អីយ៉ាស! មានក្លិបធំមួយនៅ Premier League រៀបគម្រោងចុះកុងត្រាយក Fellaini ត្រឡប់មកទឹកដីអង់គ្លេសវិញ

//s5.kh1.co/2b/2b3d46abdd45d04c06adc31337922f478e658ec1.jpg
កីទ្បា

 ១០-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

West Ham ចង់នាំយកសំណព្វចិត្តលោក​ Mourinho ត្រឡប់មក Premier League វិញ

អង់គ្លេស៖ អ្នកចាត់ការទូទៅថ្មីក្រុមញញួរយក្ស West Ham United លោក David Moyes ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែបម្រើសញ្ជាតិប៊ែលហ្សិកកីឡាករ Marouane Fellaini ក្នុងទីផ្សារដោះដូរខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក David Moyes 
លោក David Moyes 

Fellaini បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលប្រទេសចិន រួមរស់ជាមួយនឹងក្លិប Shandong Luneng Taishan ដោយក្នុងក្របខណ្ឌ​ Chinese Soccer League កាលពីរដូវកាលមុន រូបគេបង្ហាញខ្លួនបាន២២ប្រកួត ស៊ុតបញ្ចូលទីបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៤ដង ហើយអតីតកីឡាករ Man UTD រូបនេះ ក៏បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងព្រឹត្តិការណ៍ AFC Champions League ផងដែរ ដោយក្នុងចំណោម៨ប្រកួតរកបាន៤គ្រាប់។

Fellaini នៅក្លិប Shandong Luneng Taishan
Fellaini នៅក្លិប Shandong Luneng Taishan

កុងត្រារបស់ Fellaini ជាមួយនឹងក្លិប Shandong Luneng Taishan នឹងផុតកំណត់នាចុងឆ្នាំ២០២១ ខណៈរូបគេមិនទាន់ចរចាបន្តកុងត្រាថ្មីនៅឡើយទេ ដោយសារកំពុងជួបបញ្ហាជុំវិញ រឿងប្រទេសចិនបានចេញនូវច្បាប់ថ្មី រាល់កីឡាករបរទេសទាំងអស់មិនអាចទទួល បានប្រាក់ខែលើសពី ៥ម៉ឺនផោន (ឬប្រមាណ៦ម៉ឺន៥ពាន់ដុល្លារ) ក្នុងសប្ដាហ៍។

ដូច្នេះមានន័យថា បើ Fellaini គាត់យល់ព្រមបន្តកុងត្រាថ្មី ប្រាក់ខែរបស់គាត់នឹងត្រូវកាត់បន្ថយរហូតដល់៧៥ភាគរយ ដោយជាក់ស្ដែងបច្ចុប្បន្នគាត់ទទួលបានប្រាក់ពលកម្ម ២សែនផោន​ (ឬប្រមាណ ២សែន៦ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

Fellaini កាលនៅ Man UTD
Fellaini កាលនៅ Man UTD

យ៉ាងណា បញ្ហាខាងលើអាចជាកត្តាធំមួយ ជំរុញខ្សែបម្រើវ័យ៣២ឆ្នាំឲ្យចាកចេញផងដែរ ទន្ទឹមនឹងនេះយោងតាមការចុះផ្សាយរបស់កាសែត Skypsorts ក្លិប West Ham មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយក Fellaini មកកាន់ទឹកដីប្រទេសអង់គ្លេសវិញក្នុងខែមករានេះ។

ប្រភពដដែលបានបន្ថែមថា លោក Moyse កំពុងសម្លឹងរកមើលកីឡាករចំណូលថ្មី២-៣រូបមកពង្រឹងក្រុម ជាពិសេសលោកសង្កត់ធ្ងន់ថា លោកចង់បានកីឡាករដែលធ្លាប់លេងនៅ Premier League។

គួររម្លឹកផងដែរថា លោក Moyse និង Fellaini ធ្លាប់ធ្វើការជាមួយគ្នាចំនួន២ដងមកហើយ ពោលកាលនៅក្លិបស្ករគ្រាប់ Everton និងក្លិបបិសាចក្រហម Manchester United ៕

Fellaini ជាមួយនឹងលោក Moyes
Fellaini ជាមួយនឹងលោក Moyes

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T