំចិនផង Mai Davika ដាក់ពណ៌ក្រហមបែបនេះទៅស្អាតបែបស៊ិចស៊ីតែម្ដង!

//s5.kh1.co/ed/ed02fc44f768b4897f0cf6f5f2f0f5f91db727d4.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Mai Davika ដាក់ពណ៌ក្រហមបែបនេះទៅ ស្អាតបែបស៊ិចស៊ីតែម្ដង បូករួមនឹងម៉ូតសក់សេះថ្មីរបស់នាង

ថៃ៖ យើងបានដឹង នឹងបានស្គាល់រួចមកហើយពីតារាស្រីជូរមុខរបស់ប្រទេសថៃ Mai Davika ដែលនាងមានទាំង រូបសម្បត្តិស្រស់ស្អាត គួបផ្សំនឹងទេពកោសល្យសម្ដែងបានគ្រប់តួអង្គ ទើបបណ្ដាលឲ្យសន្ទុះនៃការគាំទ្រខ្លាំង ពីហ្វេនៗបណ្ដាប្រទេសផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាសម្តែងកញ្ញា Mai Davika កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន ហើយក្រៅពីភាពល្បីល្បាញនៅក្នុងប្រទេសហើយនោះ តារាស្រីរូបនេះក៏មានកេរ្តិ៍ឈ្មោះបោះសំឡេងទៅដល់ក្រៅប្រទេសផងដែរ។  បច្ចុប្បន្ន តារាថៃដ៏មានឥទ្ធិពលរូបនេះ មិនត្រឹមតែមានទេពកោសល្យតែម្យ៉ាងនោះទេ បើនិយាយពីរូបសម្រស់វិញ នាងមានសម្រស់ស្រស់ស្អាតខ្លាំង មិនចាញ់តារាស្រីដទៃក្នុងសង្គមសិល្បៈឡើយ។

យើងបានដឹងរួចមកហើយថា តារាស្រី Mai davika មានសម្រស់ស្រស់ស្អាត បើទោះបីនាងស្លៀកក្នុងសម្លៀកបំពាក់បែបណាក៏ដោយ ក៏នាងនៅតែស្រស់ស្អាតដដែល។

ជាក់ស្ដែង ងាកមកមើល នាងស្លៀកក្នុងសម្លៀកបំពាក់ពណ៌ឆើតឆាយ ក្នុងឈុតពណ៌ក្រហមនាពេលថ្មីៗនេះវិញ ឃើញថាមើលទៅនាងស្រស់ស្អាតបែបស៊ិចស៊ីតែម្ដង ជាមួយនឹងម៉ូតសក់សេះថ្មីមួយបែបទៀត សម្រាប់ឆ្នាំថ្មី យ៉ាងប្លែកភ្នែក ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរ៕

សូមទស្សនារូបភាពខាងក្រោម៖

Mai davika 
Mai davika 
Mai davika 
Mai davika 
Mai davika 
Mai davika 
Mai davika 
Mai davika 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T