លេងសើចម៉េចបាន! នៅថៃ ឥឡូវអាចប្រគេនចង្ហាន់ព្រះសង្ឃដោយមិនបាច់ទៅដល់វត្ត និងទទួលពរវិញតាមវីដេអូខល

//s5.kh1.co/a5/a5ca9887524a4e692f61eafc1efade3e95fb7c38.jpg
សង្គម

 ១០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅថៃឥឡូវ ទំនើបណាស់ អាចប្រគេនចង្ហាន់ព្រះសង្ឃតាមរយៈ ការបញ្ជាទិញតាមអនឡាញ

ថៃ៖ ​​​​​​​​វិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់ នឹងជាយានមួយ ជួយដោះស្រាយបញ្ហា និងជួយពន្លឿនរាល់ការងារជាច្រើនដល់មនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងភាពរីកចម្រើនឥតឈប់ឈរ​ នៃបចេ្ចកវិទ្យាសព្វថ្ងៃ ក៏ស្រាប់តែមានព្រះសង្ឃមួយអង្គព្រះនាម ស៊ូវីរ៉ាវ៉ារ៉ាវ៉ាត់ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ ក្រោយព្រះអង្គបានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុក ដោយប្រាប់ទៅប្រជាជនថា៖     “ អ្នកទាំងគ្នាមិនចាំបាច់ មកប្រគេនចង្ហាន់ព្រះសង្ឃ ដល់វត្តអារាមក៏បានដែរ ” ។

បើយោងតាមសេចក្ដីរាយការណ៍មួយ ពុទ្ធសាសនិកមិនបាច់យកតង្វាយមកថ្វាយដល់វត្តក៏បានដែរ គ្រាន់តែធ្វើការកុម៉្មង់ ហើយឲ្យគេដឹកឲ្យព្រះសង្ឃដល់វត្តអារាមជាការស្រេច ហើយព្រះសង្ឃនឹងធ្វើការឲ្យពរវិញតាមវីដេអូខល។

អ្នកដឹកចង្ហាន ព្រគេងព្រះសង្ឃនៅវត្ត
អ្នកដឹកចង្ហាន ព្រគេងព្រះសង្ឃនៅវត្ត

ព្រះសង្ឃដែលមានព្រះជន្ម ៦៣ ព្រះវស្សា គង់នៅវត្ត ត្រាងនីកំ ប្រាថេម ខេត្តត្រាង ប្រទេសថៃខាងលើបានបង្កឲ្យមានភាពងាយស្រួលដល់ពុទ្ធសាសនិកដូចនេះក្ដី ក៏មានអ្នកមួយចំនួនបានរិះគន់ព្រះអង្គថា បានបង្កើតឲ្យអ្នកគោរពបូជាខ្ចិលច្រអូស ដែលវាខុសទៅនឹងទំនៀមទំលាប់ព្រះពុទ្ធសាសនា។ ទោះជាយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែប្រកាន់ជំហរយ៉ាងមុតមាំថា នេះគឺជាការសម្របខ្លួនជាមួយនឹងបច្ចេកវិទ្យាសព្វថ្ងៃ ហើយអាចឲ្យមនុស្សធ្វើបុណ្យ ដោយប្រើប្រាស់បច្ចេកវិទ្យាតែប៉ុណ្ណោះ។ ព្រះអង្គបានបន្តថា យើងសព្វថ្ងៃកំពុងរស់នៅក្នុងយុគសម័យមួយ ដែលប្រជាជនអាចធ្វើតង្វាយដោយមិនចាំបាច់ឃើញមុខគ្នា។

ការម្ដែងមតិរបស់ពលរដ្ឋ
ការម្ដែងមតិរបស់ពលរដ្ឋ

ទន្ទឹមនឹងនេះ មានមតិមួយចំនួនក៏បានសម្ដែងការគាំទ្រនូវគំនិតមួយនេះដែរ ហើយព្រមទាំងបាននិយាយលេងសើចថា ផ្ញើវិក័យប័ត្រទៅព្រះសង្ឃមុន ទើបអាចទទួលបានពរតាមក្រោយ

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T