ឡូយកប់! រថយន្ត Lamborghini សេ៊រីថ្មី ឆ្នាំ២០២០ Huracán EVO ដែលជារថយន្តដំបូងបង្អស់ ដែលមានបំពាក់សេវាកម្មបញ្ជាដោយសម្លេង Alexa បង្ហាញវត្តមានហើយ!

//s5.kh1.co/8d/8d264c07769e7c99c8ab00439a1e257dc76aa598.jpg
សង្គម

 ១០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឡាវេ៉ហ្គាស៖ ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini បានសហការជាមួយ Alexa សម្រាប់សេ៊រីរថយន្ត Huracán EVO របស់ខ្លួនក្នុងឆ្នាំ ២០២០ ដើម្បីបង្កើនបទពិសោធន៍នៃការបើកបររថយន្តស្ព័រទំនើប ជាមួយសេវាកម្មបញ្ជាដោយសម្លេងពីក្រុមហ៊ុន Amazon។ រថយន្ត Huracán EVO ដំបូងបង្អស់ដែលមានបំពាក់ សេវាកម្មសម្លេង Alexa ត្រូវបានដាក់បង្ហាញនៅលើឆាកពិភពលោក សម្រាប់ការច្នៃប្រឌិត ដែលជាពិព័រណ៍គ្រឿងអេឡិចត្រូនិកនៅរដ្ឋ Las Vegas ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Lamborghini បានដាក់បញ្ចូលនូវប្រព័ន្ធដែលផ្តល់ទាំងព័ត៌មាន និងការកំសាន្ត ទៅលើរថយន្ត Huracán EVO ដែលមានការតភ្ជាប់ ជាមួយនឹងសេវាកម្មឌីជីថលជាលើកដំបូង ក្នុងចំណោមសេ៊រីរថយន្តស្ព័រទំនើបៗ។ វានឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេ ដែលផ្តល់នូវការត្រួតពិនិត្យរថយន្តតាមរយៈ Amazon Alexa ដែលអនុញ្ញាតឲ្យអ្នកបើកបរ កែប្រែមុខងារ ដូចជា អាកាសធាតុ ភ្លើងបំភ្លឺខាងក្នុង និងកំដៅកៅអី ដោយគ្រាន់តែបញ្ជាដោយសំលេង ដែលវានឹងមិនរំខាន ដល់ការផ្តោតអារម្មណ៍បើកបររបស់អ្នកបើកនោះទេ។ Alexa ក៏នឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធ LDVI (Lamborghini Dinamica Veicolo Integrata) នៅក្នុងប្រព័ន្ធគ្រប់គ្រង EVO ដែលធ្វើឲ្យរថយន្ត Huracán EVO ឈានដល់កម្រិតថ្មីនៃសមត្ថភាពបញ្ញាសំលេង ដូចជា ការហៅ  និងទទួលទូរស័ព្ទ ស្វែងរកទិសដៅ ចាក់បទចម្រៀង និងសៀវភៅអូឌីយ៉ូ ពិនិត្យព័ត៌មាន និងអាកាសធាតុ ថែមទាំងអាចគ្រប់គ្រងមុខងារជាច្រើនផ្សេងទៀត ដែលអ្នកគ្រាន់តែបញ្ជាដោយសម្លេងជាការស្រេច។

រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO
រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO

ការដាក់បញ្ចូល Alexa ក៏អនុញ្ញាតឲ្យម្ចាស់រថយន្ត Lamborghini អាចតភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងផ្សេងៗ ដែលជាដៃគូរបស់ឧបករណ៍បញ្ជាសំលេងនេះផងដែរ។

ជាមួយនឹងការប្រាស្រ័យទាក់ទង តាមសំលេងដ៏សាមញ្ញនេះ អ្នកបើកបរ Huracán EVO អាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាង ចាប់ពីការបញ្ជាពីច្រកចូល រហូតដល់ការបញ្ជាកម្តៅ និងអំពូលភ្លើង ដោយផ្ទាល់ពីយានយន្ត។ ចំពោះជំហានដំបូង នៃការសហការផ្នែកយុទ្ធសាស្រ្ត ជាមួយនឹងក្រុមហ៊ុន Amazon នេះ ប្រព័ន្ធ Human Machine Interface (HMI) នឹងអនុញ្ញាតឲ្យ Alexa ធ្វើបច្ចុប្បន្នភាពមុខងាររបស់ខ្លួនជាបន្តបន្ទាប់ ជាមួយក្រុមហ៊ុន Lamborghini ហើយវាគឺជាកិច្ចចាប់ផ្តើមដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតរវាងក្រុមហ៊ុនទាំងពីរ។ ជាក់ស្តែង ក្រុមហ៊ុនទាំងពីរកំពុងធ្វើការអភិវឌ្ឍបន្ថែមទៀត ក្នុងការបង្កើតថ្មី និងការធ្វើសមាហរណកម្ម ជាមួយសេវាកម្មគេហទំព័រ Amazon Web Services (AWS)

រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO
រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO

ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini លោក Stefano Domenicali មានប្រសាសន៍ថា៖

«រថយន្ត Huracán EVO គឺជារថយន្តបើកបរដ៏ឆ្នើម ហើយមានបំពាក់ឧបករណ៍ទំនើបៗ ដែលជួយឲ្យអតិថិជនអាចផ្តោតអារម្មណ៍ លើការបើកបរបានយ៉ាងល្អ ដែលធ្វើឲ្យពួកគេមានបទពិសោធន៍កាន់តែរីករាយ ជាមួយក្រុមហ៊ុនរថយន្ត Lamborghini។»

លោកបន្ថែមថា៖

«Lamborghini គឺជាអ្នកផ្លាស់ប្តូរអនាគត ហើយនេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនផលិតរថយន្ត ដែលធ្វើការបញ្ជាឧបករណ៍ក្នុងរថយន្តតាមរយៈប្រព័ន្ធបញ្ជាសម្លេង Alexa របស់ក្រុមហ៊ុន Amazon ដើម្បីធ្វើការគ្រប់គ្រងរថយន្ត បញ្ជាឆ្លាតវៃ និងសមត្ថភាពស្តង់ដាររបស់ Alexa។»

រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO
រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO

លោក Ned Curic អនុប្រធាននៃ Alexa Auto នៅក្រុមហ៊ុន Amazon បានមានប្រសាសន៍ថា៖ 

«ចក្ខុវិស័យរបស់យើង គឺធ្វើឲ្យ Alexa ក្លាយជាប្រព័ន្ធមួយ ដែលផ្តល់ទាំងព័ត៌មាន និងការកំសាន្តដល់អ្នកបើកបរ។»

លោកបន្តថា៖

«ការសហការថ្មីនេះ នឹងធ្វើឲ្យអ្នកបើកបរ Lamborghini រីករាយជាមួយសេវាកម្មបញ្ជាដោយសម្លេង អំឡុងពេលបើកបរ ហើយយើងរំពឹងថា វានឹងបង្កើតស្តង់ដារថ្មី សម្រាប់បទពិសោធន៏សំលេងនៅក្នុងរថយន្ តនៅពេលដែលវាចេញលក់នៅឆ្នាំនេះ។»

រថយន្ត V10 Huracán EVO Coupé និងរថយន្ត Spyder ដែលសម្ពោធនៅក្នុងឆ្នាំ​ ២០១៩ កន្លងទៅនេះ គឺជាម៉ូឌែលចុងក្រោយ នៃរថយន្តស្ព័រកង់បួនរបស់ Lamborghini។ ដោយមានការរចនាម៉ូដថ្មី ជាមួយនឹងថាមពលយានយន្តដែលល្អប្រសើរជាងមុន វាគឺជារថយន្ត Lamborghini ដំបូងគេដែលមានតក្កវិជ្ជាព្យាករណ៍ លើការគ្រប់គ្រងឌីជីថលយានយន្ត និងមានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យរថយន្ត Lamborghini ក៏ដូចជាកង់ និងចង្កូតគ្រប់កង់ ដើម្បីឲ្យប៉ារ៉ាម៉ែត្របានកំណត់ឡើងវិញ នៃការឆ្លើយតបភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។ ចំណែកម៉ាស៊ីនរបស់វាដែលមាន ចំណុះ ៥.២ លីត្រ ត្រូវបានធ្វើឡើងដោយយកលំនាំតាមរថយន្ត Huracán EVO ដែលមានកម្លាំងម៉ាស៊ីន ៦៤០ សេស (៤៧០ គីឡូវ៉ាត់) នៅ ៨០០០ rpm និងកម្លាំង ៦០០ Nm នៅ ៦៥០០ rpm

រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO
រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO

រថយន្ត Huracán EVO មានទំងន់ដល់ទៅ ១៤២២ គីឡូក្រាម មានភាពសមាមាត្ររវាងទំងន់ និងថាមពល ២.២២ គីឡូក្រាម/សេះ ដែលអាចធ្វើការបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២.៩ វិនាទី និងពី ០ ទៅ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៩ វិនាទី។ លើសពីនេះទៅទៀត អ្នកអាចចាប់ហ្វ្រាំងពីល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចុះមកត្រឹម ០ បាន ក្នុងរយៈចម្ងាយត្រឹមតែ ៣១.៩ ម៉ែត្រ ហើយល្បឿនខ្ពស់បំផុតត្រឹម ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Huracán EVO RWD ត្រូវបានប្រកាសឡើងនៅខែមករា ឆ្នាំ ២០២០ ដែលយើងជឿជាក់ថា អ្នកបើកបរពិតជាមានអារម្មណ៍រំភើប និងភាពរីករាយក្នុងការបើកបររថយន្តនេះ ជាក់ជាមិនខាន។ Huracán EVO RWD នេះ នឹងត្រូវបានបើកចែកចាយជាផ្លូវការជាលើកដំបូង នៅនិទាឃរដូវ ឆ្នាំ ២០២០ នេះហើយ។ ជម្រើសដែលមានបំពាក់ Alexa នឹងមាននៅក្នុងឆ្នាំ ២០២០ នេះហើយ ទៅលើសេរីរថយន្ត Huracán EVO ទាំងអស់ ដោយរួមទាំង RWD ផងដែរ៕

រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO
រថយន្តសេ៊រីថ្មីឆ្នាំ២០២០ Huracán EVO
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/35/3585f2f704fa5601c7aedf6909e53bd300b173d0.jpg

ក្រុមហ៊ុន Automobili Lamborghini ទទួលបានតួលេខនៃការលក់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ Fiscal២០១៩ ខណៈពេលដែល វីរុស កូរ៉ូណា បានបង្កជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ឆ្នាំ២០២០នេះ

 ២៧-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
//s5.kh1.co/1a/1a137f5d4968d357e3307841eafd3866bbeb6206.jpg

ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini បន្តរីកចម្រើនជាលំដាប់ពាសពេញពិភពលោក ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្រ្ត គឺលក់ដាច់អស់ដល់ទៅ ៨,២០៥ គ្រឿងនៅក្នុងឆ្នាំ ២០១៩!

 ១៦-មករា-២០២០ 
 ៣ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T