យុវជន ទុយ សុខដុង ថា៖ «ពិការដៃជើងក៏ពិតមែន តែចំណេះដឹង មិនពិការឡើយ» (មានវីដេអូ)

//s5.kh1.co/bd/bd4eb06f304dda16c48abb1bbe9449cdcaf8c2e3.jpg
សង្គម

 ១២-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ក្នុង​នាម​ជា​យុវជន​ ដែល​ពិការ​ដៃ​ជើង​ទាំង​សង​ខាង ​មិន​ព្រម​ចុះ​ចាញ់​នឹង​ព្រេង​វាសនា​ខ្លួន​ឯង ​តស៊ូ​សិក្សា​​ រហូត​ដល់​ថ្នាក់​បរិញ្ញាប័ត្រ។

ភ្នំពេញ៖ ពិត​ប្រាកដ​ណាស់​ ថា​មនុស្ស​គ្រប់រូប​គឺ​​សុទ្ធ​សឹង​តែ​ធ្លាប់​ជួប​ នូវ​ផល​លំបាក​នៅក្នុង​​ជីវិត​រៀងៗ​ខ្លួនពេល​ខ្លះភាព​លំបាក​និង​​ឧបសគ្គ​ទាំង​នោះ ​អាច​ជា​បទពិសោធន៍មួយ​ដ៏ល្អ​សម្រាប់​យើង​តែ​ពេល​ខ្លះ​ វាក៏​អាច​ជា​បទពិសោធន៍​មួយ​ ដែល​ធ្វើ​ឲ្យយើង​បាក់​ស្បាតយ៉ាង​ធ្ងន់​ធ្ងរ​ ដែល​អាច​ជ្រៀប​​ចូលទៅ​គ្រប់​គ្រង​នៅ​ចិត្ត​របស់​យើង ធ្វើ​ឲ្យ​យើង​ខ្លាច​នឹង​គេច​វេស​ ហើយ​សម្រេចចិត្ត​បោះ​បង់​នៅ​ក្តី​សង្ឃឹមទាំងឡាយ​ លែង​ចង់​បន្តដំណើរ​​ទៅ​មុខ​ទៀត​ក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យុវជន ទុយ​ សុខដុង
យុវជន ទុយ​ សុខដុង

ក៏​ប៉ុន្តែបើ​ទោះ​បីជា​ ​កំពុង​តែ​​ស្ថិតក្នុង​កាលៈទេសៈលំបាក​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ចង​ចាំថាគ្មាន​អ្វី​ដែល​អាច​យក​ឈ្នះ​នៅការ​តាំង​ចិត្ត​និង​ជំនឿ​ចិត្ត​ ដែល​យើង​មាន​លើ​ខ្លួន​ឯង​បាន​នោះទេ។ ​​​ប្រសិន​បើ​យើង​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ គិត​ថា​អាច​យក​ឈ្នះ​នៅ​ក្តី​លំបាក​ទាំងអស់​​នោះ អាច​យក​ឈ្នះ​នៅ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ដែលតែង​តែ​ព្យាយាម​អូស​ទាញ​យើង​ឲ្យ​ធ្លាក់​ជ្រោះ​​ទាំងអស់​​នោះ​ អាច​យក​ឈ្នះ​នៅ​ភាព​បរាជ័យ​និង​ឧបសគ្គ​ ដែល​ព្យាយាម​មក​រារាំងក៏​ដូច​ជា​ពាំង​ផ្លូវ​យើង​ទាំងអស់​​នោះ​ នោះ​ច្បាស់​ណាស់យើង​ប្រាកដជា​អាច​ក្រោក​ឈរ​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀតដោយភាព​ជឿជាក់​ និង​​ភាពក្លាហាន​ជាក់​ជាមិន​ខាន​នោះ​ឡើយ។ ​

យុវជន ទុយ​ សុខដុង
យុវជន ទុយ​ សុខដុង

​ហើយទាំង​អស់​​នេះ​ក៏​ជា​អ្វី​ដែល​យុវជន​វ័យ​២១​ឆ្នាំ​ ដែល​​ខ្វះ​ខាត​នៅ​កាយ​សម្បទាន​ មួយ​រូប តែង​តែ​​ទន្ទេញ​ជាប់​​នៅ​ក្នុង​ចិត្ត​ហើយ​ព្យាយាម​ជំនះ​ក្នុង​រយៈពេល​កន្លងមកនេះ​ផង​ដែរ។ បើ​​ទោះ​បី​ជា​មិន​មាន​នៅ​កាយ​សម្ប​ទានគ្រប់​គ្រាន់​ដូច​អ្នក​ដទៃ​ទៀតក៏​ពិតមែន​តែ​យុវជន ទុយ​ សុខដុង មិន​ព្រម​ចុះ​ចាញ់​នឹង​ព្រេង​វាសនា​របស់​ខ្លួននោះ​​ទេ។ ​​ជា​កូន​អ្នក​ស្រែចម្ការ ​ដែលមាន​​បង​ប្អូនបង្កើត​ចំនួន​​​​៦នាក់​ ចំណែក​ឯសុខដុង ជា​កូន​ទី​៥​ នៅក្នុង​គ្រួសារ ដែល​មាន​ទីកន្លែង​កំណើត​ស្ថិត​នៅ​ភូមិពោរតាអ៊ុន ឃុំ​ស្រយ៉ូវ ស្រុកស្ទឹង​សែន ខេត្ត​កំពង់​ធំ។

ស្របពេល​ដែល​យុវជន​យុវនារីជា​​ច្រើន​ មាន​កាយ​សម្បទាន​គ្រប់គ្រាន់​អាច​ធ្វើ​នៅ​កិច្ច​ការរស់​នៅ​ប្រចាំ​ថ្ងៃ​បាន​ដោយ​ខ្លួន​ឯង​តែ​ សុខ ដុង មិន​អាច​នោះ​ទេ​ ក៏​ព្រោះ​តែ​​ពិការ​ភាពពីកំណើត​​របស់​រូប​គេ​នេះ​​តែម្តង​។

យុវជន ទុយ​ សុខដុង
យុវជន ទុយ​ សុខដុង

ជាមួយគ្នា​នេះ​​យុវជន ទុយ​ សុខដុង ក៏​បាន​រៀប​រាប់​ពី​ផល​លំបាក​ដែល​ខ្លួន​ធ្លាប់​បាន​ជួប​ប្រទះ​កន្លង​មក​បែប​នេះ​ថា លោក​មិន​ដូ​ចជា​អ្នក​ដទៃផ្សេង​ទៀតនោះ​ទេ ​ដែល​ពួកគេមាន​ភាព​ងាយស្រួល​​​អាច​ងូត​ទឹក កក់​សក់ ឬពាក់​សម្លៀក​បំពាក់​​​ដោយ​ខ្លួន​ឯង​បាន តែសម្រាប់រូប​លោក​សូម្បី​តែ​ការ​ញុំាបាយឬឡើង​លើ​ផ្ទះ​ក៏​ពិបាក​ដែរ​​។

អ្នកម្តាយ​របស់ ​យុវជន ទុយ​ សុខដុង
អ្នកម្តាយ​របស់ ​យុវជន ទុយ​ សុខដុង

ស្ងប់​ស្ងាត់​បន្តិច​ ក្រោយមក​ក៏​លឺ​នូវសម្លេងយំ​ខ្សឹប​ខ្សួល​ទាំង​ទឹក​ភ្នែក ហូរ​ជោគ​លើ​ថ្ពាល់​​ ​ទឹក​ភ្នែក​ដែល​ហូរ​ស្រក់​មក​នេះ​គឺ​ជា​ទឹក​ភ្នែក​នៃ​សេច​​ក្តី​អាណិត​អាសូរលាយ​ឡំ​នៅ​ក្តី​ស្រលាញ់​​ ​ជំនួស​នៅ​ពាក្យ​សម្តី​គ្រប់​ម៉ាត់​ដែល​ចង់​បង្ហាញ​ចេញ​មក។​​​ ​ហើយ​សម្លេងយំ​ខ្សឹប​ខ្សួល​នេះ ​ក៏​មិន​មែន​ជា​សម្លេង​របស់​អ្នកណា​ផ្សេង​ក្រៅ​ពី​​អ្នកស្រី ​អែល សំណាង​​ ​ដែលត្រូវ​ជា​អ្នកម្តាយ​បង្កើត​របស់​យុវជន​ទុយ​ សុខដុង ​បាន​​រៀប​រាប់​ទាំង​អួល​ដើម​ក.និយាយ​មិន​ចង់​ចេញ​ថា​ លោក​ស្រី​គឺ​ពិត​ជាមានក្តី​អាណិតជាខ្លាំង ​ដល់​កូន​ប្រុស​​រូប​នេះ​ជា​ង​កូន​ៗ​របស់​លោក​ស្រីដទៃ​ផ្សេង​​ទៀត ព្រោះ​តែនៅ​ពេល​ដែល​កើត​មក​​កូន​ប្រុសរបស់​អ្នក​​ស្រី​រូប​​នេះ​ បាន​​​ពិការទៅហើយ។

អ្នកម្តាយ​និង​លោក​ឳពុក​របស់​ យុវជន ទុយ​ សុខដុង
អ្នកម្តាយ​និង​លោក​ឳពុក​របស់​ យុវជន ទុយ​ សុខដុង

បន្ត​បន្ថែម​ពី​អ្នក​ម្តាយ​យុវជន ទុយ​ សុខដុង ក៏​បាន​រំលឹក​ថា​កាល​ពី​នៅ​ក្មេង​​ លោក​ពិត​ជា​ចង់​ដូច​ជា​ក្មេង​ដទៃ​ទៀត​អាច​ទៅ​សាលា​រៀន​ដោយ​ខ្លួន​ឯង បាន​​ដោយ​មិន​ចាំ​បាច់មានការ​​ពឹង​ពាក់ជាប់​រហូត​​ពី​ឪពុក​ម្តាយ​របស់​លោក ក៏​ប៉ុន្តែ​ជាក់​ស្តែង​មិន​អាច​នោះ​ទេ។

ដោយ​សារតែ​ កើត​មក​មាន​កាយ​សម្បទាន​មិន​គ្រប់គ្រាន់​ដូច​ជា​អ្នក​ទូទៅ ដូច្នេះ​នៅ​ពេល​ដែល​លោក​​រៀន​នៅ​ថ្នាក់​បឋមសិក្សា​​ និង​ថ្នាក់អនុវិទ្យាល័យ​​សុខ ដុង ជា​ញឹក​ញាប់​តែង​តែ​​ត្រូវ​មិត្តភក្តិផ្សេង​ទៀត​ រើស​អើង​ ខ្លាចរត់​ចេញ​មិន​ចង់​នៅ​ក្បែរ​លេង​ជាមួយនោះ​ទេ។​​ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​តែង​តែ​ហៅ​រូប​លោក​ថា​ជា​សត្វ​ចម្លែក ថា​រូប​លោក​មិន​មែន​ជា​មនុស្ស​ដោយ​ពួកគេ​មិន​ផ្តល់​តម្លៃ​ដូច​ជា​សិស្ស​ដទៃផ្សេង​​ទៀត​នោះ​ទេ។

យុវជន ទុយ​ សុខដុង
យុវជន ទុយ​ សុខដុង

 ​ទោះ​ប្បី​ជា​ទទួល​រង​នៅការ​មើល​ងាយ ស្អប់​ខ្ពើម​ពី​មិត្ត​ភក្តិបែប​នេះ​​យ៉ាងណាក្តី​ក៏​យុវជន​រូប​នេះមិន​អាច​ធ្វើ​អ្វីបាន​ក្រៅ​ពី​​ ស៊ូ​ទាំ្រ​អត់​ធ្មត់​​ខាំ​មាត់ សង្កត់​ចិត្ត​ ​គិត​ថា​ធ្វើ​ម៉េចបើ​រូប​លោក​កើត​មក​ខុស​ពី​អ្នក​ដទៃ​ផ្សេង​ទៀតបែប​នេះ​​ទៅហើយ។ តែ​បើទោះ​បី​ជា​ជួប​នៅរឿង​បែប​នេះ​មែន​ ក៏យុវជន​រូប​នេះ​មិនដែល​​ធ្លាប់គិត​ថា​នឹង​បោះ​បង់​ចោល​នៅការ​សិក្សា​ម្តង​ណាឡើយ។

រាល់​ពេល​ដែលសុខ ដុង ​ត្រូវ​បាន​មិត្ត​ភក្តិ​​មើល​ងាយ និយាយបណ្តុះ​បង្អាប់​ម្តង​ៗ​ យុវជន​រូប​នេះ​តែង​តែ​ដើរ​ចេញ​​ ហើយ​លោក​ក៏​មិន​ដែល​ខឹង​ស្អប់​ ឬគុំ​គួន​ ទៅលើ​អ្នកទាំង​ឡាយណា​ដែល​មើល​ងាយមក​លើ​រូប​លោក​ដែរ តែ​រូប​លោកតែង​តែ​​ព្យាយាមចង់​​ ​ឲ្យ​ពួកគេ​ឃើញ​ដោយការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ប្រើ​​ចំណេះ​នៃ​វិជ្ជា​របស់​លោក បញ្ជាក់ទៅ​​ពួកគេ​ថា​បើ​ទោះ​បី ជា​រូប​លោក​ពិការ​ដៃ​និង​ជើង​ទាំងសងខាង​​​ក៏​ពិត​មែន​តែ​ចំណេះ​ដឹង​ និង​ចិត្ត​គំនិត​របស់​លោកគឺពិត​ជា​​មិន​ពិការ​នោះ​ទេ។

យុវជន ទុយ​ សុខដុង 
យុវជន ទុយ​ សុខដុង 

ជាក់​ស្តែង​យុវជន​រូប​នេះគឺ​ពិត​ជា​អាច​ធ្វើ​បាន​ពិត​មែន​សុខ ដុង ​​បាន​ព្យាយា​មខិតខំរៀន​សូត្រ​រហូត​ដល់​បញ្ចប់​ការ​ប្រឡងសញ្ញា​ប័ត្រ​ទុតិយភូមិនៅក្នុង​ឆ្នាំ​២០១៩។ ជាសម្ធិទ្ធិផល​ ​នៃការ តាំង​ចិត្តដ៏​មុះ​មុត​ មិន​ព្រម​ចុះចាញ់​ក្នុងការ​​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ​ដោយយុវជន​រូប​នេះ ​បាន​ចាប់​ផ្តើម​រំលឹក​មេរៀន ចាប់​តាំង​ពីម៉ោង​៨ល្ងាច រហូត​ដល់​ម៉ោង​១ទៅ​២យប់ គឺពិតជា​មិន​ខក​បំណង​ពិត​មែន​ដោយ​ក្នុងលទ្ធផល​​នៃ​ការ​ប្រឡង​បាក់​ឌុបក្នុង​​ឆ្នាំ​២០១៩​នោះគឺ​​សុខ ដុង​ ​​ទទួល​បាន​ជោគជ័យស្ថិត​​ក្នុងកម្រិតនិទ្ទេស​D ថែម​ទៀត​ផង។

សកម្ម​ភាព​នៅ​ថ្ងៃ​ប្រឡង​បាកឌុប​របស់​យុវជន ទុយ​ សុខដុង
សកម្ម​ភាព​នៅ​ថ្ងៃ​ប្រឡង​បាកឌុប​របស់​យុវជន ទុយ​ សុខដុង

មិន​ព្រម​ចុះ​ចាញ់​ត្រឹម​នេះ​នោះ​ទេ ដោយសារតែ​ទឹក​ចិត្ត​នៃ​ការ​ស្រលាញ់​ការ​សិក្សា​បន្ទាប់​ពី​ប្រឡង​ចប់​បាក់​ឌុប​រួច​ហើយសុខ ដុង​ ក៏​បានសម្រេច​ចិត្ត​មក​​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ​ ដោយក្នុង​ពេល​នោះសុខ ដុង ​ទទួល​​បាននៅ​ការលើក​ទឹក​ចិត្ត​ ​ផ្តល់​ជា​ ​អាហាររូបករណ៍​​ពីថ្នាក់​ដឹក​នាំ លើ​មុខ​ជំនាញ​ព័ត៌មាន​វិទ្យា នៅសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

រូប​ដែល​យុវជន ទុយ​ សុខដុង ទទួល​បាន​ការ​កោត​សរសើរ​ពី​ថ្នាក់​ដឹកនាំ
រូប​ដែល​យុវជន ទុយ​ សុខដុង ទទួល​បាន​ការ​កោត​សរសើរ​ពី​ថ្នាក់​ដឹកនាំ
សកម្មភាព​ក្នុង​ថ្នាក់​របស់​ យុវជន ទុយ​ សុខដុង
សកម្មភាព​ក្នុង​ថ្នាក់​របស់​ យុវជន ទុយ​ សុខដុង

ជាចុងក្រោយសុខ ដុង ​ក៏​មាន​ជា​សារ​មួយ​ចំនួន​ទៅ​កាន់​​​​​​​​​​​​​​​​សាធារណជន​ទូទៅថា​ សូម​​​កុំ​ឲ្យ​មានការ​រើស​អើងមកលើ​​ជន​ពិការ ពី​ព្រោះ​ពួកខ្ញុំ​ក៏​រស់​នៅ​ក្នុង​សង្គម​ដូច​ជា​ពួកគាត់​ដែរ។ បន្ថែម​ពី​នេះទៀតសុខ ដុង ​​ក៏​សូម​​ផ្តាំ​ផ្ញើ​ទៅកាន់​យុវជន​ក៏​ដូច​ជា​យុវនារី​គ្រប់រូប​ ដែល​កំពុង​តែ​ស្ថិតក្នុង​​វ័យ​កំពុង​សិក្សា​ គឺ​សូម​កុំ​ចំណាយ​ពេល​វេលាចោល​​ទៅ​ដោយ​ឥត​ប្រយោជន៍ ទៅ​លើ​តែ​រឿងដើរ​លេងគេច​សាលា ហើយជ្រុល​ខ្លួន​ដល់​ថ្នាក់​​សេពនៅ​គ្រឿង​ញៀន​ ដែល​សង្គម​គេកំពុង​​ស្អប់​ខ្ពើម​ ដូច្នេះ​សូម​ធ្វើ​នូវអំពើ​ណា​ដែល​ល្អ ហើយ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ ពី​ព្រោះ​ពេល​វេលា​គឺ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់ ហើយ​ពេល​វេលាក៏​មិន​នៅ​រង់ចាំ​យើង​នោះ​ដែរ។ ដូច្នេះ​សូម​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង សម្រាប់​គ្រួសារ​ ​នឹង​សង្គម​ជាតិរបស់​យើង​។

យុវជន ទុយ​ សុខដុង
យុវជន ទុយ​ សុខដុង
យុវជន ទុយ​ សុខដុង
យុវជន ទុយ​ សុខដុង

បន្ថែម​ពី​នេះ​ទៀត​លោក​ក៏មាន​ជា​សារខ្លះៗ​​ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​ទៅ​ដល់បង​ប្អូន​ជន​ពិការ​ដទៃ​ទៀត​ ដែល​មាន​កាយ​សម្ប​ទាន​ខ្វះ​ខាត​អ្វី​មួយ​នោះ​ គឺ​សូមកុំ​អាក់​អន់​ស្រពោន​ចិត្ត​នឹង​ខ្លួន​ឯង​អី ត្រូវ​តែ​ខិត​ខំ​តស៊ូ​ព្យាយាម​បន្ថែម​ទៀត​ បើ​ទោះ​បីជាអ្នកដទៃ​​និយាយ​អ្វី​ដែល​ប៉ះពាល់​ដល់ផ្លូវ​ចិត្ត​និង​​អារម្មណ៍​របស់​យើងក៏​ដោយ​​ កុំ​យក​វា​មក​គិត​អី ​ពីព្រោះ​ពាក្យ​សម្តី​របស់​គាត់និយាយ​ចេញ​មក​គឺ​ពួកគាត់​មិន​យល់ពី​ពួកយើង​នោះ​ទេ ​គឺ​មាន​តែ​ពួកយើង​ខ្លួន​ឯង​ទេដែល​យល់​ពី​ស្ថាន​ភាព​ខ្លួន​ឯង​ថា​យើង​លំបាក​ប៉ុណ្ណា​នោះ។

ដូច្នេះ​កុំ​យក​ពាក្យ​សម្តី​របស់​អ្នក​ដទៃ​មក​គិតច្រើន​ពេក​​ តែ​ត្រូវ​ខិត​ខំ​តស៊ូ​រស់​រាន​មាន​ជីវិត​តទៅ​ទៀត ​ពី​ព្រោះ​ជីវិត​របស់​យើង​ម្នាក់​ៗ​គឺ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់ សម្រាប់​ខ្លួន​ឯង​ គ្រួសារ​ និង​សង្គម​ជាតិ​ផង​ដែរ៕ ​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T