«កូនប្រសាអ្នកមាន» បើកឆាកសប្តាហ៍ដំបូង ស្រូបការគាំទ្រមិនធម្មតា ជាពិសេសមួយឈុតនេះឆក់អារម្មណ៍ខ្លាំង...! (មានវីដេអូ)

//s5.kh1.co/68/6822bd86506a0b211d3d78d9f8ef319915c08d43.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

រឿងភាគខ្មែរថ្មីស្រឡាង «កូនប្រសាអ្នកមាន» ទទួលបានការគាំទ្រយ៉ាងខ្លាំង តាំងពីសប្តាហ៍ដំបូងដែលធ្វើការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍។

ភ្នំពេញ៖ ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV នៅតែបន្តឈរជួរមុខគេ ក្នុងការបម្រើអារម្មណ៍ទស្សនិកជនគ្រប់វ័យ ជាមួយនឹងការផលិតកម្មវិធីទូរទស្សន៍ល្បីៗ យ៉ាងមានគុណភាព ការប្រគំតន្រ្តីប្រចាំសប្តាហ៍យ៉ាងសម្បូរបែប កម្មវិធីព័ត៌មានដ៏មានប្រជាប្រិយភាព និងកម្មវិធីផ្សេងៗទៀតជាច្រើន។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ស្ថានីយ៍ទូរទស្សន៍លំដាប់លេខមួយនេះ  កំពុងតែសាងកេរ្តិ៍ឈ្មោះឲ្យវិស័យភាពយន្តភាគខ្មែរ កាន់តែល្បីរន្ទឺមានការទទួលស្គាល់ពីមហាជននូវគុណភាព ផលិតបានយ៉ាងល្អ មិនចាញ់កុនភាគបរទេសឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយមានការគាំទ្រយ៉ាងគគ្រឹកគគ្រេង សម្រាប់រឿងភាគខ្មែររបស់ប៉ុស្តិ៍ហង្សមាស នៅដើមឆ្នាំ២០២០​នេះ មានការបន្ថែមម៉ោងចាក់ផ្សាយថ្មី ជាមួយនឹងការបន្ថែមចំនួនរឿងភាគថ្មីមួយទៀតផងដែរ។ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៧ ដល់ ៨ យប់ លោកអ្នកនឹងបានទស្សនារឿងភាគថ្មីមួយ ទៀតរបស់ហង្សមាស គឺរឿង «កូនប្រសាអ្នកមាន» ដែលបានចាក់ផ្សាយចំនួន ៣ភាគរួចមកហើយក្នុងសប្តាហ៍នេះ។

  រឿង «កូនប្រសាអ្នកមាន»
  រឿង «កូនប្រសាអ្នកមាន»

រឿងភាគខ្មែរថ្មីរបស់ហង្សមាសមួយនេះ អូសទាញការគាំទ្របានយ៉ាងសន្ធឹកតាំងពីសប្តាហ៍ដំបូងតែម្តង គ្រប់ការបញ្ចេញមតិរបស់ទស្សនិកជននៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសុទ្ធតែសរសើរពីគុណភាពរឿងនេះ ថាមើលហើយជក់ចិត្តបន្តចង់តាមដានតែម្តង។

ឈុតខ្លះៗនៅក្នុងរឿង 
ឈុតខ្លះៗនៅក្នុងរឿង 

ជាពិសេស គឺឈុតមួយក្នុងភាគដំបូងដែលឆក់យកអារម្មណ៍អ្នកគាំទ្រ ឲ្យស្លុងតាមសាច់រឿងមិនស្ទើរទេ ដែលនាង ផា សម្តែងដោយកញ្ញា ដួង ម៉ានិច សុខចិត្តខាំមាត់ខ្ទប់មុខយំម្នាក់ឯង ដោយរុញឲ្យអ្នកបម្រើឈ្មោះនាង គីន ដែលសម្តែងដោយអ្នកនាង ស្រីលាភ ទៅរួមគ្រែមួយរាត្រីជាមួយស្វាមីសំណព្វចិត្ត ដែលសម្តែងដោយលោក ឆឹម សក្កដា ព្រោះតែចង់ឲ្យអ្នកបម្រើមានកូនឲ្យជារបស់ខ្លួន ដើម្បីកុំឲ្យម្តាយក្មេកបង្ខំប្តីឲ្យយកប្រពន្ធទី២ ។

ឈុតខ្លះៗនៅក្នុងរឿង 
ឈុតខ្លះៗនៅក្នុងរឿង 

ពិតជាមិនសរសើរមិនបានមែន គ្រាន់តែចេញសាច់រឿងប៉ុណ្ណោះធ្វើឲ្យអ្នកទស្សនាអន្ទះសារ រង់ចាំភាគបន្ត ស្ទើរមិនបានទៅហើយ។ កុំភ្លេចណា! រឿង «កូនប្រសាអ្នកមាន» មានចាក់បញ្ចាំងជូនទស្សនារៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៧ ដល់ម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV

ដួង ម៉ានិចឆឹម សក្កដា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T