​NASA៖ តើវានឹងមានអ្វីកើតឡើង ​ប្រសិនបើភពពីរបានបុក​គ្នា? លទ្ធផលគឺ មហន្តរាយ (មានវីដេអូ)

//s5.kh1.co/35/35b2d79d6548892e2ce816a5a8acdbdbf4d4cb91.jpg
បច្ចេកវិទ្យា

 ១១-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អង្គការណាសាបានបង្ហើបឱ្យដឹងថា មានភពចំនួន២ ត្រូវបានគេគិតថា បានបុកគ្នានៅឆ្នាំ ២០១០។

អាមេរិក៖ គំនិត​រួមជាមួយនឹងទ្រឹស្តីដែលនិយាយចេញមកថា ​មានភពពីរ​បុកគ្នា អាចស្តាប់ទៅដូចជា​រឿងប្រឌិតបែបវិទ្យាសាស្ត្រ​ ​ប៉ុន្តែយោងតាមអង្គការណាសាបានបញ្ជាក់ថា វាអាចជាការពិតដែលបានកើតឡើងកាលពី ១០ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអវកាសបានបង្ហើបឱ្យដឹងថា ​ភពចំនួន២ ត្រូវបានគេគិតថា វាបានបុកគ្នានៅឆ្នាំ២០១០ ​ភពទាំងនេះស្ថិតនៅក្នុងប្រព័ន្ធភព BD +20 307 ដែលវាមានចម្ងាយប្រហែលជា ៣០០ឆ្នាំពន្លឺក្នុងក្រុមផ្កាយ។

វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា
វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា

កាលពីឆ្នាំ ២០១០ អង្គការណាសាក៏បានរកឃើញនូវកម្ទេច​ធូលី​ជាច្រើននៅជុំវិញប្រព័ន្ធផ្កាយ​ ​ដែលវាអាចបង្ហាញថាមានភពចំនួន២ ប្រហែលជាបានបុកគ្នា។ កាលពី១០ឆ្នាំមុន អ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា កម្ទេចធូលីដ៏​ក្តៅនៅក្នុងប្រព័ន្ធនេះហើយ គឺជាលទ្ធផលនៃការប៉ះទង្គិចគ្នា​រវាងភពមួយទៅភពមួយ។ ឥឡូវនេះបេសកកម្ម SOFIA របស់អង្គការណាសាបានរកឃើញធូលីដ៏​ក្តៅបន្ថែមទៀតដែលអាចគាំទ្របន្ថែមទៀតចំពោះ​គំនិតនេះ។

វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា
វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា

ណាសាបានពន្យល់ថា វាហាក់ដូចជាមិនទាក់ទងទៅនឹងប្រព័ន្ធព្រះអាទិត្យរបស់យើងមែន ប៉ុន្តែការរកឃើញនេះអាចជួយ​ឱ្យយើងបានសិក្សាបន្ថែមខ្លះៗ ទាក់ទងទៅនឹងប្រវត្តិនៃប្រព័ន្ធព្រះអាទិត្យរបស់យើង ។ ព្រះច័ន្ទ​បានកើតឡើងប្រហែលជា ៤.៥ ​ពាន់លានឆ្នាំមុន គឺកើត​ក្រោយប្រភពនៃដើម​ប្រព័ន្ធព្រះអាទិត្យប្រហែល ៣០-៥០លានឆ្នាំ​។

វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា
វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា

លោក Jan Heldmann អ្នកវិទ្យាសាស្រ្តស្រាវជ្រាវរបស់អង្គការណាសាបានពន្យល់ថា ព្រះច័ន្ទបាន​កើតឡើងពីគំនរកម្ទេចធូលីបាក់បែកនៅក្នុងប្រព័ន្ធផ្កាយ ដែលបាន​ធ្លាក់ចូលទៅក្នុងគន្លងគោចរដោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងភពដែលទើបកើតឡើងដំបូងជាមួយនឹងភពមួយផ្សេងទៀត ដែលមានទំហំប៉ុនភពព្រះអង្គារ។

វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា
វានឹងក្លាយជាមហន្តរាយ ប្រសិនបើភពពីបុកគ្នា

ដំបូងឡើយ ព្រះចន្ទវិលលឿន​ណាស់ ប៉ុន្តែដោយសារឥទ្ធិពលនៃទំនាញរបស់ផែនដី បានធ្វើឲ្យល្បឿននៃការវិលរបស់ព្រះច័ន្ទថយចុះ។ ឥទ្ធិពលនេះ បានធ្វើឲ្យរយៈពេលនៃការវិលរបស់ព្រះច័ន្ទស្មើនឹងល្បឿននៃការវិលតាមគន្លង ដែលមានរយៈពេលប្រហែល ២៩.៥ថ្ងៃ ហើយវាក៏ថេរដូចបច្ចុប្បន្ននេះ៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T