រកឃើញហើយ! តាមពិតភ្លើងឆេះព្រៃដែលបានសំលាប់ជីវិតសត្វរាប់លានក្បាល បង្កឡើងដោយបុរសម្នាក់ (មានវីដេអូ)

//s5.kh1.co/56/563269e6aef85dca8c421b5eb2a9385be7f1c131.jpg
សង្គម

 ១០-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ទីបំផុតរកឃើញអ្នកដែលបានបង្កគ្រោះមហន្តរាយដ៏មហិមានៅអូស្ត្រាលីហើយ

អូស្ត្រាលី៖ ភ្លើងឆេះព្រៃដ៏គួរឲ្យរន្ធត់នៅក្នុងប្រទេសអូស្ត្រាលី បាន​បំផ្លាញទេសភាពដ៏ស្រស់ត្រកាលនិងសម្លាប់សត្វជាច្រើនលានក្បាល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ក្នុងនោះមាន​មនុស្សយ៉ាងតិច ១៧នាក់បានស្លាប់​ ផ្ទះជាង ១០០០ខ្នងត្រូវបានបំផ្លាញ រួមទាំងថនិកសត្វ បក្សី និងសត្វល្មូនប្រមាណ ៤៨០ លានក្បាលបាន​បាត់បង់ជីវិតនិងគ្មានទីជម្រក។ គ្រោះអគ្គិភ័យនេះបានកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី ដោយវាបានបង្កឡើងពីមូលហេតុផ្សេងៗដោយធម្មជាតិ ហើយ​​​ជាញឹកញាប់វាក៏បង្កឡើងដោយសារមនុស្សជាអ្នកដុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្លើងឆេះព្រៃនៅអូស្ត្រាលី
ភ្លើងឆេះព្រៃនៅអូស្ត្រាលី

យោងតាមគេហទំព័រសារព័ត៌មាន Dailymail បានឱ្យដឹងថា បុរសនៅរដ្ឋញូវសៅវែលម្នាក់​ ត្រូវរងការចោទប្រកាន់ពី​បទបង្កឱ្យមានភ្លើងឆេះព្រៃនេះ។ លោក Michael Truong ​អាយុ ៣៦ឆ្នាំ ដែលគ្មានអាសយដ្ឋានរស់នៅ​ច្បាស់លាស់ ត្រូវបាន​ឃាត់ខ្លួនដោយ​​មន្ត្រីក្រុមប៉ូលិស ខណៈដែលគាត់បានព្យាយាមរត់គេចខ្លួន​​នៅតាមដងផ្លូវដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីកន្លែងភ្លើងឆេះព្រៃ ​នៅភាគខាងកើតទីក្រុង​ Bairnsdale ប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុន។

ភ្លើងឆេះព្រៃនៅអូស្ត្រាលី
ភ្លើងឆេះព្រៃនៅអូស្ត្រាលី
លោក Truong បន្ទាប់ពីរងការចោតប្រកាន់ពីបទបង្ករឱ្យមានភ្លើងឆេះព្រៃ
លោក Truong បន្ទាប់ពីរងការចោតប្រកាន់ពីបទបង្ករឱ្យមានភ្លើងឆេះព្រៃ

​ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសអូស្ត្រាលីមានការ​ខឹងសម្បារយ៉ាងខ្លាំង​ក្នុងអំឡុងពេលបុរសរូបនេះ បានបង្ហាញខ្លួននៅក្នុងតុលាការ Bairnsdale Magistrates ដែលជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ពីបទបង្កឱ្យមានភ្លើងឆេះព្រៃ។

ក្រុមមន្ត្រីប៉ូលិសបានឈានដល់ការឃាត់ខ្លួន​លោក Michael Truong បន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានសង្ស័យ​ចំពោះទង្វើរបស់គាត់ រួមទាំងភស្តុតាងមួយផ្សេងទៀតគឺរថយន្តរបស់លោក ​Truong ត្រូវបានប្រទះឃើញ​ដោយក្រុមពន្លត់អគ្គិភ័យនៅក្នុងតំបន់ព្រៃដែលកំពុង
ឆាបឆេះនោះ។ ​យោងតាមត្រួតពិនិត្យយ៉ាងលម្អិតទៀតនោះ ​ប្រជាពលរដ្ឋបានអះអាងថា លោក Truong បានដុតព្រៃនៅតំបន់នោះដោយប្រើ​ក្រដាស​បំណែកៗ៕

ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបំផ្លាញគ្មានសល់
ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបំផ្លាញគ្មានសល់
វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T