ភ្នំពេញៈ ត្រឡប់ពីផឹកវិញ រករឿងប្រពន្ធ ដែលកំពុងធ្វើម្ហូប នៅក្នុងផ្ទះ រហូតបង្កជាអំពើហិង្សា វាយប្រពន្ធ ប៉ុន្តែ ត្រូវបានកូនប្រុសអាយុ ១៤ ឆ្នាំ ចូលទៅឃាត់ បែរជា ឪពុកលើកដៃ និងលើក ជើងធាក់កូន ខ្ទប់ទៅនឹងជញ្ជាំង បោកក្បាល បែកហូរឈាម ស្រោចខ្លួន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១៩ និង ២០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៣ នៅចំណុចផ្ទះជួល ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ឪពុកតិរិច្ឆាន ខាងលើនេះ ឈ្មោះ ម៉ែន ស៊ីចាន់ ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់នៅ ចំណុច កើតហេតុ និងកូនប្រុស រងគ្រោះឈ្មោះ ម៉ែន ចេតវាសនា ភេទប្រុស អាយុ ១៤ ឆ្នាំ ស្នាក់នៅ ជាមួយឪពុក-ម្តាយ ។

ប្រជាពលរដ្ឋ រស់នៅជិតចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ ត្រូវ ជាប្រពន្ធរបស់ ម៉ែន ស៊ីចាន់ កំពុងតែធ្វើម្ហូបនៅផ្ទះ ខណៈនោះ បុរសជាប្តី បានត្រឡប់ពីផឹក ស្រាវិញ មកដល់ផ្ទះ រករឿងប្រពន្ធបង្កជាទំនាស់ ជជែកគ្នាមួយសន្ទុះ ក៏មានការប្រទូស្តរាយគ្នា ហើយត្រូវបានកូនប្រុស ឈ្មោះ ម៉ែន ចេតវាសនា ស្ទុះរត់ចូល ទៅជួយក៏ត្រូវឪពុកបង្កើត លើកដៃ និងលើកជើង វាយធាក់ បោកខ្ទប់ទៅនឹងជញ្ជាំង បែកក្បាលហូរឈាម រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយក្តីស្រណោះ របស់ប្រពន្ធ ចំពោះប្តី ប្រពន្ធមិនបានប្តឹង សមត្ថកិច្ច ឲ្យយកប្តីខ្លួន ទៅធ្វើ ការអប់រំនោះទេ ព្រោះខ្លាចមានរឿងអាស្រូវ ទៅថ្ងៃមុខ ។ ទោះបីយ៉ាង នេះក្តី សមត្ថកិច្ច ក៏ត្រូវ ចុះមកអន្តរាគមន៍ នាំខ្លួនបុរសម្នាក់នេះ យកទៅធ្វើការអប់រំផង បុរសនេះពិតជាប្រើអំពើហិង្សា ក្នុងគ្រួសារមែន ប៉ុន្តែ គេបានវាយដំ ទៅលើ កុមារមិនទាន់គ្រប់អាយុ ដូច្នេះហើយ បុរសជា ឪពុក លើកដៃវាយកូនបង្កើតខ្លួនឯងនេះ ត្រូវតែមានទោស ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]