ពិតជារំភើបណាស់! ព្រាប សុវត្ថិ កូនៗ និងភរិយាបានចុះជួយឧបត្ថម្ភសាងសង់ថ្នាក់រៀនដល់សាលាបឋមសិក្សាស្វាយ

//s5.kh1.co/ee/ee109912f4afcd703932fd7a34b3c43260103dcf.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នេះហើយជាទឹកចិត្តសិល្បករដែលមានចិត្តចេះជួយដល់សង្គម ជាពិសេសជួយឧបត្ថម្ភសាងសង់ថ្នាក់រៀន

ភ្នំពេញ៖ យើងដឹងហើយថា កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលកម្ពុជាមានធនធានជាច្រើនដែលកំពុងរីកដុះដាល មិនថាលើវិស័យណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យើងបានឃើញហើយថា វិស័យអប់រំរបស់យើងពេលនេះមានការរីកច្រើនខ្លាំង ដោយមានក្មេងៗជាច្រើនបានមានឱកាសបានចូលរៀន ប៉ុន្តែមានតំបន់ខ្លះ ក៏ខ្វះខាតនូវសាលារៀន ដោយសាលារៀនខ្លះមានភាពទ្រុឌទ្រោម ឬចាស់ ដែលអាចឲ្យមានហានិភ័យដល់ក្មេងៗសិស្សសាលាបានផងដែរ ។

យ៉ាងណាមិញ ប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ពីតារាចម្រៀង លោក ព្រាប សុវត្ថិ​ ដែលលោកគឺជាតារាចម្រៀងមានភាពល្បីល្បាញខ្លាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកបានចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបើទោះបីលោកចូលសិល្បៈយូរយ៉ាងណាក្ដី តែប្រជាប្រិយភាពរបស់លោក ដូចមិនមានការថយចុះបន្តិចណាឡើយ។ ពេលបច្ចុប្បន្ននេះ លោកក៏មានកូនប្រុស បីនាក់ផងដែរ ដែលកូនប្រុសរបស់លោកសុទ្ធតែមានទេពកោសល្យមិនចាញ់លោកទេ។ ជាពិសេសនោះ កូនៗរបស់លោកបានដើរតាមផ្លូវរបស់លោក ដោយពួកគេក៏ជាតារាចម្រៀងរួមផលិតកម្មជាមួយលោកទៀតផង។

ដោយឡែក រឿងដ៏គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កាលពីថ្ងៃទី៨ មករា កន្លងទៅនេះលោក ព្រាប សុវត្ថិ ព្រមទាំងក្រុមគ្រួសាររបស់លោក បាននាំគ្នាទៅដល់សាលាបឋមសិក្សា ស្វាយ ដែលស្ថិតនៅក្នុងខេត្តព្រៃវែង។

ដោយលោក កូនៗ និងភរិយារបស់លោក បានចុះទៅជួយឧបត្ថម្ភការសាងសង់ថ្នាក់រៀន ដល់សាលាបឋមសិក្សា ស្វាយ នៅក្នុងភូមិ ស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នេះហើយជាទឹកចិត្តរបស់លោក និងក្រុមគ្រួសារ ដែលមានទឹកចិត្តល្អជួយដល់សង្គម ជាពិសេសអាចជួយដល់ក្មេងៗដែលពួកគេកំពុងសិក្សានៅក្នុងសាលារៀននោះ ដែលមានសភាពចាស់​ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកព្រាប សុវត្ថិ, កូនៗ និងភរិយា
លោកព្រាប សុវត្ថិ, កូនៗ និងភរិយា
លោកព្រាប សុវត្ថិ, កូនៗ និងភរិយា
លោកព្រាប សុវត្ថិ, កូនៗ និងភរិយា
លោកព្រាប សុវត្ថិ, កូនៗ និងភរិយា
លោកព្រាប សុវត្ថិ, កូនៗ និងភរិយា
លោកព្រាប សុវត្ថិ និងភរិយា
លោកព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T