រាជធានីភ្នំពេញ ៖ ក្រុមអ្នករត់ម៉ូតូឌុប-រ៉ឺម៉ក ជាច្រើននាក់ ហៅថា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍ នាវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១៨ មីនា ២០១៣ បានទៅប្រមូលផ្តុំគ្នានៅមុខ សាលាឧទ្ធរណ៍ ដើម្បីរង់ចាំស្តាប់ចំណាត់ការផ្សេងៗ ពាក់ព័ន្ធនឹងស្ត្រីឈ្មោះយ៉ោម បុប្ផា និងសុំបកស្រាយអំពីសកមក្មភាពមិនប្រក្រតីរបស់ យ៉ោម បុប្ផា ព្រោះឮថា មានអង្គការសមាគមសង្គមស៊ីវិលមួយចំនួន ទៅសាលាឧទ្ធរណ៍ធ្វើអន្តរាគមន៍រឿងនេះ ហើយពួកគេ (ក្រុមអ្នករត់ម៉ូតូឌុប-រ៉ឺម៉ក) កើតទុក្ខមិនសុខចិត្ត និងទាមទារសូមឱ្យផ្លូវច្បាប់ដាក់ ទោសស្ត្រីឈ្មោះយ៉ោម បុប្ផា ឱ្យខានតែបានគ្មានការយោគយល់។

ក្រុមអ្នកតវ៉ា និងសុំបកស្រាយសង្កត់ទោសស្ត្រីឈ្មោះយ៉ោម បុប្ផា បានឱ្យដឹងថា ស្ត្រីឈ្មោះយ៉ោម បុប្ផា និងក្រុមមួយក្តាប់តូចនៅប្លុកបឹងកក់ តែងតែធ្វើព្យុះភ្លៀងញុះញង់ឱ្យប្រជាពលរដ្ឋយល់ច្រឡំសភាពការណ៍ពិត បំពុលបរិយាកាស បង្កចលាចល ធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គមប្រឆាំងនឹងអាជ្ញាធរទទឹងទទែង ។ បន្ទាប់ពីចេញពីសាលាឧទ្ធរណ៍នេះទៅ ពួកគេនឹងយកញត្តិមួយច្បាប់ទៅដាក់នៅ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទៅដាក់នៅខុទ្ធកាល័យក្រសួងមហាផ្ទៃ សូមឱ្យជួយចាត់ការរឿងស្ត្រីយ៉ោម បុប្ផា ឱ្យបានតឹងរ៉ឹងតាមផ្លូវច្បាប់ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]