ខេត្តព្រះវិហារ ៖ ស្ត្រី២នាក់ និងកូនប្រុសម្នាក់ ត្រូវចោរបាញ់សម្លាប់ប្លន់យកម៉ូតូ ម៉ាកវ៉េវមួយគ្រឿង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ មីនា ២០១៣ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។

ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះមឿន សុភឿន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ២-ឈ្មោះទូច សាប៊ន អាយុ៤៨ឆ្នាំ មានទីលំនៅជាមួយគ្នា និង៣-ឈ្មោះឈា សុភ័ក្ត្រ ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូនរបស់ស្ត្រីឈ្មោះមឿន សុភឿន ។

តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូចេញពីភូមិធម្មជាតិ ទៅលក់ដូរនៅផ្សារស្រអែម ខណៈមកដល់ចំណុចខាង លើក៏ត្រូវចោរបាញ់រះប្លន់យកម៉ូតូតែម្តង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]