រណ្ដៅផ្កាយព្រះគ្រោះដែលមានអាយុជិត៨សែនឆ្នាំ អាចនឹងលាក់ខ្លួនក្បែរប្រទេសកម្ពុជារបស់យើង

//s5.kh1.co/45/453e6f299cb87ac052afa0e70a48f069ff7727d9.jpg
បច្ចេកវិទ្យា

 ១០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រជឿថារណ្ដៅផ្កាយព្រះគ្រោះមួយនេះអាចនឹងបង្កប់ខ្លួននៅកន្លែងណាមួយក្នុងតំបន់ឥណ្ឌូចិន។

បរទេស៖ កាលពីជិត៨សែនឆ្នាំមុន ផ្កាយព្រះគ្រោះដ៏ធំមួយបានហោះចូលនិងបុកទង្គិចផែនដីរបស់យើង ហើយវាបានបង្កើតជារណ្ដៅដ៏ធំមួយ។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថារណ្ដៅផ្កាយព្រះគ្រោះនោះអាចស្ថិតនៅក្រោមកម្អែលភ្នំភ្លើង៩១០គីឡូម៉ែត្រគីបក្នុងវាលខ្ពង់រាបភ្នំភ្លើងតំបន់ Bolaven ដែលស្ថិតនៅប្រទេសឡាវ។ ផ្កាយព្រះគ្រោះឬអាចម៍ផ្កាយគឺជាអង្គមួយដែលមកពីលំហដែលបានហោះកាត់បរិយាកាសផែនដីនិងធ្លាក់ចូលផ្ទៃនៃផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តំបន់ខ្ពង់រាប Bolaven ដែលគេជឿថាអាចនឹងមានរណ្ដៅអាចម៍ផ្កាយបង្កប់
តំបន់ខ្ពង់រាប Bolaven ដែលគេជឿថាអាចនឹងមានរណ្ដៅអាចម៍ផ្កាយបង្កប់

អាចម៍ផ្កាយដែលបានបុកផែនដីរបស់យើងជាង៧៩០,០០០ឆ្នាំមុនមានទទឹង២គីឡូម៉ែត្រ ហើយកម្ទេចកំទីដែលបានពីការបុកទង្គិចបានធ្លាក់រាយប៉ាយពាសពេញទ្វីបអាស៊ី អូស្ត្រាលី និងអង់តាកទិក។ តម្រុយដំបូងដែលអាចឈានដល់ការស្វែងរកទីតាំងរណ្ដៅអាចម៍ផ្កាយនោះគឺជាការរកឃើញដុំក្រួសកញ្ចក់តីកថាយ (Tektites) ដែលផ្សំពីកញ្ចក់ពណ៌បៃតង ខ្មៅ ត្នោត ឬពណ៌ប្រផេះ។ អ្នកវិទ្យាសាស្ត្រជឿថាដុំក្រួសកញ្ចក់តីកថាយនេះកើតឡើងពីវត្ថុធាតុដើមក្នុងផែនដីដែលរលាយដោយសារឥទ្ធិពលនៃអាចម៍ផ្កាយ ហើយពួកវាត្រូវបានខ្ទាតឡើងទៅលើអាកាសនិងធ្លាក់ចុះមកដីវិញ។

ដុំក្រួសកញ្ចក់តីកថាយ
ដុំក្រួសកញ្ចក់តីកថាយ

ដុំក្រួសកញ្ចក់តីកថាយដែលមានអាយុចន្លោះ៧៥០,០០០ទៅ៣៥.៥លានឆ្នាំ ត្រូវបានគេរកឃើញពាសពេញផែនដីក្នុងវាលមួយចំនួន។ វាលដែលពោរពេញទៅដោយតីកថាយត្រូវបានគេរកឃើញនៅគ្រប់ទ្វីប លើកលែងតែតំបន់អង់តាកតិក។ អ្នកវិទ្យាសាស្ត្រអាចកំណត់ទីតាំងរណ្ដៅផ្កាយព្រះគ្រោះតាមប្រភពតីកថាយ ដោយកំណត់យកទីតាំងចាប់ពីភាគខាងត្បូងប្រទេសអូស្ត្រាលីរហូតដល់ភាគខាងត្បូងប្រទេសចិន ពីព្រោះតំបន់ទាំងអស់នេះសម្បូរដោយវាលដែលមានដុំក្រួសកញ្ចក់តីកថាយ។

រង្វង់មូលពណ៌ខៀវបង្ហាញពីតំបន់ខ្ពង់រាប Bolaven ក្នុងប្រទេសឡាវ ដែលគេជឿថាអាចមានបង្កប់រណ្ដៅអាចម៍ផ្កាយ
រង្វង់មូលពណ៌ខៀវបង្ហាញពីតំបន់ខ្ពង់រាប Bolaven ក្នុងប្រទេសឡាវ ដែលគេជឿថាអាចមានបង្កប់រណ្ដៅអាចម៍ផ្កាយ

រហូតមកដល់ពេលនេះ ពួកគាត់បានកំណត់យកតំបន់ចំនួន២ធំៗ ដូចជាទី១ចាប់ពីភាគខាងជើងប្រទេសកម្ពុជារហូតដល់ភាគកណ្ដាលប្រទេសឡាវឬអាចដល់ភាគខាងត្បូងប្រទេសចិន និងមួយទៀតចាប់ពីភាគខាងកើតប្រទេសថៃរហូតដល់តំបន់សមុទ្រប្រទេសវៀតណាម។ ផ្អែកលើការគណនារបស់អ្នកវិទ្យាសាស្ត្រ រណ្ដៅផ្កាយព្រះគ្រោះដែលគេកំពុងតែស្វែងរកអាចនឹងមានទទឹង១៣គីឡូម៉ែត្រនិងបណ្ដោយ១៧គីឡូម៉ែត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T