ចប់ហើយគ្រាប់ពេជ្រលោក Mourinho ផង! Spurs បញ្ជាក់ប្រាប់ថា Harry Kane នឹងត្រូវសម្រាកក្រៅទីលានរហូតដល់…

//s5.kh1.co/d0/d022a4e876f98f16fa08b1104adb378dbd4ef729.jpg
កីទ្បា

 ១០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Tottenham Hotspur រំពឹងថា Kane នឹងអាចត្រឡប់មកជួយក្រុមវិញក្នុងខែមេសា

អង់គ្លេស៖ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិបមាន់ខ្នាយមាស​ Tottenham Hotspurs ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថា កីឡាករ Harry Kane នឹងត្រូវទទួលការវះកាត់ព្យាបាលរបួសសរសៃពួរខាងឆ្វេងរបស់គាត់ ខណៈក្លិបរំពឹងថាគាត់នឹងអាចត្រឡប់មកជួយក្រុមវិញបានក្នុងខែមេសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Harry Kane
  កីឡាករ Harry Kane

ក្នុងសេចក្ដីថ្លែងការណ៍បានរៀបរាប់ថា៖

"បន្ទាប់ពីធ្វើការពិនិត្យនិងវាយតម្លៃ ដោយគ្រូពេទ្រជំនាញរបស់ក្លិបកាលពីសប្ដាហ៍មុន ពួកយើងអាចបញ្ជាក់បានថា Harry Kane នឹងត្រូវទទួលការវះកាត់ព្យាលសរសៃពួរដែលដាច់នៅជើងឆ្វេងរបស់គាត់។ ខ្សែប្រយុទ្ធរូបនេះបានរងរបួស កំឡុងពេលប្រកួតក្នុងក្របខណ្ឌ Premier League ទល់នឹង ក្រុម Southampton កាលពីសប្តាហ៍មុន ហើយអ្នកឯកទេសបានណែនាំឱ្យធ្វើការវះកាត់បន្ទាប់ពីបានពិនិត្យបន្ថែមទៀតពីរបួស។
ខណៈការវះកាត់នេះ មិនរំពឹងថានឹងប៉ះពាល់ដល់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះត្រូវសម្រាកក្រៅទីលានរយៈពេលប៉ុន្មាននោះទេ តែក្លិបរំពឹងថាគាត់នឹងត្រឡប់មកហ្វឹកហាត់វិញនៅខែមេសា។"

Tottenham Hotspurs 
 កីឡាករ Harry Kane ប្ដូរចេញក្រោយរបួស
 កីឡាករ Harry Kane ប្ដូរចេញក្រោយរបួស

គួរឲ្យដឹងដែរថា បើយោងតាមការចុះផ្សាយរបស់កាសែត The Sun ក្រុមមាន់ខ្នាយមាស Spurs បានយល់ព្រមកិច្ចព្រមព្រៀងតម្លៃ២៨លានផោន (ឬប្រមាណ ៣៦លានដុល្លារ) ក្នុងការនាំយកខ្សែប្រយុទ្ធកណ្ដាលរបស់ក្លិប AC Milan កីឡាករ ​ Krzysztof Piatek មកជំនួសកន្លែងរបស់​ Kane  ៕

ប្រភពtottenhamhotspur

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T