មិនធម្មតា! គ្រាន់តែ ឱក សុគន្ធកញ្ញា វិលចូលសិល្បៈវិញភ្លាម សូម្បីតែកូនប្រុសនាង ក៏នឹងទទួលបានការងារពិសេស ជាមួយនាងដែរ

//s5.kh1.co/44/4405a88de75e427c04ea592002fc795724dec499.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយសម្រាលកូនបាន២ខែ ឱក សុគន្ធកញ្ញា ប្រកាសវិលចូលសិល្បៈវិញមុនពេលកំណត់ ហើយមិនត្រឹមតែប៉ុណ្ណោះ កូនប្រុសរបស់នាងថែមទាំងទទួលបានការងារយ៉ាងពិសេសជាលើកដំបូងជាមួយនាង។

ភ្នំពេញ៖ ទើបតែចេញខែកូនប្រុសរួចកាលពីពេលថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា មានគម្រោងនឹងចូលមប្រើការងារវិញក្នុងពេលឆាប់ៗខាងមុខនេះ។ ថ្លែងនៅក្នុងជំនួបឯកជនមួយ ជាមួយនឹងក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីម៉ាម ដែលអ្នកនាងជាអ្នកតំណាងផលិតផល កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងរូបនេះ និយាយថា ដោយសារតែមានការងារជាច្រើនដែលមិនអាចចោលបាន ដូច្នេះហើយទើបអ្នកនាងសម្រេចចិត្តចូលធ្វើការវិញមុនកំណត់បែបនេះ។  ក៏មានការលើកឡើងផងដែរថា អ្នកនាងទើបតែប្រកាសថាបំបៅកូនដោយទឹកដោះខ្លួនឯងផ្ទាល់ រហូតដល់ពេលចូលបម្រើការងារវិញ ឥឡូវអ្នកនាងក៏បានចូលបម្រើការងារវិញ នោះអ្នកនាងប្រាកដជាជ្រើសរើសម្សៅទឹកដោះគោដើម្បីឲ្យកូនប្រុសជាទីស្រលាញ់របស់អ្នកនាងប្រើប្រាស់ ដែលគេអាចប៉ាន់ស្មានដឹងយ៉ាងច្បាស់ ថាអ្នកនាងប្រាកដជាជ្រើសរើសយកម្សៅទឹកដោះគោ នូទ្រីលេត ដែលជាខ្សែស្រលាយជាមួយគ្នា នឹងម្សៅទឹកដោះគោ នូទ្រីម៉ាម ឲ្យកូនប្រុសរបស់អ្នកនាងប្រើប្រាស់ជាក់ជាមិនខាន។

អ្នកនាងបានទទួលស្គាល់ ថាអ្នកនាងពិតជាជ្រើសរើសយកម្សៅទឹកដោះគោ នូទ្រីលេត ឲ្យកូនប្រុសរបស់អ្នកនាងប្រើប្រាស់ពិតប្រាកដមែន ក៏ប៉ុន្តែអ្នកនាងក៏បានបន្តថា អ្នកនាងគឺនៅតែបន្តបំបៅដោះកូនដោយទឹកដោះដដែល ពេលដែលអ្នកនាងទំនេរពីការងារប្រចាំថ្ងៃ និងជាពិសេសគឺនៅពេលយប់។

សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន

ការវិលចូលសិល្បៈមុនកំណត់ ដូច្នេះ ត្រូវបាន ឱក សុគន្ធកញ្ញា ប្រាប់ថា៖ 

«គឺសុខភាពរបស់នាងខ្ញុំអំណោយផល រឹងមាំអាចបំពេញការងារបានដូចធម្មតា ទើបនាងខ្ញុំសម្រេចចិត្តចូលបម្រើការងារវិញ។ កត្តាដែលបណ្តាលឲ្យនាងខ្ញុំមានសុខភាពល្អ រឹងមាំអាចបំពេញការងារបានឆាប់រហ័សនេះ គឺដោយសារតែនាងខ្ញុំបានសម្រាកគ្រប់គ្រាន់ ហើយទទួលទាននូវអាហារដែលមានសារធាតុចិញ្ចឹមច្រើនដល់រាងកាយ ជាពិសេសគឺនាងខ្ញុំមានជំនួយការពិសេសរបស់នាងខ្ញុំ នោះគឺ ម្សៅទឹកដោះគោ នូទ្រីម៉ាម! ម្សៅទឹកដោះគោ នូទ្រីម៉ាម ជំនួយបានច្រើនមែនទែន គឺជួយឲ្យនាងខ្ញុំមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅកូន ព្រមទាំងជួយឲ្យនាងខ្ញុំមានសុខភាពរឹងមាំផងដែរ»។

ឱក សុគន្ធកញ្ញា
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន

 អ្នកនាងឱក សុគន្ធកញ្ញា គឺជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម រយៈពេល៣ឆ្នាំតែម្តង គឺរហូតដល់ឆ្នាំ២០២១ ហើយគេរំពឹងថាកូនប្រុសជាទីស្រលាញ់របស់អ្នកនាង អ៊ឹង បញ្ញាបុត្រ នឹងធ្វើជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ នូទ្រីលេត ជាផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ នៅពេលដែលគេមានវ័យគ្រប់គ្រាន់។

គួរបញ្ជាក់ផងដែរថា ម្សៅទឹកដោះគោ នូទ្រីម៉ាម ជាផលិតផលម្សៅទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលបំបៅកូនដោយទឹកដោះ ហើយម្សៅទឹកដោះគោ នូទ្រីលេត គឺជាផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ ដែលបានចរាចរនៅលើទីផ្សាក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជិត៩ឆ្នាំមកហើយ ដែលសព្វថ្ងៃកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទូទាំងប្រទេស៕

សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
សន្និសីទសារព័ត៌មាន
ឱក សុគន្ធកញ្ញា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/7e/7e95514d2288e9959e658ec01382d2220bdcb3a0.jpg

ពិធី ពុទ្ទាភិសេក វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក ទម្ងន់១៥តោននៅខេត្តកំពត និមន្តចូលរួមក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង

 ០៥-មករា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T