តោះមកមើលរូបភាពទាំងប៉ុន្មានសន្លឹកនេះ ដែលបង្ហាញពីការលូតលាស់សាជាថ្មីរបស់រុក្ខជាតិ នៅប្រទេសអូស្រ្តាលី ក្រោយភ្លើងឆេះព្រៃ

//s5.kh1.co/bc/bc1b15ccaece4dbbb4e6bff0cb39a05fb903b595.jpg
សង្គម

 ១១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រុក្ខជាតិលូតលាស់ជាថ្មី ក្រោយភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី

អូស្ត្រាលី៖ លោកអ្នកប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសអូស្ត្រាលី បានជួបប្រទះនឹងបញ្ហាភ្លើងឆេះព្រៃធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លាញ សត្វព្រៃរាប់សិបលាន ក្បាល និងព្រៃឈើអស់មួយចំនួនធំទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រោយមានភ្លៀងមួយមេ បានបង្អុរធ្លាក់ចុះ ព្រមទាំងបានជួយស្រោចស្រង់អូស្រ្តាលីឲ្យរួចផុតពីបញ្ហាភ្លើងឆេះព្រៃរួមមក នៅប៉ុន្មានថ្ងៃក្រោយក៏ស្រាប់តែរុក្ខជាតិទាំងនោះ ចាប់ផ្ដើមមានពន្លកលូតលាស់ជាថ្មីម្ដងទៀត។

អ្នកស្រី Mary Voorwinde រួមទាំងអ្នកស្រុកពីរនាក់ទៀត ដែលរស់នៅក្នុងតំបន់ Kulnura គឺជាអ្នកដែលបានថតរូបភាពទាំងប៉ុន្មានសន្លឹកនេះ ពីតំបន់មួយនៃរដ្ឋ New South Wales ដែលបានទទួលរកនូវការឆាបឆេះយ៉ាងធ្ងន់ធ្ងរ។

រូបភាពទាំងប៉ុន្មានសន្លឹកនោះ បានបង្ហាញពីក្ដីសង្ឃឹមសាជាថ្មី ដល់ប្រជាជនអូស្ត្រាលីទាំងមូល ក្រោយឃើញពន្លកនៃរុក្ខជាតិដែលមានពណ៌បៃតង និងពណ៌ផ្កាឈូកដ៏ស្រស់បំព្រង។

ហើយនៅថ្ងៃទី ៦ ខែមករាកន្លងទៅ Mary Voorwinde បានរួមដំណើរជាមួយអ្នកស្រុកទៅទស្សនកិច្ចនៅឯតំបន់ ឯកជនមួយក្នុងរដ្ឋ Kulnura ។ អ្នកស្រី Voorwinde ដែលជាអ្នកបានចូលរួមក្នុងដំណើរខាងលើ បានបង្ហោះសារដ៏រំជួលចិត្តមួយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបានពណ៌នាពីអារម្មណ៍ពិតនូវក្ដីសង្ឃឹមថ្មីមួយ បន្ទាប់ពីឃើញការលូតលាស់សារជាថ្មីរបស់រុក្ខជាតិទាំងអស់នោះ។

គួររម្លឹកផងដែរថា បញ្ហាភ្លើងឆេះព្រៃនៅអូស្ត្រាលីនេះ បានធ្វើឲ្យមនុស្សប្រហែល ២៤ នាក់បានស្លាប់បាត់បងជីវិត ព្រៃឈើរាប់លានហិចតាបានបាត់បង់ និងសត្វព្រៃជាង ៥០០ លានក្បាលបានងាប់ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
រុក្ខជាតិលូតលាស់ជាថ្មី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T