អាណិតណាស់! នាយក្តឹប ស្រែកយំ ពេលឃើញ នាយក្រឹម ជួបដល់ផ្ទះ ខណៈកំពុងមានទុក្ខ កូនប្រុសឡានបុកស្លាប់

//s5.kh1.co/e5/e5ff670b5237d2467492ffebb2e019fbe843e3a4.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នាយក្តឹប សម្រក់ទឹកភ្នែក ក្រោយឃើញនាយក្រឹម ទៅជួបសួរសុខទុក្ខដោយផ្ទាល់

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា ប៉ុន្មានថ្ងៃមុននេះតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្តឹប បានបាត់បង់កូនប្រុសជាទីស្រលាញ់ ដែលខំប្រឹងរកប្រាក់ រត់ PassApp ដល់យប់ម៉ោង១២ រហូតដល់ជួបគ្រោះថ្នាក់ឡានបុកស្លាប់យ៉ាងគួរឲ្យរន្ធត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះ តារាប្រុសរូបនេះបានយំសោកពិបាកចិត្តជាទម្ងន់ ព្រោះតែទុក្ខជាន់ទុក្ខ ខ្លួនកំពុងតែមានជំងឺប្រចាំកាយមិនទាន់ជា និងត្រូវការប្រាក់ជាប្រចាំផង បែរជាពេលនេះមច្ចុរាជបានឆាបឆក់យកជីវិតកូនប្រុសរបស់លោក បន្សល់នូវតែភាពសោកស្តាយបែបនេះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាប្រុសនាយក្រឹម ក៏បានធ្វើការចុះទៅសួរសុខទុក្ខផ្ទាល់ និងធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលខ្លាំង ក្រោយលោកយំសោក សម្រក់ទឹកភ្លែកភ្លាមៗ​យ៉ាងគួរឲ្យអាណិតបំផុត ខណៈពេលដែលស្ថានភាពជំងឺរបស់តារាប្រុសរូបនេះមិនទាន់បានធូរស្បើយនៅឡើយ។

ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនមានតែលើកទឹកចិត្តដល់លោក និងសម្តែងការអាណិតដល់លោក ដែលបានជួបទុក្ខជាន់ទុក្ខបែបនេះ កំពុងតែពិបាកហើយ កូនប្រុសក៏បាត់បង់ រីឯខ្លួនឯងផ្ទាល់ក៏មានជំងឺមិនទាន់ជាមិនអាចទៅសម្តែងរកប្រាក់បានទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នាយក្តឹប
នាយក្តឹប
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
ភរិយា នាយក្តឹប ពេលបានជួបនាយក្រឹម
ភរិយា នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
នាយក្តឹប ពេលបានជួបនាយក្រឹម
កង់បីរបស់កូនលោក ដែលឡានបុកស្លាប់
កង់បីរបស់កូនលោក ដែលឡានបុកស្លាប់
កង់បីរបស់កូនលោក ដែលឡានបុកស្លាប់
កង់បីរបស់កូនលោក ដែលឡានបុកស្លាប់
នាយក្តឹប
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T