Chelsea កំពុងពិភាក្សាចរចាយកខ្សែប្រយុទ្ធឆ្នើមរបស់ Napoli ១រូបដោយគ្មានតម្លៃខ្លួនក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ

//s5.kh1.co/a3/a3228135c61b04bb382c4c03adc017419779cc4b.jpg
កីទ្បា

 ១១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Chelsea កំពុងចរចាជាមួយ ​Napoli ចុះកុងត្រាយក Dries Mertens ដោយគ្មានតម្លៃខ្លួន

អ៊ីតាលី៖ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយនឹងក្លិបយក្សអ៊ីតាលី Napoli ចុះកុងត្រាយកខ្សែប្រយុទ្ធ Dries Mertens ដោយគ្មានតម្លៃខ្លួនក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់កាសែត Le10Sport ខ្សែប្រយុទ្ធក្រុម Napoli រូបនេះអាចនឹងធ្វើដំណើរមកកាន់ទឹកដី Stamford Bridge នៅពេលដែលកុងត្រារបស់គាត់អស់សុពលភាពនាបញ្ចប់រដូវកាល។

  ខ្សែប្រយុទ្ធ Dries Mertens
  ខ្សែប្រយុទ្ធ Dries Mertens

គិតមកទល់ពេលនេះ Mertens រួមរស់ជាមួយ Napoli បាន៧រដូវកាលមកហើយ ដោយធ្លាប់ឈ្នះពានតែ២ដងប៉ុណ្ណោះជាមួយក្លិបអ៊ីតាលីនេះ រួមមាន ពាន Italian Cup និងពាន Italian Super Cup ក្នុងឆ្នាំ២០១៤។

ហើយគាត់ក៏ធ្លាប់បានបង្ហើបថា គាត់មានបំណងចង់ទៅចូលរួមជាមួយក្លិបណាដែលអាចប្រជែងយកពានជាប្រចាំបាន។ ក្រោយលេចឮដំណឹងនេះ Chelsea ក៏បានបង្ហាញខ្លួនចូលចរចា បន្ទាប់ពីមើលឃើញថាខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ នៅសល់កុងត្រាតែ៦ខែទៀតប៉ុណ្ណោះជាមួយ Napoli។

  ខ្សែប្រយុទ្ធ Dries Mertens
  ខ្សែប្រយុទ្ធ Dries Mertens

បច្ចុប្បន្នលោក Lampard កំពុងតាមប្រមាញ់ចុះកុងត្រាយកកីឡាករថ្មីៗមកពង្រឹងក្រុម ជាពិសេសកីឡាករដែលលេងនៅតំបន់ប្រយុទ្ធក្រោយបាត់បង់កីឡាករឆ្នើម Eden Hazard ទៅក្នុងដៃ Real Madrid កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន។

គួរឲ្យដឹងដែរថា ក្រៅពីក្រុមតោខៀវ Chelsea ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះ ក៏ទទួលបានសំណើរពីក្លិប Inter Milan ផងដែរ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T