ប្រកាសទាំងយប់! រដ្ឋមន្ត្រីសុខាភិបាលប្រាប់​ឲ្យពលរដ្ឋ​ប្រុង​​​ប្រយ័ត្នលើជំងឺសួត មិនស្គាល់អត្តសញ្ញាណ

//s5.kh1.co/52/525a6f872fd8b796112b3ae240481af1d2eea984.jpg
សង្គម

 ១០-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលកម្ពុជា ដែលមានលោកម៉ម ប៊ុនហេង​ជារដ្ឋមន្ត្រីបានចេញសេចក្តី​ជូនដំណឹងមួយពាក់ព័ន្ធករណី «ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ» នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីឲ្យពលរដ្ឋមានវិធានការប្រុងប្រយ័ត្នខ្លួន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្សាយជាផ្លូវការរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទាក់ទិននឹងជំងឺប្រភេទនេះ អ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន។

ក្រសួងសុខាភិបាល បានបញ្ជាក់តាមសេចក្តីជូនដំណឹងថា បើទោះបីជាខ្លួនណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន តែយ៉ាងណាមិនទាន់មានករណីជំងឺប្រភេទខាងលើនេះនៅកម្ពុជានៅឡើយ ហើយក្រសួងក៏កំពុងតែតាមដានដោយយកចិត្តទុកបំផុត នូវស្ថានភាពនៃការកើតមានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពីអង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការWTO រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ពីការឆ្លងពីមនុស្សទៅមនុស្សនៅឡើយ។ ខណៈ អ្នកជំនាញកំពុងតែប្រមូលព័ត៌មានដើម្បីកំណត់រកអត្តសញ្ញាណនៃវីរុស៕

https://s5.kh1.co/__image/w=650,h=943,q=100/52/525a6f872fd8b796112b3ae240481af1d2eea984.jpg
https://s5.kh1.co/__image/w=650,h=870,q=100/a7/a7ac1768a75e43de0920e0b34b123db8b5db9259.jpg
https://s5.kh1.co/__image/w=650,h=920,q=100/ff/fff5f485d2d862b7b63bdd535222b775b9a07bf3.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T