កម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យ ក្នុងពិធីបុណ្យចូលឆ្នាំចិននៅ ណាហ្គាវើលដ៍!

//s5.kh1.co/42/426a739cd82b26c3fc90931057933ee9edafc650.jpg
សង្គម

 ១០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើម្បីអបអរឆ្នាំថ្មីប្រពៃណីចិន ណាហ្គាវើលដ៍ បានរៀបចំកម្មវិធីកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យ មានទាំងការពិសាម្ហូបអាហារឆ្ងាញ់ និងការទស្សនាការសម្តែងរបាំរូបនាគ និងការសម្តែងសិល្បៈដែលមិនធ្លាប់មានពីមុនមក។​

ភ្នំពេញ៖  ទទួលយកនូវលាភសំណាង និងភាពរីករាយគ្មានដែនកំណត់ក្នុងឆ្នាំជូតកណ្តុរមាស ដោយជួបជុំជាមួយអ្នកជាទីស្រឡាញ់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅណាហ្គាវើលដ៍។ សូមអញ្ជើញទៅណាហ្គាវើលដ៍ ដើម្បីទទួលបានការបញ្ចុះតម្លៃ និងការសម្តែងសិល្បៈដ៏អស្ចារ្យ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមអញ្ជើញទៅពិសាអាហារនៅ Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍។ សាកល្បងភ្លក្សម្ហូបពិសេសណែនាំដោយមេចុងភៅចំណាន ដូចជា ម្ហូបអ៊ីសាង និងចាប់ម្ហូបឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានង៉ូវហេង និងភាពសម្បូរហូរហៀរពេញមួយឆ្នាំ តម្លៃចាប់ពី ២៨$ សម្រាប់ការពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋាន ដូចជា គ្រឿងសមុទ្រស្រស់ ត្រីសាលម៉ុន ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី។

ម្ហូបចិនពិសេសនៅភោជនីយដ្ឋានចិនFortune Palace និង Hall of Golden Chimes
ម្ហូបចិនពិសេសនៅភោជនីយដ្ឋានចិនFortune Palace និង Hall of Golden Chimes

ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវមុខម្ហូប ដែលមានការពេញនិយមផងដែរ ដូចជា ម្ហូបមហាសម្បត្តិ ដែលមានលាយគ្រឿងសមុទ្រកម្រជាមួយនឹងសាច់ កំភួនជើងជ្រូកលាយជាមួយផ្សិតចិន និងសារាយសមុទ្រខ្មៅ បង្គាលាយជាមួយទឹកជ្រលក់ និងម្ហូបនាំសំណាងជាច្រើនជម្រើសទៀត។ សូមអញ្ជើញទៅពិសាម្ហូបឈុត ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន តម្លៃចាប់ពី ២៣៨$ សម្រាប់គ្នា ៤ នាក់ ឬ ៥៨៨$ សម្រាប់គ្នា ១០ នាក់។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]

ចំពោះនំ និងបង្អែមបែបចិនវិញ សូមអញ្ជើញសាកល្បងនំរសជាតិបឺរ នំរសជាតិសណ្តែក នំស្រួយរសជាតិដូង និងនំនាំសំណាងធ្វើពីអង្ករដំណើប ដែលមានដាក់លក់ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion

មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានតុក្កតារូបកណ្តុរដ៏ស្រស់ស្អាតតូចមួយ នៅពេលចំណាយ ៥០$ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយ នៅតាមភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍  ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ៨៨$ ហើយអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរធំមួយ នៅពេលអ្នកចំណាយលើសពី ៨០$ នៅពេលពិសាម្ហូបអាហារ ឬទិញកញ្ចប់សេវាកម្មស្ប៉ា​ចាប់ពី ១០៨$។ ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍រីវ៉ត និងទទួលបានតុក្កតាមួយឈុតឥតគិតថ្លៃដែលចំនួនមានកំណត់។

ទទួលបានតុក្កតារូបកណ្តុរនាំសំណាងដ៏ស្រស់ស្អាតមួយគូឥតគិតថ្លៃ នៅណាហ្គាវើលដ៍ 
ទទួលបានតុក្កតារូបកណ្តុរនាំសំណាងដ៏ស្រស់ស្អាតមួយគូឥតគិតថ្លៃ នៅណាហ្គាវើលដ៍ 

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ណាហ្គាវើលដ៍នឹងផ្តល់ជូនការសម្តែងសិល្បៈ អបអរបុណ្យចូលឆ្នាំចិន​ ចាប់ពីម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១។ អ្វីដែលមានជាលើកដំបូងក្នុងរាជធានីភ្នំពេញ គឺការដើរដង្ហែក្បួនរូបនាគបែបបុរាណចិន ដែលគេកម្របានឃើញនៅក្នុងសម័យទំនើប។ រូបនាគ ត្រូវបានគេជឿថា តំណាងឲ្យប្រាជ្ញា អំណាច និងទ្រព្យសម្បត្តិ  ដូច្នេះអ្នកអាចដើរតាមក្បួនដង្ហែរូបនាគ អមជាមួយលោកតាចិននាំសំណាង និងរូបម៉ាស់ស្កត់ដទៃទៀត ដើម្បីទទួលបាននូវមហាលាភសម្រាប់ឆ្នាំថ្មី។ សូមត្រៀមខ្លួនដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយគ្នានៅណាហ្គាវើលដ៍៕

សួស្តីឆ្នាំថ្មីប្រពៃណីចិន!

ទស្សនាការសម្តែងរបាំរូបនាគ និងការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
ទស្សនាការសម្តែងរបាំរូបនាគ និងការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T