G-Devith ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្លូវការ តំណាងឲ្យ realme ប្រចាំប្រទេសកម្ពុជា!

//s5.kh1.co/a7/a73419e4cddd2cf96ba67b3b31ec66c58d2153aa.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

realme បានប្រកាសជាផ្លូវការថា ទូតសុច្ឆន្ទៈរបស់ខ្លួន គឺតារាចម្រៀង original Song វ័យក្មេងលោក G-Devith។

ភ្នំពេញ៖ សព្វថ្ងៃក្រុមហ៊ុននឹងម៉ាកជាច្រើនកំពុងចុះហត្ថលេខាជាមួយតារាល្បីៗ ដើម្បីធ្វើជាទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន ជាពិសេសសម្រាប់ភេសជ្ជៈប៉ូវកម្លាំង និងម៉ាកស្មាតហ្វូន។ ជាធម្មតាទូតសុច្ឆន្ទៈនឹងតំណាងឬបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម៉ាក ឬក្រុមហ៊ុន។ ក្នុងនាមជាយីហោស្មាតហ្វូនថ្មីដែលទើបនឹងចូលមកប្រទេសកម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជ្រើសរើស G-Devith ជា ទូតសុច្ឆន្ទៈ៖ realme តែងតែបង្ហាញពីភាពវ័យក្មេង និងក្លាហាន

ខុសពីយីហោផ្សេងទៀតដែលជ្រើសរើសតែអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗ ក្រុមហ៊ុន realme បានជ្រើសរើសលោក G-Devith ដោយសារតែគាត់ជាតារាមានឈ្មោះបោះសម្លេង ជាងនេះទៅទៀតគឺនៅយុវវ័យ និងក្លាហាន ដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន realme។ ក្រុមហ៊ុន​ realme តែងតែព្យាយាមផ្តល់នូវបច្ចេកវិទ្យាជឿនលឿនជាមួយនឹងតម្លៃសមរម្យដោយបំបែកកនូវផ្នត់គំនិតរបស់មនុស្សក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង។

G-Devith ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុន realme
G-Devith ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុន realme

តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យ និងសក្ដានុពល

 អ្វីដែលក្រុមហ៊ុន realme និងលោក G-devith មានដូចគ្នា គឺតែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យ និងសក្ដានុពលដល់សាធារណជន។ លោក G-Devith ត្រូវបានគេស្គាល់ថាជាអ្នកចម្រៀងដែលនិពន្ធបទចម្រៀងខ្លួនឯងម្នាក់ដែលត្រូវបានស្វាគមន៍ និងទទួលស្គាល់ពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា។ គាត់តែងតែព្យាយាមផ្តល់នូវបទចម្រៀង ដែលមានភាពទាន់សម័យ និងរស់រវើកដល់យុវវ័យ។ នេះមិនខុសពីក្រុមហ៊ុន realme ដែលកំពុងព្យាយាមផ្តល់នូវស្មាតហ្វូនដែលមានភាពច្នៃប្រឌិត និងភាពទាន់សម័យដើម្បីបំពេញចិត្តយុវវ័យខុសៗគ្នា។

ការចូលទៅក្នុងទីផ្សារយុវជន realme តែងតែព្យាយាមបំពេញចិត្តយុវវ័យនៅក្នុងប្រទេសកម្ពុជា

ការចូលទៅក្នុងទីផ្សាររបស់យុវវ័យ ក្រុមហ៊ុន realme តែងតែស្វះស្វែងរុករកវិធីថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន realme មិនត្រឹមតែមានទូតសុច្ឆន្ទៈដែលមានប្រជាប្រិយភាពពីសំណាក់យុវវ័យ និងការរចនាទូរស័ព្ទតាមបែបទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែ realme ក៏ផ្តល់ជូនស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់យុវវ័យគោរព និងលើកទឹកចិត្តពួកគាត់ឱ្យមានភាពឯករាជ្យទៀតផង។ មានការលេចឮព័ត៌មានថា ក្រុមហ៊ុន realme មិនត្រឹមតែមានលោក G-devith ក្នុងនាមជាតំណាងនៃ “យុវជនពិត” ប៉ុណ្ណោះទេ តែក្រុមហ៊ុននេះក៏មានអ្នកតំណាងផ្សេងទៀតផងដែរ។ សូមរងចាំមើលថា តើក្រុមហ៊ុន realme នេះនឹងមាននរណាទៀត?

G-Devith ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុន realme
G-Devith ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុន realme
ងួន ចាន់ដេវីត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T