ភ្នំពេញ៖ បុគ្គលិករបស់ ក្រុមហ៊ុនអ៊ឹមហ្វូន (MFONE) ជាង៤០០នាក់ តំណាងឲ្យជាង មួយពាន់នាក់ នាព្រឹក ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣នេះ បានបន្តធ្វើកូដកម្ម ដើម្បីទាមទារ ប្រាក់ខែ និងប្រាក់អតីតភាព ផ្សេងពី ថៅកែ បន្ទាប់ពីថៅកែ ខាងលើនេះ បិទទ្វារហើយដាក់ មេផាយមិនព្រម ដោះស្រាយជូនពួកគេ។

ក្រុមហ៊ុន MFONE ត្រូវបានប្រកាសបិទទ្វារកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ បន្ទាប់ពីក្រុមហ៊ុននេះ ក្ស័យធន ហើយបានលក់អតិថិជន របស់ខ្លួនទៅឲ្យក្រុមហ៊ុន ម៉ូប៊ីថែល កាលពីកន្លងទៅផងដែរ។

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]