ស្មានមិនដល់! ប្រាក់ខែ Ashley Young ថ្លៃជាខ្សែប្រយុទ្ធជួរមុខរបស់ Liverpool រូបនេះទៀត

//s5.kh1.co/95/95fefbfb763fd6a62c1b5e9ee9ba0924774ac594.jpg
កីទ្បា

 ១០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើលក្រោយឃើញប្រាក់ខែ Ashley Young ច្រើនជាង Mane ទៀត

អង់គ្លេស៖ បច្ចុប្បន្ននេះ បើប្រៀបធៀបកម្រិតនៃការលេងរបស់​  Liverpool និង Manchester United អាចមើលឃើញថា ក្រុមហង្សក្រហមហាក់ធ្វើបានល្អជាង និងមានទម្រង់លេងប្រសើជាង។ ជាក់ស្ដែងក្នុងរដូវកាលនេះ ក្រុមលោក Klopp កំពុងឈរកំពូលតារាង Premier League ដោយ ២០ប្រកួតកន្លងទៅ មិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងនោះទេ​ ចំណែកឯក្រុមបិសាចក្រហម ឈរនៅចំណាត់លេខ៥ឯណោះ ដោយក្នុងចំណោម២១ប្រកួត ពួកគេភ្លាត់ចាញ់រហូតដល់៦ដង ស្មើ៧ដង និងឈ្នះត្រឹម៨ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាង Premier League 
តារាង Premier League 

តែបើនិយាយពីរឿងប្រាក់ខែ កូនក្រុមលោក​ Solskjaer មិនចាញ់កូនក្រុមលោក Klopp នោះទេ ដោយយោងតាមគេហទំព័រ  Spotrac កីឡាករដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនៅ Liverpool  គឺខ្សែប្រយុទ្ធស្លាប Mohamed Salah ទទួលបាន ២សែនផោន (ឬប្រមាណ ២សែន៦ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ ចំណែកឯកីឡាករ ដែលទទួលប្រាក់ខែថ្លៃជាងគេនៅ Man UTD គឺអ្នកចាំទី David De Gea ទទួលបាន ៣សែន៧ម៉ឺន៥ពាន់ផោន (ឬប្រមាណ ៤សែន៩ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

 Mohamed Salah
 Mohamed Salah
David De gea
David De gea

យ៉ាងណា បើក្រឡេកមើលទៅលើទិន្នន័យរបស់ Spotrac វាពិតជាគួរឲ្យភ្ញាក់ផ្អើលដែលខ្សែប្រយុទ្ធឆ្នើមរបស់លោក Klopp កីឡាករ Sadio Mane ដែលទើបជាប់ជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកទទួលបានត្រឹម១០ម៉ឺនផោន (ឬប្រហែល១៣ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ប៉ុណ្ណោះ តិចជាងកីឡាករមិនសូវបានចូលលេងនៅ​ Man UTD រដូវកាលនេះ Ashley Young ទៅទៀតដោយទទួលបានប្រាក់អាទិត្យរហូត ១២ម៉ឺនផោន​(ឬប្រមាណ១៥ម៉ឺនដុល្លារ)។

Sadio Mane
Sadio Mane
Ashley Young 
Ashley Young 

ប្រភពដដែលបានបន្ថែមទៀតថា បើគិតសរុបជារួម ក្លិបបិសាចក្រហម Manchester United ចំណាយទៅលើប្រាក់ខែកីឡាករអស់ ១៤១លាន៤សែន៣ម៉ឺន៥ពាន់ផោន (ឬប្រមាណ ១៨៤លាន៧សែន៣ម៉ឺន៦ពាន់ដុល្លារ) ចំណែក Liverpool ចំណាយអស់ត្រឹម ១១៣លាន២សែន៥ម៉ឺន៦ពាន់ផោន (ឬប្រហែល១៤៨លានដុល្លារ) ប៉ុណ្ណោះ។ ដូច្នេះបើមើលតាមជាក់ស្ដែងសមិទ្ធផលដែល Man UTD ទទួលបានហាក់មិនស័ក្ដិសមនឹងអ្វីដែលពួកគេចំណាយនោះទេ៕

ខាងក្រោមនេះជាបញ្ជីរប្រាក់ខែរបស់កីឡាករទាំងពីរក្រុម៖

ប្រាក់ខែរបស់កីឡាករ Liverpool 
ប្រាក់ខែរបស់កីឡាករ Liverpool 
ប្រាក់ខែរបស់កីឡាករ Man UTD
ប្រាក់ខែរបស់កីឡាករ Man UTD

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T